នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ

បានផុស

នៅ

មិនមែនឲ្យតែស្អាតសុភាពស្រគត់ស្រគំ​ គឺជានារីដែលបុរសគ្រប់គ្នាត្រូវការ​មកធ្វើជា​ម្ដាយ​របស់កូនៗ​គេទេ។ សម័យនេះ គេមិនអាច​សំគាល់​មើល​ដឹង​ លើ​កាយវិការបានឡើយ ​អ្នកខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​សំដែង​បោក​ចិត្ត​បុរស​ឲ្យ​មក​ងប់​លើ​ខ្លួនក៏មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចគ្នា​នេះ ​បុរស​ក៏​មាន​រសនិយមខុសគ្នា និង​ការ​ចូលចិត្ត​មនុស្ស​គេ​ស្រលាញ់ ​ក៏​ខុស​គ្នា​ដែរ។

សម័យនេះ នារីម្នាក់ណាមិនចង់បានប្ដីល្អ គ្រួសារល្អ សម្រាប់ខ្លួននោះ។ អ្នកណាៗ​ក៏ចង់​បាន​ប្ដី​ល្អ​ប្រពន្ធ​ល្អ​និង​កូន​ប្រសា​ល្អ​ដែរ។ ប៉ុន្តែ​បើសិនយើងចង់បានប្ដីល្អ តើយើងនេះ​ដែល​ជា​មនុស្ស​ស្រី​ហ្នឹង ​ល្អ​គ្រប់គ្រាន់​ហើយ​ឬនៅ ? តើ​បាន​ត្រៀមខ្លួន​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ល្អ​ហ្នឹង​នៅ?

មនុស្ស​ស្រី​ល្អ ​សំដៅ​ដល់​នាង​មាន​អត្តចរិត​ល្អ​ ចុះចូល​នឹង​មនុស្ស​ជុំវិញ ​មិន​ឆ្មើងឆ្មៃញាតិ​ផង​ភូមិ​របង​ ពូកែ​រាក់ទាក់ ​បង្កើត​ទំនាក់ទំនង​ល្អៗ​ ជា​ជំនួយ​ដល់​ប្ដី​ពេល​មាន​បញ្ហា។ ជា​ពិសេស​ នាង​គោរព​ឪពុកម្ដាយ​សង​ខាង​តាំង​ពី​ស្រលាញ់​គ្នា​ដំបូង​ មិន​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​ណា ​ត្រូវ​មក​លំបាក​ដោយសារ​ជីវិត​គូ​នាង​ឡើយ។

មនុស្ស​ស្រី​ល្អ​ គឺ​មាន​សមត្ថភាព​ខ្លាំង ​ខាង​ពូកែ​ទំនាក់ទំនង ​មិន​ខ្វះ​ទេ​ញាតិ​ បើ​ចង់​បើក​រកស៊ី​មិន​បាច់​ស្រែក​ហៅ​ក៏​គេ​ចូល​មក​ឯង។ នេះ​គេ​ហៅ​ថា​សំណាប​យោង​ដី​ ស្រី​យោង​បុរស ​មាន​ទុក្ខ​លំបាក​គឺ​ជួយ​យឹតយោង​គ្នា​ទៅ​មក។ មិន​មែន​មួយ​ថ្ងៃ​ៗ​ បបួលគ្នា​ចូល​ហាង​ប្រេន​ៗ​ ទិញ​វត្ថុ​ថ្លៃ​ៗ​ផ្គាប់​ញាតិ ​ឲ្យ​គេ​មក​រាប់អាន​​ខ្លួន​នោះ​ទេ។

១ អត្តចរិត​ល្អ

មនុស្សប្រុស​ ត្រូវការប្រពន្ធ​មក​ដើម្បី​យក​មក​រួមសុខរួមទុក្ខជាមួយគ្នា​ គឺ​មាន​ន័យ​ថា​ ត្រូវ​ប្រើប្រាស់​ជីវិតគូ​រួមគ្នា​ ដើម្បីកសាងគ្រួសារ។ អម្រែកមួយហ្នឹង គឺត្រូវរែករួមគ្នា​មិនមែនរៀបការហើយ ​ឲ្យ​គេ​ចិញ្ចឹម​ ដេកស៊ី​មិន​ជួយ​គ្នា​ទេ ​ហើយ​ឲ្យ​ខាង​ប្រុស​អ្នក​រ៉ាប់រង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឡើយ។

