Connect with us

KPT+

៣ តិចនិកខ្លឹមៗ ប្រើផ្សះផ្សាជម្លោះប្ដីប្រពន្ធឱ្យឆាប់ជានាគ្នាវិញ

បានផុស

នៅ

ពាក្យចាស់ពោលថា “ចានក្នុងរាវគង់អីនឹងទង្គិច” មិនខុសពីជីវិតគូ ក្រោយរៀបការរួមរស់ជាមួយគ្នា គង់អីនឹងឈ្លោះទាស់ទែងគ្នាខ្លះមិនខាន។

ទំនាស់ញឹកញាប់ឬអត់ និងឆាប់បាត់ទៅវិញឬបន្តអូសបន្លាយ អាស្រ័យលើភាគីទាំងសងខាងមានភាពអត់ធ្មត់ ការយោគយល់ និងចេះតិចនិកដោះស្រាយជម្លោះប៉ុនណា។

គ្រប់គូ មិនថាមុនឬក្រោយពេលរៀបអាពាហ៍ពិពាហ៍ទេ ពិតជាមិនអាចចៀសផុតពីជម្លោះឡើយ។ តែល្អជានឹងគ្នាវិញឬបែកបាក់ជារៀងរហូត ផ្អែកតាមការសម្រេចចិត្តរបស់អ្នកទាំងពីរហើយ។ ដូច្នេះបើមិនចង់បង្កសង្រ្គាមប្ដីប្រពន្ធរយៈពេលយូរ គួរដោះស្រាយដោយ៖  

១. រើសពេលនិងកន្លែងនិយាយគ្នា

17 Subtle Signs of Divorce Most People Don't See Coming | Best Life
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ឈ្លោះគ្នាភ្លាមៗ អ្នក​ទាំង​ពីរ​ប្រាដក​ជា​មាន​អារម្មណ៍​ពុះ​កញ្ជ្រាល​ ចង់ធ្វើ​អ្វី​តាម​តែ​ចិត្ត​នឹក​ឃើញ។ ពាក្យចាស់ពោលថា “ខឹងខុស ខឹងខាត”​ ដូច្នេះកុំទាន់​ដោះស្រាយ​ភ្លាមពេលកំពុងផ្ទុះកំហឹង ជាពិសេសពេលកំពុងស្ថិតក្នុងចំណោមមនុស្សមិនថា ញាតិ មិត្តភក្តិ ឬអ្នកដទៃឡើយ។ ផ្ទុយ​ទៅ​វិញ​គួរ​តែ​រង​ចាំ​រហូត​​មាន​អារម្មណ៍ស្ងប់បន្តិច សឹមរកពេលនិយាយគ្នាតទល់ និងរកកន្លែងស្ងាត់តែពីរនាក់បានហើយ។ ប៉ុន្តែកុំស្ងប់ស្ងាត់ទុកឱ្យរឿងចប់ទៅដោយឯកឯង ព្រោះវានឹងមិនចប់ ហើយអនាគតអាចបង្កជាជំងឺមហារីកគ្រួសារ។ ​

២. ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ដូចទឹក

Marriage Conflict Happens - Is Conflict Good or Bad

ចិត្តត្រជាក់អាចដោះស្រាយកំហឹង និងជម្លោះបានប្រសើរជាងហិង្សាធម៌ក្ដៅ។ ​ដើម្បី​បញ្ឍប់​នូវ​ទំនាស់​កុំ​ឲ្យ​រើក​រាល​ដាល​កាន់តែ​ធំទៅៗ គួរ​អង្គុយ​ចុះ ហើយ​និយាយ​គ្នា​តាម​សម្រួល ដើម្បី​រក​ច្រក​ចេញ​មួយ​សម្រាប់​អ្នក​ទាំង​ពីរ ធ្វើ​បែប​នេះ​ទើប​អាច​រក្សា​ចំណង​មេត្រីភាព​កុំ​ឲ្យ​ប្រេះ​ឆា។ បន្ថែមពីលើនោះ ​គួរ​តែ​មាន​ភាព​អំណត់ខ្ពស់ កុំ​ព្យាយាម​ល​លេង​ពាក្យ​សម្ដី​តប​​ទៅតបមក​ ព្រោះ​អាច​ធ្វើ​ភ្លើង​កំហឹង​ឆេះ​ឡើងគ្រប់​ពេល។ ព្យាយាម​ស្តាប់​នូវ​ហេតុ​ផលដែល​ដៃ​គូរធ្វើ​ការ​បក​ស្រាយ នោះ​ទើបជាការផ្សេះ​ផ្សា​ពិតប្រាកដ។

 ៣. ទទួល​ស្គាល់​​កំហុសឆ្គង

Premium Photo | Lover couple relationship problems. sad young wife sitting  on the bed back to back from husband after argument.

ព្រមទទួលស្គាល់កំហុស ជាគន្លឹះប៉ះប៉ូវទំនាស់ល្អបំផុត។ កុំខ្លាចអន់! ព្រោះស្នេហាមិនមែនតុលាការនិងអ្នកទោសទេ។ ទំនាក់ទំនង​រវាង​ប្តីប្រពន្ធ​រមែងមាន​មនោ​សញ្ចេតនា​​ជ្រាល​ជ្រៅ​ស្ទើរតែខ្លាំងជាងឪពុកម្ដាយទៅទៀត។ ដូច្នេះប្រសិន​បើ​​ធ្វើ​ខុស ហើយ​ចេះ​ទទួល​ស្គាល់​នូវ​ការ​ពិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​កែប្រែ​កំហុស​ដែល​ខ្លួន​បាន​សាង​ តើ​នណា​ចិត្ត​ដាច់ ទៅចោល​មនុស្ស​ជា​ទី​ស្រឡាញ់​ទៀតនោះ។ មិនចាំបាច់ចង់ចាញ់ចង់ឈ្នះប្ដីប្រពន្ធខ្លួនឯងនោះទេ ​ព្រោះអ្នកទាំងពីរមិនមែនកីឡាករប្រដាល់ ​ឬអ្នកទាត់បាល់ ដែលត្រូវតែដណ្ដើមពានជើងឯកឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

ចុចអាន៖ មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម