មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ

បានផុស

នៅ

ជឿទៅ បន្ទាប់ពីរៀបការ គូជីវិតណាក៏មានបញ្ហារបស់គេរៀងខ្លួន ហើយពិតជាគ្មានទាល់តែសោះដែលថារៀបការរួច មិនឈ្លោះគ្នា។ ទោះយ៉ាងណា បញ្ហានឹងត្រូវកាត់បន្ថយ ប្រសិនបើអ្នកទាំងពីរ ចេះគិតគូរ រៀបចំ ទុកជាមុន មុនពេលឈានដល់ចំណងអាពាហ៍អាពាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បញ្ហា​សុខភាព

Asian couple running outside during daytime — woman, health - Stock Photo |  #212804348

សុខភាពជារឿងចម្បងដែលត្រូវគិតគូរ ជាងអ្វីទាំងអស់។ អ្នកមិនអាចរៀបការរួច មកអង្គុយមើលជំងឺឱ្យគ្នានោះទេ។ ក្រោយ​ពីកសាងគ្រួសារ ប្ដី​ប្រពន្ធ​ត្រូវ​ខំធ្វើការ ​រក​ស៊ី ដើម្បី​មាន​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ​ ចុះ​បើ​ម្ខាង​ៗ​ឈឺ​មិន​ឈប់ មានពេលឯណារកលុយកាក់ចូលផ្ទះ។

ការថែទាំសុខភាពខ្លួនឯងឱ្យល្អ មាំទាំ ទាំងមុននិងក្រោយពេលរៀបអាពាហ៍ពិពាហ៍ ពិតជារឿងត្រូវយកចិត្តទុកដាក់ជាទីបំផុត ពុំនោះទេ គ្រួសារអ្នកមុខតែជួបជីវភាពយ៉ាប់យ៉ឺន។

២. បញ្ហាហិរញ្ញវត្ថុ

បន្ទាប់​ពី​សុខភាព គឺរឿងលុយ។ ​លុយមិនអាចទិញសុភមង្គលនោះទេ តែយើងនឹងបាត់បង់សុភមង្គលបើគ្មានលុយ។​ ​ទាន់នៅ​ខ្លួន​មួយ​ មិនទាន់ត្រូវចំណាយច្រើន គួររៀនសន្សំខ្លះ ដើម្បី​ទុក​ផ្គត់ផ្គង់​ថ្ងៃ​ពិសេស និង​ក្រោយ​ពេល​នោះ។ គ្មានលុយ អ្នកមិនអាចធ្វើអ្វីបានទេបូករួមទាំងអាហារ ថ្លៃទឹកភ្លើង និងពេលឈឺថ្កាត់។ មុនចាប់ដៃគ្នា គួរពិភាក្សាគ្នាជាមុនអំពីរឿងហិរញ្ញវត្ថុនេះឱ្យច្បាស់ បើមានបំណុលគួរសងឱ្យអស់សិន ជាពិសេសបើមានលុយតិច ត្រូវប្រឹងរក ប្រឹងសន្សំ។

៣. បញ្ហាកូនចៅ

Loving asian couple posing on couch at home with young son and baby Free  Photo - Nohat - Free for designer

មុនចាប់ដៃគ្នាជាគូជីវិត គួរនិយាយគ្នាឱ្យហើយ អំពីការយកកូន។ ​ប្ដី​ប្រពន្ធ​ខ្លះ​ឈ្លោះ​គ្នា ព្រោះតែ​បញ្ហា​កូន ដោយ​មាន​ម្ខាង​ចង់​បាន ម្ខាង​ទៀត​មិន​ទាន់​ចង់​បាន។ ហេតុនេះ ដើម្បី​បញ្ចៀសបញ្ហា ដាច់ខាតត្រូវជជែកគ្នាឱ្យដាច់ស្រេចថា គួរយកកូនពេលណា? យកប៉ុន្មាន? ចិញ្ចឹមពួកគេរបៀបណា?។ល។ បើអ្នកគិតថា ចាំការហើយ ចាំនិយាយ ដល់ពេលនោះអ្នកអាចឈ្លោះគ្នាបែកផ្សែងផងក៏មិនដឹង។

ផែនការគ្រួសារ មិនមែនទាល់តែរៀបការរួច ទើបរៀបចំទេ។ បើមានគម្រោងទុកជាមុន នោះបញ្ហាជម្លោះក្រោយអាពាហ៍ពិពាហ៍នឹងធ្លាក់មកតិចបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

ចុចអាន៖ ៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ១ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ២ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services