ចង់​បាន​ប្ដី​ល្អ​ យើង​ក៏​ត្រូវ​ល្អ​ដែរ​ ទាល់​តែ​យើង​ជា​មនុស្ស​ស្រី​នេះ​មាន​កត្តា​ល្អ​ ធ្វើ​ជា​ម្ដាយ​ល្អ​សិន។ ជា​មនុស្ស​ស្រី​កុំ​បង្ខំ​ខ្លាច​គេ​មិន​យក​ ខ្លាច​គេ​មិន​ស្រលាញ់ ​ខំ​រៀប​ចំ​ខ្លួន​ឆើតឆាយ​ រៀបរឹកពារសំដែងផ្គាប់ផ្គុន ដើម្បី​ទាក់​ចិត្ត​មនុស្ស​ប្រុស។ ការ​ធ្វើ​ដូច​នេះ ​អ្នក​គ្មាន​ថ្ងៃ​បាន​ប្រុស​ល្អ​មក​ឡើយ។ ព្រោះ​ចរិត​អ្នក​នៅ​មិន​ទាន់​ល្អ​សម្រាប់​ឲ្យ​មនុស្ស​ប្រុស​ទទួល​យក​បាន។ ហើយ​បើ​បាន​មនុស្ស​ប្រុស​ម្នាក់​នោះមែន​ ​អ្នក​យក​​បាន​ត្រឹម​ខ្លួន​គេ​ប៉ុណ្ណោះ ​តែ​ចិត្ត​គេ​អាច​តែ​ដំបូង​ ដោយសារ​យើង​នេះ​ខំ​ទាក់ចិត្ត​គេ​ពី​មុន​ហ្នឹងឯង។ ដូចពាក្សចាស់ថា ” គ្រប់ណាឆ្នាំងហ្នឹង ” !

កុំ​ធ្វើ​ខ្លួន​ចង់​បាន​គេ​ហួសហេតុ​ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ជា​ជម្រើស​មួយ​សម្រាប់​ខ្លួនឯង។ មាស ពេជ្រឬវត្ថុ​ប្រណិត​ទាំងទ្បាយ​ វាមិនមែនកើតឡើងដោយឯកឯងឡើយ គឺ​វា​កើត​ឡើង​ដោយ​ការ​កែច្នៃ ផ្សែផ្សំ​គ្នា​នេះបន្តិចនោះបន្តិច ហើយ​មនុស្ស​យើង​ក៏ដូច្នេះដែរ ។

២ សមត្ថភាព

មនុស្សស្រីមានសមត្ថភាព ​អ្នកណាៗ​ក៏ចង់បានដែរ។ មនុស្សស្រី​ខ្លះ រកលុយមិនទាន់​គ្រប់​​ចាយ​ខ្លួន​ឯង​ផង ​ប្រើ​សុទ្ធ​របស់​ប្រេនៗ​ អួតគ្នាទៅវិញ​ទៅមក។ ជា​ពិសេស​ដើរ​ហើរ​ផឹក​ស៊ីចាយ​វាយ ​ដូច​ខ្លួន​មហា​សេដ្ឋី។ បើ​ទោះបី​នេះ​ជា​សិទ្ធ​របស់​បុគ្គល​ តែ​ក្នុង​នាម​ជា​មនុស្ស​ស្រី ​គួរ​ឲ្យ​តម្លៃ​ខ្លួន​ជាមុន​ ទើប​គេ​មើល​ឃើញ​តម្លៃ​យើង​ដែរ។

មនុស្សមានសមត្ថភាពពិតៗ គឺជួយគ្រួសារពេលមានទុក្ខលំបាក​ ជាពិសេសស្រោចស្រង់​ស្ថានការណ៍​ឲ្យ​​មកប្រសើរវិញ​បាន។ កុំ​ពេល​មាន​បញ្ហា​តូចសោះ ធ្វើ​ដូច​រឿងធំ​ ទៅ​និយាយប្រាប់​ប្ដី​ប្រាប់​ញាតិ​ថា ​ខ្លួន​លំបាក​មិន​ដឹង​ដោះស្រាយ​របៀបម៉េច​ឲ្យ​បានល្អ។

ចូរជ្រើសរើសមនុស្សដែល​ជួយ​យើង​ឲ្យ​រីក​ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាជាង​រើស​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​អស់​ពី​ខ្លួន​ទៅ ​ពីមួយថ្ងៃទៅមួយថ្ងៃ។ ជីវិតគូ​ត្រូវ​រួម​គ្នា​រក រួមគ្នាកសាង ទើប​អាច​ទទួលបាននូវអ្វី​ដែលយើងត្រូវការដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា

ចុចអាន៖ក្នុងជីវិត បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីនេះលួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services