Connect with us

KPT+

មិន​ធូរធារ គួរ​ដឹង​​​របៀប​សន្សំ​​ទាំង​នេះ កុំ​ឲ្យ​ខ្វះមុខ​ខ្វះក្រោយ​ពេល​កូនកើត

បានផុស

នៅ

មាន​អូនអូន​អាច​ជា​រឿង​រំភើប​បំផុត​ចំពោះ​មនុស្ស​ស្រី​ និង​ការ​ធ្វើ​ជា​ម៉ាក់​គេ ជា​សុភមង្គល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​​ក្រោយ​ដឹង​មាន​ផ្ទៃ​ពោះ អ្វី​គួរ​ឲ្យ​បារម្ភ​បំផុត​គឺ​ការ​ចំណាយ​។ ការ​ត្រៀម​ខ្លួន​ឲ្យ​រួច​ស្រេច ពេល​អាអូន​កើត ជា​រឿង​ទូទៅ និង​ជា​កាតព្វកិច្ច​របស់​ប៉ាម៉ាក់ តែង​ធ្វើ​សម្រាប់​កូនសម្លាញ់។ បើ​យើង​មិន​ជាធូរធារ​ប៉ុន្មាន​ទេ គួរ​ពិគ្រោះ​ជាមួយ​ប្ដីប្រពន្ធ ​ពី​ការ​កំណត់​ការ​ចំណាយ។ បើចឹងមាន​វិធីសាស្ត្រ​មួយ​ចំនួន ក្នុង​ការ​សន្សំ​ប្រាក់​ ដើម្បី​ត្រៀម​ចំណាយ​ បើ​យើង​មិន​មែន​ជា​អ្នក​ធូរធារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​មាន​គន្លឹះ​មួយ​ចំនួន​ម៉ាក់ម៉ាក់​គួរ​ដឹង​ពេល​ចាយ​លុយ​ម្តង​ៗ​មុខ​សម្រាល​កូន៖​

១- ពិនិត្យស្ថានភាព​ហិរញ្ញវត្ថុ៖ បើ​ស្ថានភាព​ហិរញ្ញវត្ថុ​ច្បាស់​លាស់​ល្អ ជួយ​យើង​ងាយ​ស្រួល​រៀប​គម្រោង​នៅ​ថ្ងៃ​អនាគត​ប្រសើរ​មួយ។ ចឹង​ហើយ​ពេល​សម្រេច​ចិត្ត​ចង់​បាន​កូន គួរ​តែ​ពិនិត្យ​មើល​ថា​តើ​អ្នក​នៅ​ជាប់​បំណុល​ណា​មួយ​អត់? ថវិកា​សន្សំ​ទុក​មាន​ប៉ុន្មាន​ដែរ? សន្សំ​ប៉ុន្មាន​ខែ មុន​អាអូន​កើត គ្រប់​ការ​ចំណាយ មិន​ខ្វះមុខ ខ្វះក្រោយ? ឬ​ដឹង​ច្បាស់​ថា ពេល​ណា​ចាប់​ផ្ដើម សន្សំ ឬ​ដក​លុយ​មួយ​កញ្ចប់​តូច​ណា​មួយ ពី​ចំណូល ជា​ដើម។

២- ដាក់គោលដៅច្បាស់លាស់៖ នៅ​ពេល​យើង​ដឹង​ច្បាស់​ពីស្ថាន​ភាព​ហិរញ្ញ​វត្ថុ​ហើយ ពេល​នោះ​យើង​ច្បាស់​ជា​អាច​ដាក់​គោល​ដៅ​ជាក់​លាក់​មួយ​សម្រាប់​អនាគត។ ត្រូវ​ពិចារណា គួរ​សង​បំណុល​ឲ្យ​អស់​មុន ឬ​ក្រោយ​ពេល​សម្រាល​ឬ​យ៉ាង​ណា? បើអាច​គួរ​តែ​សរសេរ​ចំនួន​បំណុល​កំពុង​មាន ​ហើយ​ចែក​តាម​ចំនួន​ខែ​នៅ​សល់​មុន​អូនអូន​ចាប់​កំណើត ​បែប​នេះ​យើង​អាច​ដាក់​គោលដៅ​ប្រចាំ​ខែ​​ត្រូវ​ធ្វើ មិន​តែ​ប៉ុណ្ណោះ​វិធី​នេះ ជួយ​ឲ្យ​យើង​មាន​ទឹក​ចិត្ត​ច្រើន​ក្នុង​ការ​ខិតខំ​រក​ថវិកា​បន្ថែម។

