សុខភាព
ក្រោយជាពីកូវីដ-១៩ សួតខូចអាចស៊ីពេល៣ខែជួសជុលខ្លួនឯង
ជំងឺកូវីដ-១៩ ប៉ះពាល់ចម្បងដល់សួត ព្រមទាំងបំផ្លាញថង់ខ្យល់តូចៗ និងជាលិកាជុំវិញ។ កត្តានេះអាចបណ្ដាលឲ្យមានការហូរចូលនៃសារធាតុរាវ ដែលភាគច្រើនជាកោសិកា និងប្រូតេអ៊ីនរលាក ជាហេតុនាំឲ្យរលាកសួត។ នៅពេលដែលការផ្ទេរអុកស៊ីសែនត្រូវបានរំខាន អ្នកជំងឺចាប់ផ្ដើមចេញរោគសញ្ញាមួយចំនួនដូចជាក្អក និងដកដង្ហើមខ្លីៗ។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យខូចប្រព័ន្ធផ្លូវដង្ហើម ដែលតម្រូវឲ្យអ្នកជំងឺត្រូវការឧបករណ៍ជំនួយដង្ហើមជាបន្ទាន់។

យ៉ាងណាមិញ យោងតាមការសិក្សាមួយនៃសាកលវិទ្យាល័យ Radboun នៃប្រទេសហូឡង់បានបង្ហាញថា ក្នុងករណីភាគច្រើន ជាលិកាសួតរបស់អ្នកជំងឺកូវីដ-១៩ អាចជាសះស្បើយឡើងវិញនៅក្នុងរយៈពេល៣ខែ។
សួតខួចអាចជាសះស្បើយទៅតាមពេលវេលា

ការសិក្សានេះ ត្រូវបានធ្វើឡើងទៅលើអ្នកជំងឺចំនួន១២៤នាក់ ដែលជាសះស្បើយពីវីរុសកូវីដ-១៩ ធ្ងន់ធ្ងរ។ ក្រោយរយៈពេល៣ខែ អ្នកជំងឺត្រូវបានពិនិត្យដោយប្រើម៉ាស៊ីនCTស្កែន និងបានរកឃើញថា ជាលិកាសួតរបស់អ្នកជំងឺបានជាសះស្បើយ។
ការខូចខាតដែលនៅសល់ក្នុងជាលិកាសួតមានការថយចុះ និងស្ទើរតែបាត់ទាំងស្រុងចំពោះអ្នកជំងឺដែលធ្លាប់បានសង្គ្រោះបន្ទាន់។ ប៉ុន្តែ អ្នកជំងឺច្រើនតែជួបបញ្ហាដូចជាអស់កម្លាំង ដកដង្ហើមខ្លីៗ និងឈឺទ្រូងជាដើម។
អ្នកជំងឺអាចជាសះស្បើយយ៉ាងឆាប់រហ័ស ប្រសិនបើពួកគេធ្វើលំហាត់កាយសម្បទា

អ្នកជំងឺកូវីដ-១៩ភាគច្រើន ដែលខូចសួត និងបេះដូងរយៈពេលវែង អាចនឹងមានភាពប្រសើរឡើងទៅតាមពេលវេលា។ ជាក់ស្ដែង ការធ្វើCTស្កែនទៅលើអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេល៦សប្ដាហ៍បានបង្ហាញថា សួតខូចចំនួន៨៨%។ ប៉ុន្តែនៅសប្ដាហ៍ទី១២ ការខូចសួតថយចុះមកត្រឹម៥៦%ប៉ុណ្ណោះ។ នេះបញ្ជាក់ថា សួតមានសមត្ថភាពអាចជួសជុលខ្លួនឯងបាន។
មួយវិញទៀត នៅពេលដែលអ្នកជំងឺកូវីដ-១៩ ចាប់ផ្ដើមកម្មវិធីធ្វើលំហាត់កាយសម្បទាកាន់តែឆាប់រហ័ស បន្ទាប់ពីឈប់ប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម ពួកគេក៏មានលទ្ធភាពជាសះស្បើយកាន់តែឆាប់រហ័សដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ផលប៉ះពាល់សរីរាង្គធំៗចំនួន ៥ ក្រោយជាសះស្បើយពីកូវីដ និងរយៈពេលបាត់ទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


