ព័ត៌មានអន្ដរជាតិ
ប្រទេសថៃកត់ត្រាករណីឆ្លងកូវីដថ្មីជាង៥ម៉ឺននាក់ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍
យោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២៦ខែឧសភានេះ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ នៅតែគួរឲ្យព្រួយបារម្ភ ដោយចន្លោះពីថ្ងៃទី១៨ដល់ថ្ងៃទី ២៤ខែឧសភា មានករណីឆ្លងថ្មីសរុបចំនួន ៥២,៩១៧ នាក់និងមានអ្នកស្លាប់ចំនួន ៤នាក់បន្ថែមទៀត។

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) ក្នុងចំណោមអ្នកឆ្លងថ្មី ៥០១៣៣ នាក់គឺជាអ្នកជំងឺក្រៅ (សម្រាកព្យាបាលនៅផ្ទះ) ខណៈ ២,៧៨៤នាក់តម្រូវឱ្យចូលមន្ទីរពេទ្យ។ ចាប់តាំងពីដើមឆ្នាំ ២០២៥មកចំនួនអ្នកឆ្លងបានកើនឡើងដល់ ១៨៦,៣០៨ នាក់ដោយមានអ្នកស្លាប់សរុបចំនួន ៤៤នាក់។
ខេត្តចំនួនប្រាំដែលមានចំនួនករណីឆ្លងច្រើនជាងគេគឺទីក្រុងបាងកក (៩,៥៦០ ករណី) Chonburi (៣,៣៣៧ ករណី) Samut Prakan (២,៤៣៩ ករណី) Nonthaburi (២,២៧៩ ករណី) និងRayong (២,១៥២ ករណី) ។

កូវីដ១៩ បន្តបង្កក្តីបារម្ភដល់សុខភាពសាធារណៈក្នុងប្រទេសថៃ ជាពិសេសក្នុងរដូវវស្សា និងរដូវកាលសិស្សចូលរៀន ដែលបង្កើនហានិភ័យនៃការឆ្លងនៅតំបន់មានមនុស្សច្រើន ដូចជាសាលារៀន ការដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានជំរុញឱ្យសាធារណជនចាត់វិធានការប្រុងប្រយ័ត្ន រួមទាំងពាក់ម៉ាស់នៅពេលមានរោគសញ្ញា អនុវត្តអនាម័យល្អ ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានរោគសញ្ញាផ្លូវដង្ហើម និងធ្វើការតេស្តនៅពេលមានការសង្ស័យថាមានការឆ្លង។
ជាមួយគ្នានេះនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMSC) រាយការណ៍ថាប្រភេទJN.1 នៅតែជាមេរោគ កូវីដ១៩លេចធ្លោនៅក្នុងប្រទេសថៃដែលមានចំនួនជាង ៦៣% នៃករណីឆ្លងជាបន្តបន្ទាប់។ ទោះបីជាស្ថានភាពធ្ងន់ធ្ងររបស់មេរោគនេះបានថយចុះក៏ដោយ ក៏វានៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


