សន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ
យោងតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឱ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


