សេដ្ឋកិច្ច
ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ
ក្រុមហ៊ុនមូលបត្រ ភីភី លីង នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ បានចុះហត្ថលេខាជាមួយធនាគារអេស៊ីលីដាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណទាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស។

លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលត្រ ភីភី លីង បានលើកឡើងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីបំលែងពីសេវាហិរញ្ញវត្ថុដែលមានស្រាប់ ដែលយើងគិតពីរបៀបដែលមានការច្នៃប្រឌិត ផ្ដល់សេវាកម្មដែលមានស្រាប់ និងសេវាកម្មមិនទាន់មានច្នៃឱ្យចេញជាផលិតផលមួយ ដែលអាចបម្រើទៅដល់ទីផ្សារដែលមានស្រាប់។
លោក ជា សុធាបញ្ជាក់ថា៖ «យើងគិតថា ទីផ្សារច្នៃប្រឌិតមួយ ដើម្បីឱ្យសាធារណៈជនជាពិសេស យើងចាប់ផ្ដើមជាមួយវិនិយោគិននៅក្រៅស្រុក ដោយសារតែយើងចង់ឱ្យសាច់ប្រាក់ពីបរទេសចូលមកកម្ពុជា»។
លោក នេត ពិសិដ្ឋ នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុធនាគាអេស៊ីលីដា កិច្ចព្រមព្រៀងនេះ គឺជាឱកាសផ្ដល់ជូនវិនិយោគិននូវឧបករណ៍និស្សន្ទ ទទួលបាននូវការការពារសាច់ប្រាក់របស់គាត់ ដែលមាននៅក្នុងធនាគារអេស៊ីលីដា ទទួលបាននូវអត្រាការប្រាក់ខ្ពស់សមរម្យ ពីគណនីមានកាលកំណត់ និងទទួលការជួញដូរឧបករណ៍និស្សន្ទប្រកបដោយសុវត្ថិភាពខ្ពស់។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយមានសារៈសំខាន់សម្រាប់ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រហានិភ័យ និងជំរុញកំណើនសេដ្ឋកិច្ច។ លោក ស៊ូ សុជាតិ ថ្លែងថា៖« ទីផ្សារឧបករណ៍និស្សន្ទ អាចដំណើរការរីកចម្រើនបានតម្រូវឱ្យតួអង្គពាក់ព័ន្ធមានយន្តការប្រទាក់ក្រឡា ព្រមទាំងអនុវត្តច្បាប់ និងបទបញ្ញត្តិ។
លោក ស៊ូ សុជាតិ បន្ថែមថា៖« ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណទានវិនិយោគ រវាងក្រុមហ៊ុន ភីភី លីង ឯ.ក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានឆ្លុះបញ្ចាំងពីការចាប់ដៃគូសហការ ដែលផ្ដល់នូវយន្តការថ្មីមួយ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបាននូវសេវាឥណទាន ដើម្បីជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនមូលបត្រ ភីភី លីង»។

បើតាមលោក ស៊ូ សុជាតិ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស គោលដៅសំខាន់គឺទាក់ទាញវិនិយោគិនបរទេសឱ្យចូលរួមវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។
សូមជំរាបថា វិនិយោគិនបរទេស អាចបើកគណនីប្រាក់បញ្ញើមានកាលកំណត់នៅធនាអេស៊ីលីដា និងអាចស្នើសុំសេវាឥណទាន ដើម្បីធ្វើការជួញដូរឧបករណ៍និស្សន្ទពីក្រុមហ៊ុនមូលបត្រ ភីភីលីង បានរហូតដល់ ៨០% នៃទំហំប្រាក់បញ្ញើតាមកាលកំណត់ ខណៈអតិថិជននៅតែបន្តទទួលបានអត្រាការប្រាក់ ដែលផ្ដល់ដោយធនាគារអេស៊ីលីដា ទៅតាមកាលកំណត់៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


