សុខភាព
ផលប៉ះពាល់សរីរាង្គធំៗចំនួន ៥ ក្រោយជាសះស្បើយពីកូវីដ និងរយៈពេលបាត់ទៅវិញ
ថ្វីបើអ្នកឆ្លងកូវីដ-១៩ ភាគច្រើនអាចទទួលការព្យាបាល និងជាសះស្បើយវិញមែន តែទាំងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) អាមេរិក និងអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចមានផលប៉ះពាល់រយៈពេលវែងលើរាងកាយ។

ប្រភពពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងអាមេរិក ផលប៉ះពាល់លើរាងកាយក្នុងរយៈពេលវែងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អាចជាករណីកម្រ ប៉ុន្តែតាមការសិក្សា វាធ្លាប់កើតលើអ្នកបានជាសះស្បើយមួយចំនួនមកហើយ។
ទាំងនេះជាផលប៉ះពាល់និងរយៈពេលបាត់ទៅវិញ៖

១. សុខភាពបេះដូង៖ ខូចសាច់ដុំបេះដូង បេះដូងខ្សោយ គាំងបេះដូង មានរយៈពេលពី២សប្ដាហ៍ទៅ ១១ខែ។
២. សុខភាពសួត៖ សួតដំណើរការខុសប្រក្រតី ឬសួតខ្សោយ ចាប់ពី ៦សប្ដាហ៍ទៅ ៨ខែ អាស្រ័យលើកម្រិតធ្ងន់ស្រាលពេលកំពុងផ្ទុកវីរុស។
៣. ប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន បញ្ហាសរសៃឈាមខួរក្បាល បញ្ហាផ្ចង់អារម្មណ៍ អារម្មណ៍ប្រែប្រួល និងការចងចាំ។ អាការនេះក៏អាចបន្តរយៈពេលចន្លោះពី ៦សប្ដាហ៍ទៅ ៨ខែដូចគ្នាទៅនឹងបញ្ហាសួតដែរ។
៤. សុខភាពផ្លូវចិត្ត៖ កើតជំងឺថប់បារម្ភ បាក់ស្បាត បាក់ទឹកចិត្ត និងបញ្ហាដំណេក ចន្លោះពី ៣ខែទៅ ១ឆ្នាំ ឬយូរជាងនេះ ផ្អែកតាមផ្លូវចិត្តអ្នកជំងឺ។
៥. បញ្ហាផ្សេងៗ៖ ឈឺសន្លាក់ ឬសាច់ដុំ និងអស់កម្លាំង ពី ៦សប្ដាហ៍ទៅ ៣ខែ។
ទោះយ៉ាងណា ផលរំខានទាំងប៉ុន្មាននេះ ពុំមែនកើតមានចំពោះអ្នកជំងឺដែលជាសះស្បើយពីកូវីដគ្រប់គ្នាឡើយ។ វាជាករណីតិចតួចប៉ុណ្ណោះ។ ដូច្នេះកុំមានការបារម្ភខ្លាំងពេក សូមថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល នោះហានិភ័យនឹងត្រូវកាត់បន្ថយជាក់ជាមិនខាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!
ចុចអាន៖ WHO ព្រមានពីផលប៉ះពាល់យូរអង្វែងនៃកូវីដ-១៩ ចំពោះសុខភាពផ្លូវចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