380 Saving Money Chinese Couple Stock Photos, Pictures & Royalty-Free  Images - iStock

៣- លៃលកការចំណាយ៖ បើក​ប្រាប់​ខែ​ម្តង​ៗ ត្រូវ​លៃ​ថវិកា​ប៉ុនណា​ត្រូវ​ចាយ បង់​ថ្លៃ​ទឹក​ភ្លើង សង​បំណុល និង​សន្សំ​ទុក​ជាដើម។ វា​ជា​រឿង​ចាំ​បាច់​ត្រូវ​មាន​គម្រោង​ទុក​មុន​ប្រចាំ​ខែ ព្រោះ​ខែ​នីមួយៗ​អាច​មិន​ដូច​គ្នា ខែ​ខ្លះ​ត្រូវ​ចំ​ណាយ​ច្រើន​ជាង​ធម្មតា​ក៏​មាន ដូចជា​បុណ្យ​ទាន ភ្ជុំ ចូល​ឆ្នាំ ដាច់​ឆ្នាំ ឬ រដូវ​ញ៉ាំ​ការ​ជា​ដើម។

៤- បន្ថយចំណាយមិនចាំបាច់៖ រឿង​ល្អ​មួយ​ទៀត ត្រូវ​ថ្លឹងថ្លែង កុំ​ខ្ជះខ្ជាយ លៃ​ការ​ចំណាយ​មួយ​ចំនួន ដែល​មិន​សូវ​ចាំបាច់។ ឧទាហរណ៍ ដេញ​ស៊េរី​ម៉ូតូ ទូរសព្ទ ឧស្សាហ៍​បាយ​ហាង​មិន​លោះថ្ងៃ…។

៥- បើកគណនីជាផ្នែក៖ ភាគច្រើន​អ្នក​ណា​ក៏​ប្រើ​ធនាគារ​ដែរ​សម័យ​នេះ។ ចឹង​គួរ​បើក​គណនី​ធនាគារ​ខុសៗ​គ្នា​តាម​ការ​ចំណាយ​ដូច​ជា ថវិកា​សម្រាប់​កូន សម្រាប់​ថ្លៃ​ម្ហូប និង​ការ​ចំណាយ​បន្ទាន់​ផ្សេងៗ​ដើម្បី​រៀប​ចំ​ថវិកា ឲ្យ​មាន​របៀប​រៀប​រយ។ ម្យ៉ាង​ទៀត​វិធី​នេះ​អាច​​ឲ្យ​យើង​ដឹង​ពី​ចំនួន​ថវិកា នៅ​សល់​ហើយ​នឹង​មិន​ចំណាយ​លើស​ខ្ទង់។

៦- យល់ច្បាប់ និងថ្ងៃសម្រាក៖ បើ​ម៉ាក់​ម៉ាក់​ជា​បុគ្គលិក​រដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន ចាំ​បាច់​ត្រូវ​ដឹង​ច្បាស់ ពី​ច្បាប់​សម្រាល​កូន គួរ​សុំច្បាប់​ជាមុន​នៅ​ពេល​ណា និង​ដឹង​ថា​អាច​ទទួល​ច្បាប់​យូរ​ប៉ុណ្ណា ព្រម​ទាំង​ទទួល​បាន​ប្រាក់​ខែ​បែប​ណា​ជាដើម។ ត្រូវ​រៀប​ចំ​ឯកសារ​ចាំបាច់​ទុក​ជាមុន​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ថ្លៃ​ចំណាយ​ ដែល​ជា​បន្ទុក​របស់​ភ្នាក់ងារ​ធានា​រាប់​រង (បើមាន) អំឡុង​ពេល​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ។

៧- បើមានកម្មវិធី៖ ដោយក្ដី​ស្រឡាញ់ ចំពោះ​កូន​ទី១ ម៉ាក់ម៉ាក់​ច្បាស់​ជា​ស្រលាញ់​ខ្លាំង​ប្រហែល​អាច​មាន​ថ្ងៃ​បង្កក់ ខួប ឬ​យើង​ហៅ​ថា​សាមញ្ញ​ថា ចេញ​ខែ…។ ព្យាយាម​កំណត់​អីវ៉ាន់ត្រូវ​ទិញ ឬ​គួរ​កុំធ្វើ​ពិធី​ធំដុំ​ពេក ជួបជុំ​ត្រឹម​មិត្តភ័ក្ដិ ឬ​អ្នក​ស្និទ្ធស្នាល​ប៉ុន្មាន​នាក់​ទៅ​បាន​ហើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូនចេះតមាត់ ឪពុកម្ដាយប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់

ចុចអាន៖ ​តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម