កីឡា
ឈឿង ល្វៃ សុំសម្រាកមួយរយៈដោយនិយាយថា «មិនមានមុខជួបបងប្អូនទៀតទេ»
ម្ចាស់មេដាយមាសស៊ីហ្គេម ឈឿង ល្វៃ បានសុំទោសដល់អ្នករាល់គ្នា និងនិយាយថា គ្មានមុខជួបប្អូនទៀតទេ បន្ទាប់ពីរូបគេធ្វើមិនបានល្អក្នុងជំនួបសងសឹកលើអ្នកលេងឆ្លងដែនថៃ សាមី បានចាមេក នាយប់ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ឈឿង ល្វៃ ត្រូវបានកីឡាករថៃ សាមី វាយយកឈ្នះបានយ៉ាងលឿនត្រឹមទឹកទី១ដោយប្រើកណ្តាប់ដៃ និងទាត់ជើងក្រោមឲ្យអាជ្ញាកណ្តាលរាប់៨ដល់ទៅ២ដង និងលើកទី៣ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
ក្រោយចប់ការប្រកួត កីឡាករប្រដាល់មកពីខេត្តកំពង់ធំបាននិយាយថា ៖«សុំទោសបងប្អូន សុំទោសលោកគ្រូ សុំទោសដែលខ្ញុំធ្វើមិនបាន។ ខ្ញុំសុំសម្រាកមួយរយៈហើយ អរគុណដែលចាំគាំទ្រ។ ខ្ញុំខំពង្រឹងដែរ នៅតែមិនទាន់ជា។ អរគុណក្តីស្រឡាញ់របស់បងប្អូន មិនមានមុខជួបបងប្អូនទៀតទេ។ សុំមិនមានការឆ្លើយតបអាធ្យាស្រ័យ»។

តាមរយៈសំណេរនេះមានន័យថា ជើងដែលធ្លាប់ត្រូវបានកីឡាករថៃ សាមី ទាត់ឲ្យដើរលែងរួចក្នុងជំនួបលើកទី១កាលពីខែមេសានោះមិនទាន់ជាសះស្បើយពេញលក្ខណៈឡើយ បើទោះបីជារូបគេបានពង្រឹងច្រើនសប្តាហ៍ក៏ដោយ។ រូបគេនឹងសម្រាកពង្រឹងវិជ្ជាគុនយូរទៀតដើម្បីធ្វើឲ្យកាយសម្បទារឹងមាំ ស៊ូធន់ និងមានគុណភាព។
ឈឿង ល្វៃ ជាកីឡាករដែលមានអាវុធល្អ និងកាយសម្បទាអំណោយផលពីធម្មជាតិ ប៉ុន្តែរូបគេនៅខ្ចីទាំងភាពធន់ ស៊ូ និងកម្លាំងស៊ុហ្វ។ នៅពេលដៃគូវាយត្រូវធ្ងន់គឺងាយបាក់ស្រុត និងឈឺចាប់។ រូបគេត្រូវការបង្កើនការហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀត។
ទោះបីជាយ៉ាងណា ពាក្យថា កីឡាគឺមានឈ្នះ ចាញ់ និងស្មើ ដូច្នេះអ្វីដែលសំខាន់ ត្រូវមានស្មារតីតស៊ូ មិនបោះបង់ និងព្យាយាមពង្រឹងសមត្ថភាពបន្តទៀត។
មុនពេលប្រកួតជាមួយ សាមី លើកទី២នេះ ឈឿង ល្វៃ បានប្រកួតឈ្នះកីឡាករថៃសម្រាប់ប្រភេទកីឡាឃីកបុកស៊ីងដែលធ្វើឲ្យរូបគេបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