ជីវិតគូ Archives - Kampuchea Thmey Daily

មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ ចំណុចនេះ
មុន​នឹង​សម្រេច​ចិត្ត​ចូល​រោង​ការ គ្នា​យើង​មិន​ថា​ប្រុស ឬ​ស្រី​ មិន​គួរ​រំលង​ការ​ពិនិត្យ​សុខភាព​ មុន​ចាប់​ផ្ដើម​ជីវិត​ជា​គូ​នោះ​ទេ។ ការ​ពិនិត្យ​សុខភាព​មុន​រៀប​ការ​ គឺ​ជា​រឿង​គួរ​ធ្វើ​ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​ ប្រកប​ដោយ​ភាពរីករាយ និង​មាន​សុខភាព​ល្អ។

យើង​គួរពិនិត្យ​សុខភាព​មុន​រៀប​ការ​ទៅ​លើចំណុច​អ្វី​ខ្លះ?

ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​ពិត​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ខ្លាំង​ណាស់​ដល់​ជីវិត​ជា​ដៃ​គូ​របស់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ព្រោះ​យើង​អាច​ដឹង​ពី​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មួយ​ចំនួន​មុន​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​អនាគត។ គ្នា​យើង​គួរ​​ពិនិត្យ​សុខភាព​មុន​រៀប​ការ​លើ​ ៤​ ​ចំណុច​​ខាង​ក្រោម​នេះ៖

១. តេស្ត​រក​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ

មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ជា​ស្ថានភាព​ជំងឺ​ដែល​អាច​នៅ​ជាប់​ជាមួយ​យើង​ពេញ​មួយ​ជីវិត ហើយ​ប្រសិន​បើ​មិន​គ្រប់​គ្រង ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ នោះ​អាច​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​មាន​ភាព​តានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ង​ត្រូវ​បញ្ចូលក្នុងតារាង​ពិនិត្យសុខភាព​មុន​រៀប​ការ។ ការ​ដែល​យើង​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាំង​នេះ​របស់​ដៃ​គូ​ជា​មុន យើង​អាច​រក​វិធី​ការ​ព្យាបាល ឬ​គ្រប់​គ្រង​ច្បាស់​លាស់​ណា​មួយបាន​ និង​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ពី​ដៃ​គូ​បាន​ថែម​ទៀត​ផង។ ជំងឺ​កាម​រោគ​ផ្សេងៗ​ដូច​ជា ជំងឺ​ប្រមេះ​ទឹក​បាយ ជំងឺ​ស្វាយ បាក់តេរី​ទ្វារមាស ឬ​កើត​ឫស អាច​ព្យាបាល​ដោយ​ការ​ថែ​ទាំ​ត្រឹម​ត្រូវ​តិច​តួច ហើយ​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន និង​ការ​រលូត​កូន​បាន​ថែម​ទៀត​ផង។

២. តេស្ដ​ភាព​ស៊ី​គ្នា​នៃ​ក្រុម​ឈាម

ក្រុម​ឈាម​ត្រូវ​តែ​មាន​ភាព​ស៊ី​គ្នា​រវាង​ដៃ​គូ​ទាំង​សង​ខាង ដើម្បី​ចៀស​វាង​បញ្ហា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដូច​ជា​ជំងឺ​រេស៊ីស​ជាដើម។ ជំងឺនេះ ​ជា​ស្ថានភាព​នៃ​អង្គបដិប្រាណ​នៅ​ក្នុង​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​បំផ្លាញ​កោសិកា​ឈាម​របស់​ទារក។ នេះ​អាច​បណ្ដាល​ឲ្យ​គភ៌​នៅ​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​ស្លាប់​នៅ​ក្នុង​ពោះ និង​ការ​រលូត​ចេញ​តែ​ម្ដង។

៣. តេស្ត​ភាព​អាច​មាន​កូន

ការតេស្ត​នេះមាន​ភាព​ចាំបាច់​ដោយ​ថា​​ បើ​សិន​ជាមាន​បញ្ហា​ទាក់​ទង​នឹង​ការ​មិន​អាច​មាន​កូន យើងអាច​​ដោះ​ស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត ជម្លោះ​ក្នុង​គ្រួសារ ឬ​ប៉ះពាល់​ដល់​អារម្មណ៍​ដៃ​គូ​ទាំង​សង ​ខាង​ក្រោយ​រៀប​ការ​ឡើយ។

៤. តេស្ត​ហ្សែន ឬ​ជំងឺ​រ៉ាំរ៉ៃ

ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​ លើ​ផ្នែក​ហ្សែន ​អាច​ជួយ​គ្នា​យើង​រក​ឃើញ​ជំងឺ​នៅ​ដំណាក់​កាល​ដំបូង​ៗ និង​មាន​វិធានការ​ព្យាបាល ឬ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព មុន​ពេល​​ជំងឺ​​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ការ​ធ្វើ​តេស្ដ​នេះ​គួរ​តែ​រួម​បញ្ចូល​ការ​ពិនិត្យ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម កោសិកា​មហារីក និង​ជំងឺ​ឈាម Thalassemia៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្រីៗគួរដឹង! ប្រុសៗគិតរឿងសិចខ្លាំងមិនធម្មតា

ចុចអាន៖ខ្វះជាតិស័ង្កសី អាចចេញរោគសញ្ញាទាំង ៨នេះ

The post មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ ចំណុចនេះ appeared first on Kampuchea Thmey Daily.

​អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ
ក្រោយ​ពី​រៀបអាពាហ៍ពិពាហ៍​ មាន​រឿងរ៉ាវ​មួយ​ចំនួន​មិន​អាច​នៅ​តែ​ដដែល​ដូច​កាល​ជា​សង្សារ​នឹង​គ្នានោះ​ទេ។ ហេតុនេះ​​គូស្នេហ៍មិនទាន់រៀបការ ​គួរ​បាន​ត្រៀម​ខ្លួន​ជា​មុន​សម្រាប់​ភាព​ប្រែប្រួល​ដែល​នឹង​កើត​ឡើង ដើម្បី​ចៀស​បញ្ហា​មួយ​ចំនួន។

១. បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក

ក្រោយ​ការ​រៀបការ​មនុស្ស​ពីរ​នាក់​ត្រូវ​រស់នៅ​ជាមួយ​គ្នា ដោយ​បង្កើត​គ្រួសារ​ថ្មី​មួយ។ ​ ម្ខាងៗ​មិនមែន​នៅ​តែ​ឯង​ទៀត​ទេ ដូច្នេះ​ការ​ព្យាយាម​ធ្វើ​ឲ្យ​ស្នេហា​មាន​ការ​ចុះសម្រុង​គ្នា ជា​រឿង​ល្អ​បំផុត ប៉ុន្តែ​កុំ​បណ្ដោយ​ខ្លួនឯង​ឲ្យ​ទន់ជ្រាយ ឬ​ចាំ​តែ​​ពឹង​ពាក់​លើ​នរណា​ម្នាក់។

២. ដៃគូ​មិន​ទាក់ទាញ​រហូត​នោះ​ទេ

ជា​ធម្មតា រូបរាង និង​សម្រស់​រមែង​ប្រែប្រួល​ទៅ​តាម​​ពេលវេលា ​ហើយ​យូរៗ​ទៅ​ភាព​ទាក់ទាញ​នៃ​ដៃគូ​ក៏​ចុះ​អន់​ថយ​តាម​នោះ។ ដូច្នេះ​បន្ទាប់ពី​រៀបការ​រួច ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​បម្រែបម្រួល​នេះ​ឲ្យ​ហើយ និង​ព្យាយាម​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ដែល​ប្ដី​ឬ​ប្រពន្ធ​មាន​ចេញ​ពី​បេះដូង​បរិសុទ្ធ​របស់​គេ។

៣. ចរិត​ពិត​នឹង​លេច​ឡើង

ជា​ទូទៅ​មនុស្ស​ស្រឡាញ់​គ្នា​ដំបូង ពិតជា​មិន​ទាន់​ស្គាល់​ចរិត​គ្នា​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រោយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ទម្លាប់​ប្លែកៗ​និង​ចរិត​ហ្ស៊ីន​ចេញ​មក​អស់​ហើយ។  ហេតុនេះ បាន​ជា​ការ​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ ទើប​ជីវិត​គូ​ពោរពេញ​ដោយ​ក្ដី​សុខ។

៤. ថង់​ប្រាក់​តែ​មួយ

លុយ​ដែល​រក​បាន​ពីមុន ចង់​ចាយ​ប៉ុន្មាន ចង់​ទុក​ប៉ុន្មាន មិន​ចាំ​បាច់​ទៅ​ឈឺក្បាល​ហាល​ថ្ងៃ​ជាមួយ​នរណា​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ចាប់​ដៃគូ​ជា​ស្វាមី​ភរិយា មុន​ចាយវាយ​ត្រូវ​គិតគូរ​ពី​គ្រួសារ ព្រោះ​​តែ​ឈប់​ខ្លួន​មួយ​ដូច​មុន ហើយ​ត្រូវ​ប្រឹង​រក​លុយ​ខ្លាំង​ជាង​មុន​ទៀត។

៥.​ សាច់ញាតិ​កាន់​តែ​ច្រើន

បន្ទាប់ពី​រៀបការ មិន​ត្រឹម​តែ​មាន​គ្រួសារ​ថ្មី​ទេ ប៉ុន្តែ​សាច់ញាតិ​ក៏​កើន​ច្រើន​ដែរ។  អ្នក​ខ្លះ​អាច​គិត​ថា រៀបការ​ហើយ​នៅ​តែ​ពីរ​នាក់​ឬ​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ តែ​វា​ខុស​ស្រឡះ ដោយសារ​ប្ដី​ប្រពន្ធ​ត្រូវ​មាន​សាច់​ថ្លៃ​បន្ថែម​ជា​ញាតិ​ទៀត ទោះ​មិន​បាន​រស់នៅ​ក្នុង​ទ្រនំ​តែ​មួយ​ក៏​ដោយ។ ហេតុនេះ ត្រូវ​ចេះ​ស្រឡាញ់​ញាតិ​ខាង​ប្ដី​ឬ​ប្រពន្ធ​ដូច​ជា​ញាតិ​ខ្លួន​ផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

The post ​អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ appeared first on Kampuchea Thmey Daily.

