កីឡា
Juventus លត់ Spezia ៣-០ បន្តក្តីសង្ឃឹម ខណៈ Ronaldo បង្ហាញខ្លួនក្នុងលីគទី៦០០
បន្ទាប់ពីសប្តាហ៍ទី២៣រកបានតែ១ពិន្ទុជាមួយក្រុម Verona នៅក្រៅដី សេះបង្កង់ Juventus រកបាន៣ពិន្ទុនៅក្នុងផ្ទះរបស់ខ្លួនយប់មិញនេះលើក្រុម Spezia។

ជ័យជម្នះលើក្រុម Spezia ដោយលទ្ធផល ៣-០ ជាការរួមចំណែករបស់ខ្សែប្រយុទ្ធជួរមុខទាំងបីនាក់គឺ Alvaro Morato នៅនាទីទី៦២ បន្ទាប់ពីដូរចូលនាទី៦១ គ្រាប់ទី២រកបានខ្សែបម្រើ Federico Chiesa នៅនាទីទី៧១ និងគ្រាប់ទី៣រកបានដោយតារាឆ្នើម Christiano Ronaldo នៅនាទីទី៨៩។
ការទទួលបាន៣ពិន្ទុនេះជួយឲ្យ Juventus មាន៤៩ពិន្ទុតាមពីក្រោមក្រុមលេខ១ Inter ដែលមាន៥៦ពិន្ទុ និងក្រុមលេខ២ AS Milan ដែលមាន៥២ពិន្ទុ ហើយក៏ជាក្តីសង្ឃឹមដើម្បីប្រជែងតំណែងជើងឯកនៅរដូវកាលនេះផងដែរ។
នៅរដូវកាលនេះ Juventus ធ្វើមិនសូវបានល្អទេដោយមានឈ្នះ ចាញ់ និងស្មើច្រើនដែលបណ្តាលឲ្យគូប្រជែងនាំមុខច្រើនពិន្ទុ។

ជាមួយគ្នានេះ Cristiano Ronaldo បានបង្ហាញខ្លួនក្នុងការប្រកួតលីគលើកទី៦០០របស់ខ្លួនជាមួយនឹងគ្រាប់បាល់ទី២០នៅ Serie A រដូវកាលនេះ។
Ronaldo បានក្លាយជាកីឡាករទី១ដែលអាចរកគ្រាប់បាល់បានយ៉ាងហោចណាស់២០គ្រាប់ក្នុង១២រដូវកាលចុងក្រោយនៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ REUTERS
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


