សេដ្ឋកិច្ច
កាន់តែពិសេស!អេស៊ីលីដា ម៉ូបាលអាចផ្ទេរប្រាក់ភ្លាមៗរវាងធនាគារផ្សេងៗទៀតយ៉ាងច្រើនដែលជាសមាជិកបាគង
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍន៍ឥតឈប់ឈរនូវសេវាអេស៊ីលីដាម៉ូបាល ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅក្នុងនោះអតិថិជន និងសាធារណជន ផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញទៅមកកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារនិងគ្រឹស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ។

លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ធនគារ អេស៊ីលីដា ដែលជាសមាជិកប្រព័ន្ធបាគង អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលអាចផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក បានយ៉ាងងាយស្រួល ។
លោកស្រីបានបញ្ជាក់បន្ថែមថា ដោយសារអេស៊ីលីដាម៉ូបាល មានសេវាជាច្រើនសម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយ ដូច្នេះអតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ។

នេះជារបៀបផ្ទេរប្រាក់អេស៊ីលីដាម៉ូបាល គឺគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើពាក្យ «ផ្ទេរប្រាក់/Transfer» រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណនីបាគង/To Local Bank & Bakong» បន្ទាប់មក ជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលត្រូវផ្ទេរទៅ បញ្ជូលលេខគណនីដែលត្រូវទទួលប្រាក់ បញ្ជូលចំនួនទឹកប្រាក់ ជ្រើសរើសគោលបំណងរួចចុចបញ្ជូនជាការស្រេច៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