៦ ចំណុចអំពីប្ដីប្រពន្ធឬសង្សារ កុំពិភាក្សាជាមួយអ្នកដទៃដាច់ខាត
មនុស្សកើតទុក្ខតប់ប្រមល់ តែងចង់រកគ្នានិយាយលេង រំសាយកង្វល់។ ប៉ុន្តែមិនមែនគ្រប់រឿង គ្រប់បញ្ហា សុទ្ធតែគួរពិភាក្សាជាមួយអ្នកផ្សេងឡើយ ជាពិសេសរឿងជីវិតគូ។

១. អាថ៌កំបាំងអ្នកទាំងពីរ

ពេលខ្លះយើងអាចនឹងចង់អួតប្រាប់គេពីការសម្ងាត់នៃភាពផ្អែមល្ហែមរបស់យើងទាំងពីរ ដើម្បីឱ្យគេសរសើរ ឬស្ញប់ស្ញែង។ មិនថាខាងប្រុសឬខាងស្រីឡើយ អ្វីដែលអ្នកទាំងពីរនិយាយគ្នា ឬធ្វើជាមួយគ្នា បើមិនមានការយល់ព្រមពីម្ខាងទៀត ការដែលឱ្យអ្នកដទៃដឹងឮ គឺជាកំហុសឆ្គង មិនគួរបញ្ចេញជាដាច់ខាត។ អ្វីដែលយើងយល់ថាមិនអី មិនប្រាកដថា ដៃគូយើង គ្មានបញ្ហានោះទេ។

២. ជម្លោះរបស់អ្នកទាំងពីរ

ពេលឈ្លោះប្រកែកគ្នា ពេលមិនល្អនឹងគ្នា ដើរនិយាយប្រាប់មិត្តភក្តិ ញាតិផៅ ឱ្យដឹងឮ ឱ្យគេបញ្ចេញមតិ ដល់ពេលត្រូវរ៉ូវគ្នា អ្នកដឹងឮជាអ្នកខុសទៅវិញ។ ស្នេហាជាការយោគយល់ អភ័យទោស និងនៅជាកណ្ដាលជានិច្ច មិនថាឈ្លោះគ្នាប៉ុនណាទេ កុំនាំរឿងឱ្យអ្នកផ្សេងខឹងសម្បារជាមួយ គេមិនដឹងរឿងពិតយើងឡើយ។

៣. ភាពឯកជនរបស់ដៃគូ

បញ្ហាឯកជនរួមមាន រូបរាងកាយ សុខភាពផ្លូវចិត្ត សុខភាពបន្តពូជជាដើម មិនគួរចែករំលែកជាមួយអ្នកដទៃនោះទេ។ ទាំងនេះជារឿងរបស់យើងទាំងពីរ ហេតុអីត្រូវកកាយ ខណៈគេបានត្រឹមតែស្ករប៉ុណ្ណោះ។ មិនពេញចិត្តអ្វី ​និយាយគ្នាឯង កុំនាំអ្នកផ្សេងឈឺឆ្អាល ព្រោះគេមានរឿងរបស់គេត្រូវដោះស្រាយដែរ ម្យ៉ាងការហែកកេរ្តិ៍គ្នាបែបនេះ នាំឱ្យដៃគូខ្មាស់អៀន ឬខ្វះទំនុកចិត្តជាមួយយើង។

៤. បង្ហាញរឿងលើគ្រែ

មិនថាយើងជាប្ដីប្រពន្ធ ឬជាគូសង្សារក្ដី ធ្លាប់មានអីៗនឹងគ្នាប៉ុន្មានដង ឬអារម្មណ៍បែបណា គួររក្សាជាការសម្ងាត់ជារៀងរហូតសម្រាប់តែអ្នកទាំងពីរបានហើយ។ បើចង់និយាយពីសុខភាពផ្លូវភេទ ឬមានបញ្ហានេះជាមួយគូស្នេហ៍ គួរពិភាក្សាជាមួយគ្រូពេទ្យ ព្រោះពេទ្យនឹងរក្សាអាថ៌កំបាំងឱ្យយើង ជាជាងប្រាប់ញាតិមិត្ត ដែលថ្ងៃណាមួយអាចនឹងបែកធ្លាយនូវអ្វីដែលយើងមិនចង់ឮក៏ថាបាន។

៥. បញ្ហាហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលខ្ពស់ឬទាប មិនគួរពិភាក្សាជាមួយអ្នកដទៃ សូម្បីតែសាច់ញាតិជិតស្និទ្ធក៏ដោយ។ ថវិកាគ្រួសារឬចំណូលដៃគូ គឺជារឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ មានក្រ ប្រឹងរកខ្លួនឯង ប្រឹងដោះស្រាយខ្លួនឯង ជាជាងត្អូញត្អែរប្រាប់គេ នាំឱ្យគេវាយតម្លៃ។ ជាពិសេសលើកទឹកចិត្តគ្នា ឱ្យខំធ្វើការ សន្សំទ្រព្យ ទើបអាចបន្ថែមសុភមង្គលឱ្យជីវិតគូបាន។

៦. ចំណុចខ្សោយរបស់ដៃគូ

គ្មាននរណាលើលោកនេះ ល្អឥតខ្ចោះ គ្រប់ដប់ គ្មានចំណុចអវិជ្ជមានឡើយ ដែលនេះយើងត្រូវទទួលស្គាល់ និងចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ បើយើងយកចំណុចខ្សោយរបស់សង្សារឬប្ដីប្រពន្ធ ទម្លាយប្រាប់ពិភពលោក មិនខុសអីពីបង្ហាញកេរ្តិ៍ខ្មាស់គ្នាអ៊ីចឹងដែរ។

សូម្បីដៃគូយើងខ្លាចអ្វី ក៏ពុំគួរយកទៅនិយាយកំប្លែងលេង នាំភាពអាម៉ាស់ដែ។ មនុស្សយើងមានរឿងភ័យខ្លាចរៀងខ្លួន ហើយគេជ្រើសយើងជាដៃគូ គេសង្ឃឹមថា យើងអាចជួយគាំទ្រ ផ្ដល់ភាពកក់ក្ដៅ មិនមែនចំអែចំអន់ បង្កើតសំណើចខ្លួនឯងនោះទេ។ បែបនេះគេហៅថា និយាយមិនចេះគិត ឬ គ្មានសីលធម៌៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មិនចង់ឱ្យអ្នកចាស់មាក់ងាយ ក្រោយពេលបែកគ្នា បញ្ឈប់ទង្វើឆោតល្ងង់ទាំងនេះ

ចុចអាន៖ បុគ្គលិកលក្ខណៈសាមញ្ញៗរបស់បុរសដែលនារីជាច្រើនចង់បានជាគូអនាគត

The post ៦ ចំណុចអំពីប្ដីប្រពន្ធឬសង្សារ កុំពិភាក្សាជាមួយអ្នកដទៃដាច់ខាត appeared first on Kampuchea Thmey Daily.

សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ ៨យ៉ាង​នេះ
ទម្លាប់តូចៗប្រចាំថ្ងៃអាចបំផ្លាញជីវិតជាសង្សារ ឬ ប្ដីប្រពន្ធយើងបាន ដល់ថ្នាក់លែងនិយាយរកគ្នា ពាក់មុខយក្សដាក់គ្នា ឬលែងលះគ្នាក៏មាន បើអស់ទ្រាំ។ ដើម្បីចៀសវាងរឿងនេះ កុំធ្វើរឿង ៨ យ៉ាងខាងក្រោម៖

១- និយាយដើមដៃគូ

ពិសេសស្រីៗអាចមានទម្លាប់នេះ នៅពេលពួកគេនៅជាមួយមនុស្សដែលចូលចិត្តនិយាយដើមគេ។ ភាគច្រើនមិនសូវសម្បូររឿងល្អប៉ុន្មានទេ។ គ្នាយើងខ្លះ សេពគប់ ឬមានអ្នកស្គាល់គ្នា (ស៊េរីទំនេរមិនបាន ជុំគ្នាស៊ីត្រាវ) ចាត់ចូលជាចំណុចអត់ល្អ។

២- គិតតែចំណុចខ្សោយ

ការប្រៀបធៀបដៃគូរបស់ខ្លួនទៅបុគ្គលផ្សេង សង្សារ ឬប្ដី/ប្រពន្ធរបស់មិត្តភ័ក្ដិ រកតែចំណុចអាក្រក់ ជាការសន្សំរឿងល្អក់កករក្នុងចិត្ត ហើយថ្ងៃណាមួយនឹងផ្ទុះជាជម្លោះជាមិនខាន។ បើដឹងខ្លួន មានទម្លាប់បែបនេះ គួរប្ដូរវាចេញ ព្រោះវាមានជះឥទ្ធិពលប្រេះឆាដល់អនាគត (ឬគ្រួសារ) ដែលយើងមានផែនការរស់នៅជាមួយគ្នាយូរ។

៣- មិនដែលគិតពីអារម្មណ៍ដៃគូ

រឿងអាក្រក់នរណាក៏មាន ខុសត្រង់ថា តិច ឬច្រើនប៉ុណ្ណោះ។ ពេលសម្រេចចិត្តនៅជាមួយគ្នា គឺបែងចែកខ្លួនពាក់កណ្ដាលទៅឲ្យដៃគូ មិនថា ពេលវេលា ឬចំណូលចិត្ត។ ស្វែងយល់ពីគ្នា ព្យាយាមលះបង់ឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីសុភមង្គលថ្ងៃក្រោយ។ កើតជំងឺតួឯក ឬគិតតែខ្លួនឯងពេក ជាសញ្ញាប្រាប់ថា ត្រៀមរស់នៅម្នាក់ឯងឲ្យហើយទៅ បើមិនកែ។

៤- ចាប់ផ្ដើមឈ្លោះវាយតប់

ស្រីៗទំនងជាសម្បូរបញ្ហាលើកឡើងជាងបុរស។ បុរសចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ពេលស្រីៗធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ដូចជាចង់ស្រែក ឬប្រើពាក្យសម្ដីធ្ងន់ៗដែលអាចបង្កជម្លោះ។ ការហ៊ានលើកដៃ លើកជើង យកឈ្នះចាញ់ ភាគច្រើនក៏មិនអាចទ្រាំទ្រនៅជាមួយគ្នាបានដែរ។

៥- ពាក្យសម្ដី

ឈ្លោះគ្នា ឬប៉ះទង្គិច ចាប់ផ្ដើមពីពាក្យសម្ដីទ្រគោះបោះបោក ជេរជាដើម មុនឈានដល់ហិង្សា។ អ្នកខ្លះគេប្រកាន់ណាស់ ព្រោះសម្ដីវាធ្ងន់ជាងវាយទៀត។ ត្រូវចេះគ្រប់គ្រងខ្លួនឯង កុំបណ្ដោយឲ្យសម្ពាធ ឬកំហឹងមួយឆាវ បំផ្លាញក្ដីស្រឡាញ់ដែលខំសាងជាយូរ។

៦- មុខក្រញូវមិនលស់

ទោះបីព្យាយាមធ្វើចិត្តឲ្យត្រជាក់ តែរាងកាយមិនស្ដាប់យើង ហើយនៅតែបន្តទឹកមុខមិនល្អ លាក់បាំងអារម្មណ៍ពិត ហាក់ដូចជាទាត់ចោលនូវពេលវេលាយោគយល់គ្នារវាងដៃគូ។ ពេលខ្លះញញឹមមិនចេញ ក៏ត្រូវញញឹមដែរ។

៧- មិនឈ្លោះទាល់តែសោះ

បើមានបញ្ហាអ្វីមួយអាក់អន់ស្រពន់ចិត្ត ហើយមិនលើកឡើងទេ បញ្ហាទំនាក់ទំនងនឹងកាន់តែឆ្ងាយទៅៗ។ យកល្អ គួរលើកបញ្ហាមកដោះស្រាយជាជាងទុកវាឲ្យធ្ងន់ធ្ងរ។

៨- ទុកបញ្ហាចោលមិនដោះស្រាយ

ទុកបញ្ហាចោលយូរពេកមិនដោះស្រាយ អាចជំរុញឲ្យធ្លាក់ក្នុងបញ្ហារឹតតែធ្ងន់ធ្ងរ ដូចនេះត្រូវចេះប្រឈមនឹងបញ្ហាជាបន្ទាន់។

គ្រាន់តែថា ករណីបញ្ហាខ្លះត្រូវការពេលដោះស្រាយប៉ុណ្ណោះ។ អ៊ីចឹង យើងត្រូវរង់ចាំយូរបន្តិច ដើម្បីឱ្យអ្វីៗវិលត្រលប់មកវិញ។ សំខាន់ជាងគេ ភាគីទាំងសងខាងត្រូវមានឆន្ទៈជួយសង្គ្រោះទំនាក់ទំនង ឬអាពាហ៍ពិពាហ៍របស់ខ្លួនឡើងវិញ ពោលគឺចង់នៅជាមួយគ្នា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ “ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ

ចុចអាន៖ គុណសម្បត្តិ ៣យ៉ាងនៃស្នេហាខុសជំនាន់ ឬរៀបការជាមួយដៃគូអាយុច្រើនជាង

The post សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ ៨យ៉ាង​នេះ appeared first on Kampuchea Thmey Daily.

ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ
ជីវិតគូ ពិតជាលំបាកដែលអាចដើររួមផ្លូវយូរអង្វែង ចំពោះប្ដីប្រពន្ធទាំងឡាយណា ដែលមានប៉ុន្មានចំណុចនេះជាប់ខ្លួន ៖

១. ទុកការងារធំជាងគ្រួសារ

ការងារក៏ស្រឡាញ់ ប្ដីប្រពន្ធក៏ស្រឡាញ់ ធ្វើឱ្យរឿងទាំងពីរនេះឱ្យមានទម្ងន់ប្រហែលគ្នា ទើបអ្នកមិនជាប់អន្ទាក់លើភាពរវល់ ហើយទុកគ្រួសារចោល។

គូស្វាមីភរិយា​បើរស់នៅ​ក្រោម​ដំបូល​តែមួយ តែ​ដូចឆ្ងាយគ្នាមួយយោជន៍ ដោយសារម្នាក់ៗ​រវល់​រៀង​ខ្លួនជួន​ជួប​មុខ​គ្នា​តែ​ពេល​យប់ ជួន​មិន​បាន​ជួប​មុខ​គ្នា​ក៏មាន ព្រោះទុកការងារសំខាន់ពេក​​​ គ្មានពេលសូម្បីញ៉ាំបាយជាមួយគ្នា នោះហើយជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់។

២. មិនរស់នៅជុំគ្នា ក្រោយរៀប​ការ​រួច

ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ អាច​នាំ​ឱ្យ​ប្ដីប្រពន្ធ​មិន​សូវបាន​ទាក់ទង មិនសូវ​នឹក​រឭក​គ្នា និងជួនកាលបណ្ដាលឲ្យដៃគូម្ខាងៗមានទម្លាប់ឯកោបាន ឬ​បែកចិត្តមានថ្មី។ សញ្ញានេះ​កំពុង​បញ្ជាក់​ថា ​ចំណង​អាពាហ៍ពិពាហ៍​មិន​​រឹង​មាំ​ឡើយ​។ បើមិនអាចរស់នៅជុំគ្នាទេ កុំទាន់រៀបការល្អជាង។

៣. មិនជួយមើលថែគ្នាពេលមានជំងឺ

ប្ដី​ប្រពន្ធ​ ​​ត្រូវ​រួម​ទាំង​សុខ​និង​ទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​បើ​​ពេល​ឈឺថ្កាត់ គ្មានអ្នកអើពើ គ្មានអ្នកយក​ចិត្ត​ទុក​ដាក់​ រៀបការ​រួចមែន តែដូចមិនរៀបការដដែល។ មូលហេតុនេះហើយ ទើបជីវិត​​គូ​ ​គ្មានសុភមង្គល និងមិនអាចបន្តជាមួគ្នាបានយូរ។

៤. មិនជួយគិតគូ​អនាគត​គ្រួសារជាមួយគ្នា

ក្រោយរៀបការហើយ ម្នាក់ៗត្រូវជាចំណែកនៃគ្នា។ ដូច្នេះអនាគត​គ្រួសារ ចំណូលចំណាយ ការ​ចិញ្ចឹម​បីកូន ត្រូវ​តែ​គិត​គូរ​និង​ដោះ​ស្រាយ​ជាមួយ​គ្នា។ ប៉ុន្តែ​បើមិនខំជួយរៀបផែនការជាមួយគ្នាទេ គ្រួសារធ្វើម៉េចនឹងបានក្ដីសុខទៅ?

