Connect with us

KPT+

មិនចង់ឱ្យអ្នកចាស់មាក់ងាយ ក្រោយពេលបែកគ្នា បញ្ឈប់ទង្វើឆោតល្ងង់ទាំងនេះ

បានផុស

នៅ

បើទំនាក់ទំនងស្នេហាបានបញ្ចប់ទៅ ដោយការអស់ចិត្តពីដៃគូម្ខាង អ្នកមិនគួរបញ្ចេញអាការ​ចង់ឱ្យគេវិលវិញដោយការបង្ហាញថាអ្នកត្រូវការគេ ខ្វះគេមិនបាន ហើយមិនអាចមានអ្នកថ្មីនោះទេ។ ទង្វើនេះមិនបានធ្វើឱ្យគេទន់ចិត្ត ​ត្រឡប់​មករកអ្នកវិញឡើយ តែគេនឹងមើលងាយអ្នកដែលមិនស្រឡាញ់ខ្លួនឯង នៅតែចង់ឱបក្រសោបអ្វីដែលមិនគួរឱប។ ជឿទៅ! មនុស្សចង់ចាកចេញ ​ក៏ព្រោះតែគេអស់ចិត្តស្រឡាញ់ ការហៅមនុស្សអស់ចិត្តឱ្យត្រឡប់មកវិញ ជារឿងឆោតល្ងង់ បន្ថែមតែការបន្ទាបបន្ថោកឱ្យខ្លួនឯងទ្វេដង។

ទាំងនេះជាសកម្មភាពទាំង ៧ ដែលគួរឈប់បង្ហាញឱ្យអ្នកចាស់ចាប់ភ្លឹក និងមាក់ងាយអ្នកតទៅទៀត៖

១. នៅតែនិយាយពីគេ

HanCinema's News] 10 Korean Actors Born in the Year of the Ox @ HanCinema
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្តនិយាយពីគេជាមួយមិត្តភក្តិ ឬសាច់ញាតិ ទោះតិចឬច្រើន នោះបានន័យថា ក្នុងចិត្តនៅតែមានគេមិនទាន់រលុប។ ទោះជួនកាលនិយាយរឿងមិនល្អខ្លះក៏ដោយ ក៏បញ្ជាក់ថា អ្នកនៅតែនឹក នៅតែចង់ជួបគេមិនលែង ដែលទង្វើនេះបានត្រឹមការព្រងើយកន្តើយកាន់តែខ្លាំងប៉ុណ្ណោះ។

២. ផ្លាស់ប្តូររូបរាងរបស់ខ្លួន

US television remake for Hotel Del Luna, Entertainment News & Top Stories -  The Straits Times

ស្អាតពេកឬអាក្រក់ពេក ក្រោយបែកគ្នា សុទ្ធតែជាសញ្ញាបញ្ជាក់ពីអារម្មណ៍ស្នេហ៍សេសសល់ចំពោះគេ។ ទម្ងន់ស្រកខ្លាំង ឬមើលទៅស្លេកស្លាំងដូចមិនសូវបានគេងគ្រប់គ្រាន់ ឬជួនកាលស្លៀកពាក់និងតុបតែងខ្លួនស្អាតប្លែកយកតែមែនទែន ច្បាស់ណាស់ថា នៅនឹកគេមិនភ្លេច ហើយការធ្វើបែបនេះគឺដើម្បីឱ្យគេចាប់អារម្មណ៍។ ជឿទៅ! គេឈប់ស្រឡាញ់មិនមែនមកពីការតែងខ្លួនទេ តែមកពីបេះដូងគេលែងមានអ្នក អ៊ីចឹង! ខំធ្វើបែបនេះធ្វើអី?

៣. ចង់ណាត់ជួបគេម្ដងជាពីរដង

Why Hotel Del Luna and Longest Day In Chang'an are among hottest Asian  dramas to catch, Life News & Top Stories - The Straits Times

ជាទូទៅមនុស្សអស់ចិត្តនឹងគ្នា ប្រាកដជាគ្មានអារម្មណ៍ចង់ជួប ឬចង់ឃើញគ្នាទៀតឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលនៅសល់ចិត្តនឹកស្នេហ៍ចាស់ តែងតែចង់ជួប ហើយក៏ព្យាយាមរកវិធីដើម្បីបានឃើញគេ។ មិនបាច់ប្រឹងម្ល៉ឹងៗទេ ទោះជួបទៀត ក៏គេលែងខ្វល់ពីអ្នកយូរមកហើយ។

