សេដ្ឋកិច្ច
កសិករពីរគ្រួសារ ដាំដុះបន្លែមានបច្ចេកទេសទទួលទិន្នផលខ្ពស់ មិនប្រើសារធាតុគីមី
ប្រជាកសិករនៅស្រុកថ្មគោលរីករាយការប្រមូលផលកសិកម្ម ដែលបានហុចផលហើយមានទីផ្សារល្អ ដោយសារបានការបណ្តុះបណ្តាល និងជួយជ្រោមជ្រែងពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។
កសិករឈ្មោះ ធឿន សាម៉ូន រស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានលើកឡើងថា មុខរបរកសិកម្មរបស់លោក បានសម្រេចជាបន្តបន្ទាប់ដោយសារតែមានមន្ត្រីនៃមន្ទីរកសិកម្មខេត្តបានបណ្តុះបណ្តាលបច្ចេកទេសលើការដាំដុះដំណាំបន្លែមានអនាម័យ មិនប្រើសារធាតុគីមី ទទួលបានផលល្អដែលផ្តល់ចំណូលកាត់បន្ថយការខ្វះខាតជីវភាពក្នុងគ្រួសារ។

បច្ចុប្បន្នលោកបានប្រកបមុខរបរកសិកម្ម ដាំបន្លែ ស្ពៃក្រញ់ លើផ្ទៃដី ២៤០ម៉ែត្រ ហើយបានប្រមូលផលចំនួន ២ លើកដោយលើកទី១ បាន៤០០គក្រ និងលើកទី២ បានចំនួន៤០០គក្រ ខណ:លក់បានតម្លៃ ២៥០០/គក្រ។
លោក ផល សុភ័ក្រ ជាកសិករមួយរូបទៀត រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល បានឲ្យដឹងដែរថា លោកបានដាំត្រសក់លើផ្ទៃដី១៦០០ ម៉ែត្រការ៉េ ហើយបានប្រមូលផលបានរហូតដល់ ៥ ដងក្នុងមួយរដូវកាល ដោយប្រមូលផលម្តងៗបានចាប់ពី ២៦០-៣០០គីឡូក្រាម ខណ:ទីផ្សារលក់បាន ២២០០រៀលក្នុងមួយគីឡូក្រាម។ លទ្ធផលទាំងនេះបានធ្វើឲ្យគ្រួសាររបស់លោក មានកម្រិតជីវភាពគ្រួសារបានល្អប្រសើរ ជាមួយការបណ្តុះបណ្តាលកូនឲ្យមានការចេះដឹងដោយមិនមានការប្រឈមណាមួយ ពាក់ព័ន្ធជីវភាពគ្រួសារឡើយតាមរយ:មន្ត្រីនៃមន្ទីរជំនាញរបស់រាជរដ្ឋាភិបាលបានលើកកម្ពស់លើមុខរបរខាងលើនេះប្រកបដោយប្រសិទ្ទិភាពផង។



ថ្មីៗនេះដែរ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងភ្នាក់ងារផ្សាយឃុំ ក្នុងស្រុកបវេល ក៏បានចុះពិនិត្យ បណ្តុំបន្លែរបស់កសិករទាំង២គ្រួសារខាងលើ ខណ:ផលបន្លែរបស់ពួកគាត់កំពុងប្រមូលផលចូលទីផ្សារជាបន្តបន្ទាប់ន។
រាល់ទិន្នផលដែលកសិករទាំង២គ្រួសារទទួលបាន មានអនាម័យល្អស្របជាមួយគុណភាពខ្ពស់ ដែលតម្រូវការតាមទីផ្សារ និងបានលើកកម្ពស់ដល់សុខភាពអ្នកដែលយកទៅបរិភោគផង និងបានលើកកម្ពស់ជីវភាពគ្រួសារជាកសិករ ក្នុងគ្រាបច្ចុប្បន្នក៏ដូចជានៅថ្ងៃខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