៥. ​មិនត្រូវគ្នា​ជាមួយសាច់​ថ្លៃ

ក្នុង​នាម​ជា​កូន​ប្រសា​​សាច់ថ្លៃ​ ​បញ្ហារមែងមាន​តិចឬច្រើន ​​ម្នាក់ៗត្រូវចេះអត់ធន់ លើកលែងនិង​​ជួយ​សម្រប​សម្រួល ដោះ​ស្រាយ​ឱ្យ​បាន​ល្អវិញ​​កុំបន្លាយយូរពេក។ វិវាទបែបនេះ ពិបាកសាងជីវិតគ្រួសារជាមួយគ្នាបានយូរអង្វែងណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ

ចុចអាន៖ រឿង​មិន​អាច​រំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរ​គិត​មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍ជាមួយគ្នា

The post ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ appeared first on Kampuchea Thmey Daily.

ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត
តើជាទម្លាប់អ្វីខ្លះទៅ?

១. តាមដានចាប់កំហុស

ទម្លាប់អាក្រក់បំផុតរបស់មនុស្សស្រី គឺចូលចិត្តតាមដានដៃគូ ដើម្បីតាមចាប់កំហុស។ ទង្វើបែបនេះគេហៅថា ខ្វះភាពជឿជាក់ ហើយបើមិនជឿជាក់ដដែល តើរៀបការនឹងគ្នាធ្វើអី? បើភរិយាទាំងឡាយ​មានទម្លាប់​ចូលចិត្តតាមដានស្វាមី គួរកែប្រែភ្លាមៗ ព្រោះបើគាត់ដឹង វានឹង​ធ្វើឱ្យ​គាត់​ធុញទ្រាន់ ហើយ​ចាប់ផ្តើមមិនចូលចិត្តប្រពន្ធបែបប៉ូសិសស៊ើបអង្កេតបែបនេះ។

២. លួចឆែកទូរសព្ទ​

ឱ្យតែមានឱកាស តែងតែលួច​ឆែកមើល​ទូរសព្ទដៃ​របស់បុរស ​នេះជាទង្វើរបស់ភរិយាធន់អន់។ គិតមើល៍! បើប្ដីដឹង តើគាត់មានអារម្មណ៍បែបណា? គាត់អាចខ្វះទំនុកចិត្តលើអ្នក ហើយបើរឿងនេះកើតឡើងញឹកញាប់ ច្បាស់ណាស់ភ្លើងជម្លោះប្រាកដជាឆេះមិនខាន។

៣. យកបញ្ហាប្ដីប្រាប់អ្នកក្រៅ

មិនថាញាតិឬភឿនមិត្តទេ ពួកគេមិនគួរដឹងបញ្ហារបស់ស្វាមីអ្នកឡើយ ដែលវារួមមាន បញ្ហាផ្លូវភេទ បញ្ហាហិរញ្ញវត្ថុ ឬអសមត្ថភាពអាជីពជាដើម។ គ្មាន​បុរសណាម្នាក់​ចង់ឱ្យប្រពន្ធខ្លួនហែកកេរ្តិ៍ប្ដីប្រាប់ពិភពលោកឡើយ។ រឿងក្ដៅរឿងត្រជាក់ជារឿងគ្រួសារយើង ហេតុអីត្រូវប្រកាសប្រាប់គេឯង ឱ្យម្នាក់ៗជួបភាពអាម៉ាស់នោះ?

៤. រំឭក​​គូស្នេហ៍ចាស់

នរណាៗក៏មានអតីតកាល ហើយក្នុងនោះ ស្ត្រីមុនពេលរៀបការ នាងអាចធ្លាប់មានសង្សារ។ បើមានមែន វាក៏មិនសំខាន់ទៀតដែរ តែសំខាន់កុំរំលើកបើកកគាស់កកាយ​អំពីគូស្នេហ៍ចាស់ឱ្យស្វាមីបានឮ​ ដែលទង្វើនេះហាក់បីដូចជា​ទម្លុះបេះដូង​របស់គាត់អ៊ីចឹង។ មានន័យអីទៀត ក្នុងការរំឭកពីគេ? ព្រោះពេលនេះ អ្នករៀបការមានសុភមង្គលហើយ!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ ៣ តិចនិកខ្លឹមៗ ប្រើផ្សះផ្សាជម្លោះប្ដីប្រពន្ធឱ្យឆាប់ជានាគ្នាវិញ

ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង

The post ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត appeared first on Kampuchea Thmey Daily.

សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?
បំណុលសឹងទាំងអស់ សុទ្ធតែជាបន្ទុក និងសម្ពាធមិនថាចំពោះជីវិតផ្ទាល់ខ្លួន ឬគ្រួសារឡើយ។ ជាពិសេស ចំពោះអ្នកនៅលីវបម្រុងនឹងរៀបការ ប្រសិនបើគូស្នេហ៍ម្ខាងៗ ជាប់បំណុលមុនភ្ជាប់ចំណងអាពាហ៍ពិពាហ៍ វារឹតតែជារឿងដែលត្រូវដោះស្រាយឱ្យរួចរាល់សិន ទើបជាការល្អ។ ហេតុអ្វី? នេះជាហេតុផល ៥ សំខាន់ៗដែលបង្ហាញថា អ្នកគួរសងបំណុលជាមុន មុនពេលរៀបចំគ្រួសារថ្មី!

១. រំខានដល់ការ​សន្សំប្រាក់

នៅពេល​ជាប់​បំណុល ជាពិសេស​ជាប់​បំណុល​ច្រើន អ្នកនឹង​ពិបាក​សន្សំប្រាក់​សម្រាប់​ថ្ងៃរៀបការ​ ឬបើរៀបការហើយនៅតែជាប់បំណុល ជីវភាពគ្រួសារថ្មីថ្មោងនឹងមិនងាយងើបពីភាពខ្វះខាតឡើយ។ ការសន្សំប្រាក់ជាការឆ្លៀតទុកដាក់ប្រាក់ចំណូលខ្លះសម្រាប់ផែនការអនាគត ដូច្នេះបើមិនទាន់សងគេរួចទេ មុខតែសន្សំមិនបាន។

២. មិនងាយមានផ្ទះជារបស់ខ្លួន

ការបង់​រំលោះកាន់តែ​ពិបាក​ច្រើន​ឡើង ប្រសិនបើ​នៅជាប់​បំណុលមុខក្រោយ។ វាបង្ហាញ​ថា អ្នក​មិនអាច​បែង​ចែក​ប្រាក់​​បានល្អ ហើយ​នេះជា​ហានិភ័យ​ទៅដល់ជីវភាពគ្រួសារ​​រួមមានការទិញគេហដ្ឋាន យានជំនិះ ឬសម្ភារប្រើប្រាស់ក្នុងផ្ទះ។ល។

៣. គ្មានលទ្ធភាពផ្គត់ផ្គង់តម្រូវការពេលជួប​​បញ្ហាបន្ទាន់

បើទោះបីចង់សន្សំប្រាក់​ទុកសម្រាប់​ភាព​បន្ទាន់​យ៉ាងណា ក៏ពិបាកបែងចែកដែរ ត្បិតត្រូវសងគេជាមុន។ នៅជាប់​បុល​គេ ប្រាក់​ភាគច្រើន​​នឹង​ត្រូវសង​ឱ្យ​បំណុល។ ដូច្នេះ ការដែល​សង​បំណុលអស់ហើយ រួច​រៀបការ ទើបមិននាំទុក្ខដាក់ប្ដីប្រពន្ធ ក្រោយចាប់គ្នាសាងគ្រួសារថ្មី។ ពេលនោះអ្នក​ក៏អាច​សន្សំ​ប្រាក់​តិចតួច​សម្រាប់​ពេល​បន្ទាន់ ដូច្នេះបញ្ហា​ហិរញ្ញ​វត្ថុ ​ក៏ប្រឈមហានិភ័យតិចដែរ។

៤. ជីវិតគូជួបភាពរកាំរកូស

ចង់​ឱ្យ​ខ្លួន​ជ្រះស្រឡះ ក្រោយ​ពេល​រៀបការ​? បើអ៊ីចឹង ទាល់តែ​គិតគូរធ្វើយ៉ាងណារើខ្លួនឱ្យជ្រះស្រឡះពីបំណុលសិនដែរ។ ជាប់បំណុលតាមខ្លួនក្រោយមង្គលការ ដៃគូម្ខាងទៀត ច្បាស់ជាលួចអន់ចិត្ត  ឬអាចទាស់ទែងគ្នា ដោយសារគេហត់នឹងជួយសងបំណុលជាមួយអ្នក។ វរតែរៀបការហើយ ​គ្មាន​ការងារ​ធ្វើទៀត អ្នក​ទាំងពីរ ​ប្រាកដជាជួបភាពរកាំរកូសមិនលែងឡើយ។

៥. ​ពិបាកបង្កើតគ្រួសារ​ថ្មី

ការជំពាក់​បំណុល នឹងបង្កបញ្ហាផ្សេងក្រៅហិរញ្ញវត្ថុនោះគឺ ការចាប់ផ្ដើមគ្រួសារថ្មី។ អ្នក​ពិត​ជាមិនចង់​បង្កើតកូនមក​នៅក្នុង​ផ្ទះ​ដែល​ពោរ​ពេញ​ទៅដោយ​ការ​ជំពាក់​បំណុល​នោះទេ។ ពេលមានកូន អ្នកនឹងត្រូវចំណាយធំជាងមុន​ដើម្បី​ទិញ​សម្ភារៈសម្រាប់​កូន និងចំណាយលើការសិក្សារបស់ពួកគេ។ល។ ដោយមូលហេតុនេះ បំណុលអាចរារាំងមិនឱ្យឆាប់មានបុត្រនោះទេ។ ​បែបនេះហើយ ទើបការដែលខំប្រឹងរកប្រាក់សងបំណុលឱ្យចប់សព្វគ្រប់ មុនឈានដល់មង្គលការ ជារឿងចាំបាច់ដែលត្រូវបញ្ចប់ជាដាច់ខាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ

ចុចអាន៖ វិធី​សង​បំណុល​បាន​រហ័ស ​និង​ចាប់ផ្ដើម​ជីវិត​ភ្លឺស្វាង​សាជាថ្មី

The post សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ? appeared first on Kampuchea Thmey Daily.

អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ
ខណៈដែលមនុស្សពីរនាក់ឈានចូលដល់វិថីអាពាហ៍ពិពាហ៍ នោះដោយសារពួកគេមានសង្ឃឹមថានឹងអាចរស់នៅជាមួយគ្នាបានរហូត ទើបព្រមចាប់ដៃគ្នាជាគូ។ ប៉ុន្តែគ្រប់យ៉ាងមិនសមបំណងទាំងអស់ទេ គូស្នេហ៍មួយចំនួនក៏ដើរដល់ផ្លូវទាល់ រហូតលែងលះដោយមូលហេតុផ្សេងៗ។

ក្រោយពីនោះ ដើម្បីព្យាបាលជំងឺបែកបាក់កាលពីពេលអតីត បុរសពោះម៉ាយនិងស្ត្រីមេម៉ាយខ្លះក៏សម្រេចចិត្តឆ្លងកាត់ផ្លូវអាពាហ៍ពិពាហ៍ម្ដងទៀត ស្របពេលដែលខ្លួនឈានដល់វ័យជ្រេ។

តើអាពាហ៍ពិពាហ៍លើកទី​ ២ អាចជោគជ័យជាងមុនដែរឬអត់?