៤. ផ្ញើសារឬខលមករកគេ

tvN's "Hotel Del Luna" Tops Viewership Rating in Singapore and Malaysia

តើមានគូស្នេហ៍បែកគ្នាប៉ុន្មានគូទៅដែលមកចំណាយពេលផ្ញើសារ ឬខលរកគ្នាទៀត បន្ទាប់ពីចែកផ្លូវគ្នា? គឺមានតែមនុស្សមិនទាន់អស់ចិត្តស្រឡាញ់ហ្នឹងឯង ដែលមិនហត់ក្នុងការផ្ញើសារសួរសុខទុក្ខ ឬខលចង់ឮសំឡេងគេមិនសូវខាន។ ខលដើម្បីអ្វី? មានតែការរំខានដល់គេប៉ុណ្ណោះ។ ​ហេតុអីមិនយកពេលដែលមានទៅចំណាយជាមនុស្សល្អនឹងអ្នក?

៥. ទៅកន្លែងដែលគេទៅ

Get Ready For Early Hungry Ghost Festival With "Hotel Del Luna" On Viu  Starring IU & Yeo Jin Goo

ព្យាយាមបង្កើតភាពចៃដន្យគ្រប់កន្លែងដែលគេទៅ ដើម្បីបានជួបមុខគេ។ មិនថា រោងកុន ចំណតឡានក្រុង ផ្សារ ឬកន្លែងដែលចូលចិត្ត អ្នកតែងព្យាយាមបង្ហាញវត្តមាននៅទីនោះជារឿយៗ។ បើគេបានដឹងពីចេតនារបស់អ្នក ច្បាស់ណាស់ថា អ្នកនឹងក្លាយជាមនុស្សដែលគេកាន់តែជ្រេញ ហើយកាន់តែចង់ចៀស។

៦. នៅតែប្រចណ្ឌគេ

Drama Populer Hotel del Luna Bakal Diadaptasi Jadi Serial Amerika

មនុស្សឈប់ស្រឡាញ់គ្នាឯណា មកតាមហួងហែង ប្រចែប្រចណ្ឌសង្សារចាស់ទៀត? ឃើញគេនៅជាមួយអ្នកផ្សេងមិនបាន ធ្វើដូចខ្លួនឯងជាសង្សារគេអ៊ីចឹង។ ទង្វើនេះបញ្ជាក់១០០ភាគរយថាអ្នកនៅតែមិនឈប់នឹក ហើយក៏នៅស្រឡាញ់គេនៅឡើយ។ ប៉ុន្តែវាជាសកម្មភាពគ្មានប្រយោជន៍ ហើយគេនឹងបានចិត្តហួស រហូតប្រមាថអ្នកថា អត់គេមិនបាន។

៧. មិនព្រមមានអ្នកផ្សេង

Get Ready For Early Hungry Ghost Festival With "Hotel Del Luna" On Viu  Starring IU & Yeo Jin Goo

មនុស្សម្នាក់ដែលអស់ចិត្ត គេនឹងព្យាយាមបំភ្លេចអ្នក ដោយពេលខ្លះវិធីរបស់គេគឺ ជ្រើសយកអ្នកថ្មីជំនួស។ ប៉ុន្តែអ្នកវិញ ​បែកគ្នាយូរមកហើយ នៅតែគ្មានអ្នកណា នោះជាសញ្ញាមួយប្រាប់ថា អ្នកមិនទាន់ឈប់នឹកគេទេ ហើយអ្នកចង់ឱ្យគេត្រឡប់មកគ្រប់ពេល។ អ្នកគិតថា ធ្វើខ្លួនឱ្យទំនេរ គេនឹងទន់ចិត្ត? ប្រហែលគេអាចត្រឡប់ពិតមែន តែត្រឡប់បែបលេងសើចប៉ុណ្ណោះ ព្រោះបើគេច្បាស់លាស់ គេមិនបែកពីអ្នកតាំងពីដំបូង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EGR

ចុចអាន៖ ប្រុសៗមានចរិតកែមិនឡើងទាំងនេះ ទើបសង្សារបោះបង់ចោលគ្មានស្ដាយស្រណោះ

ចុចអាន៖ ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម