កីឡា
ក្លិប Juventus កំពុងចង់បាន Xavi ជាគ្រូបង្វឹកថ្មី
អតីតគ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi Hernandez ត្រូវបានយក្សនៅអឺរ៉ុបកំពុងសម្លឹងឃើញដើម្បីក្លាយជាគ្រូបង្វឹក។

ក្លិប Juventus ត្រូវបានគេរាយការណ៍ពីកំពុងពិចារណាក្នុងការនាំយកអតីតអ្នកចាត់ការក្រុម Barcelona លោក Xavi នៅរដូវក្តៅនេះ បន្ទាប់ពីលោក Thiago Motta ជាអ្នកចាត់ការបច្ចុប្បន្នដឹកនាំក្រុមមិនសូវបានល្អ។
លោក Thiago Motta ត្រូវបានតែងតាំងជាគ្រូបង្វឹក Juventus ក្រោយបានដឹកនាំក្លិប Bologna បានយ៉ាងល្អកាលពីរដូវកាលមុន។ ទោះជាយ៉ាងណា អតីតកីឡាករជម្រើសជាតិអុីតាលីរូបនេះ មិនទទួលបានជោគជ័យខ្លាំងជាមួយក្លិបសេះបង្គង់ឡើយ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ៥ ក្នុងតារាងពិន្ទុលីគកំពូលអុីតាលី ក្រោយប្រកួត២២លើក ឈ្នះ៨លើក ស្មើ១៣លើក និងចាញ់១លើក មាន៣៧ពិន្ទុ។

យោងតាម L’Equipe ពេលនេះ Old Lady បានកំណត់យក Xavi ជាជម្រើសដំបូងដើម្បីជំនួសតំណែងលោក Motta នៅរដូវក្ដៅក្រោយនេះ ក្នុងករណីដែលពួកគេបានចែកផ្លូវជាមួយបុរសវ័យ៤២ឆ្នាំជាគ្រូបង្វឹកបច្ចុប្បន្ន។
លោក Xavi បានបញ្ចប់រដូវកាលជាមួយភាពតានតឹងកាលពីរដូវកាលមុន អំឡុងពេលដឹកនាំក្រុម Barcelona បន្ទាប់ពីប្រធានក្លិបលោក Joan Laporta បានសុំអង្វរគាត់កុំឲ្យចាកចេញ។ ទោះបីជា លោកទទួលយកការផ្តល់ជូននេះ ក៏លោក Laporta បានបញ្ចប់តំណែងគ្រូបង្វឹកវ័យ៤៥ឆ្នាំ បន្ទាប់ពីគាត់បាននិយាយពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។ ចំពោះក្លិប Juventus ទំនងជានៅតែបន្ដគាំទ្រលោក Motta ឲ្យដឹកនាំក្រុមក្នុងការស្វែងរកជោគជ័យជូនក្រុម៕

ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