អាពាហ៍ពិពាហ៍មួយដែលអាចបន្តរស់នៅជាមួយគ្នារហូតចាស់ព្រឹទ្ធចាស់ព្រាង កំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិក ៥០% នៃអាពាហ៍ពិពាហ៍បញ្ចប់ដោយការបែកគ្នា ឬលែងលះគ្នាជារៀងរហូត។ រីឯនៅក្នុងប្រទេសឥណ្ឌា តួលេខនេះទាបជាងសហរដ្ឋអាមេរិកបន្តិច។ ក្នុងនោះមានតែ ១៣ គូក្នុងចំណោមស្វាមីភរិយា ១០០០ គូប៉ុណ្ណោះ ដែលអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ដោយជោគជ័យ។

តើមានស្វាមីភរិយាដែលលែងលះគ្នាប៉ុន្មានគូ ដែលនឹងរៀបការម្ដងទៀត?

មនុស្សជិត ៨០% មានទំនោររៀបការម្តងទៀត បន្ទាប់ពីលែងលះឬបាត់បង់ដៃគូ ហើយភាគច្រើននៃពួកគេមានអាយុលើសពី ៤០ ឆ្នាំ។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរ អត្រានៃការលែងលះរបស់គូស្វាមីភរិយាក្នុងដំណាក់កាលនេះមានភាគរយខ្ពស់ដូចគ្នា ដោយជិត ៦៥% ឈានដល់ការបែកបាក់ជាលើកទី២។

ហេតុផលមួយចំនួនធ្វើឱ្យអាពាហ៍ពិពាហ៍លើកទី ២ បរាជ័យ

-រំឭកទំនាក់ទំនងប្រេះឆាពីមុន

– មានគំនិតផ្ទុយគ្នាទាក់ទងនឹងប្រាក់កាស ការរួមភេទ និងគ្រួសារ

-មនុស្សអតីតនៅតែជ្រៀតជ្រែកក្នុងជីវិតគូស្នេហ៍ថ្មី

-ប្រញាប់ប្រញាល់រៀបការគូថ្មី ទាំងមិនទាន់ដាច់ស្រេចជាមួយអ្នកចាស់

ប៉ុន្តែមានសញ្ញាល្អដែរនៅក្នុងជីវិតរៀបការលើកទី២ ដោយសារស្ថិតិចង្អុលបង្ហាញថា អាពាហ៍ពិពាហ៍ម្ដងទៀតក្រោយលែងលះម្ដងហើយ ជាស្នេហាមានភាពចាស់ទុំជាងមុន ព្រោះផ្អែកលើបទពិសោធន៍ចាស់ គូស្នេហ៍នឹងមានសុភមង្គលជាងលើកទី១។

តើធ្វើយ៉ាងណាឲ្យការរៀបអាពាហ៍ពិពាហ៍លើកទី ២ រលូន?

រស់នៅជាមួយគ្នាប្រដោយសុភមង្គល មានរឿងជាច្រើនត្រូវលះបង់ អត់ធ្មត់ និងយោគយល់។ ដើម្បីកុំឲ្យស្នេហាលើកនេះបែកបាក់ម្ដងទៀត គប្បីចៀសវាងប្រៀបធៀបដៃគូបច្ចុប្បន្នជាមួយគូស្នេហ៍ចាស់ ដែលនាំឲ្យសៅហ្មងចិត្តប៉ុណ្ណោះ។

ចំណែកឯរូបមន្តសំខាន់មួយទៀតដើម្បីកសាងគ្រួសារពោរពេញដោយក្ដីសុខ នោះត្រូវស្មោះត្រង់ជាមួយគ្នា មិនថា អ្នកដទៃក្មេងជាង ស្អាតជាង ឬល្អជាងដៃគូខ្លួនយ៉ាងក៏ដោយ។ ភាពស្មោះត្រង់ជាគ្រឿងផ្សំដែលជួយឲ្យជីវិតគូអាចបន្តដំណើរដោយរលូននឹងគ្នាបានយូរអង្វែង។

ក្រៅពីនោះ គួរចេះទទួលយកនូវភាពខុសគ្នារវាងអ្នកទាំងពីរ ព្រោះលើលោកនេះគ្មាននរណាអាចមានអ្វីដែលស្របតាមយើងទាំងស្រុងនោះទេ។ ម្យ៉ាងអ្នកទាំងពីរក៏មានវ័យចំណាស់ហើយដែរ មិនគួរមានឈ្មោះជាមេម៉ាយឬពោះម៉ាយម្ដងជាពីរដងទៀតនោះឡើយ។

ចងចាំរឿងនេះ! សុភមង្គលគ្រួសារ ស្ថិតលើស្វាមីភរិយាទាំងគូជាអ្នកកំណត់ មិនមាននរណាអាចកំណត់វាសនាគ្រួសារយើងជំនួសយើងឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BONOBOLOGY.COM

ចុចអាន៖ ចំណងអាពាហ៍ពិពាហ៍​ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

ចុចអាន៖ មិន​ធូរធារ គួរ​ដឹង​​​របៀប​សន្សំ​​ទាំង​នេះ កុំ​ឲ្យ​ខ្វះមុខ​ខ្វះក្រោយ​ពេល​កូនកើត

The post អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ appeared first on Kampuchea Thmey Daily.