ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារលើភាគខាងត្បូងលីប៉ង់ដ៏ខ្លាំងបំផុត ក្រោយបទឈប់បាញខែវិច្ឆិកា
ស្ត្រីម្នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់ ដែលជាការកើនឡើងកដៅលាបំផុតមួយចាប់តាំងពីបទឈប់បាញ់កាលពីខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៨ខែមិថុនានេះ។

ការវាយប្រហារនេះបានកំណត់គោលដៅលើតំបន់ភ្នំក្នុងក្រុង Nabatieh ដែលត្រូវបានគេរាយការណ៍ថាជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ ក្រុមហេបូឡា។ មិនយូរប៉ុន្មាន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានវាយប្រហារអគារផ្ទះល្វែងមួយក្នុងទីក្រុង ដោយបានសម្លាប់ស្ត្រីម្នាក់ដែលទើបត្រឡប់មកពីប្រទេសអាល្លឺម៉ង់។
អ៊ីស្រាអែលបានបដិសេធការវាយប្រហារលើជនស៊ីវិល ដោយអះអាងថា គ្រាប់រ៉ុក្កែតហេសបូឡា ដែលទុកនៅក្បែរនោះបានផ្ទុះបន្ទាប់ពីការវាយប្រហារដំបូង។ រដ្ឋាភិបាលនៃប្រទេសលីបង់បានថ្កោលទោសការវាយប្រហារនេះថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ទោះយ៉ាងយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបំផ្លាញទ្រព្យសម្បត្តិក្រុមហេបូឡា សំខាន់ៗ រួមទាំងមជ្ឈមណ្ឌលបញ្ជាសម្រាប់ប្រតិបត្តិការបាញ់ និងការពាររបស់ខ្លួន ហើយបានចោទប្រកាន់ក្រុមនេះថាបានព្យាយាមកសាងបណ្តាញរបស់ខ្លួនឡើងវិញនៅភាគខាងត្បូងប្រទេសលីបង់ ខណៈក្រុមហេសបូឡាមិនបានចេញការឆ្លើយតបទេ។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់ ខណៈដែលភាគីទាំងពីរបន្តបាញ់តបតគ្នា បើទោះជាជម្លោះរយៈពេល ១៤ ខែបានបញ្ចប់ជាផ្លូវការកាលពីឆ្នាំមុនក៏ដោយ។ គួរបញ្ជាក់ថាសង្រ្គាមពីមុនបានឆក់យកជីវិតមនុស្សជាង ៤,០០០នាក់នៅក្នុងប្រទេសលីបង់ និងបណ្តាលឱ្យខូចខាតប្រាក់១១ ពាន់លានដុល្លារ។ យ៉ាងណាជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្របទឈប់បាញ់ដ៏ផុយស្រួយឥឡូវនេះហាក់ដូចជាមានហានិភ័យកាន់តែខ្លាំងឡើង។


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


