កីឡា
Pogba ពិភាក្សាជាមួយ Juventus ដើម្បីបញ្ចប់កុងត្រា ស្វែងរកក្លិបថ្មី
កីឡាករ Paul Pogba និងក្លិប Juventus គ្រោងនឹងយល់ព្រមលើការបញ្ចប់កិច្ចសន្យាជាមួយគ្នា បន្ទាប់ពីមានការបន្ធូរបន្ថយលើទោសក្នុងការប្រើប្រាស់សារធាតុហាមឃាត់ ក្រោយការសម្រេចលើបណ្តឹងឧទ្ធរណ៍។

យោងតាមកាសែត Daily Mail កីឡាករ Pogba កំពុងពិភាក្សាជាមួយក្លិប Juventus ជុំវិញការបញ្ចប់កិច្ចសន្យារបស់គាត់នៅទីក្រុង Turin។ ការហាមប្រាមចូលលេងបាល់ទាត់របស់អតីតខ្សែបម្រើ Manchester United ត្រូវបានកាត់បន្ថយដោយតុលាការកីឡា សម្រេចកាត់បន្ថយទោសពី៤ឆ្នាំ មកត្រឹមតែ១៨ខែ ហើយរូបគេអាចចាប់ផ្តើមអាជីពបាល់ទាត់បានឡើងវិញនៅក្នុងខែមីនា ឆ្នាំ២០២៥។
ចំពោះលក្ខខណ្ឌលើកិច្ចព្រមព្រៀងរវាង Pogba និង Juventus នឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខ។ កិច្ចសន្យាបច្ចុប្បន្នមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦។ ចំពោះ Pogba មានបំណងស្វែងរកក្លិបថ្មីដើម្បីបន្ដអាជីពបាល់ទាត់ ព្រោះខ្លួនមិនទាន់មានបំណងបោះបង់អាជីពនេះឡើយ។

Pogba មិនបានលេងទាត់បាល់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុងខែមីនាឆ្នាំក្រោយនេះអាចជាពេលវេលាចាប់ផ្តើមថ្មីរបស់គាត់ ក្រោយចាកចេញពី Juventus៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


