Connect with us

កីឡា

ពេជ្រ​ សម្បត្តិ​ ផ្តាំ​​ ក្មេង​ជំនាន់​ក្រោយ ​បើ​ចង់​ហាត់​ប្រដាល់​គិត​ឲ្យ​ច្បាស់​ ការ​ហាត់ប្រដាល់​ហត់​ជាង​ធ្វើ​សំណង់​

បានផុស

នៅ

ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ស្ពឺ​គឺកីឡាករ​ ពេជ្រ​ សម្បត្តិ​ បាន​ផ្ដាំផ្ញើ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ បើ​ចង់​ចាប់​អាជីព​ប្រដាល់​សូម​គិត​ឲ្យ​ច្បាស់​សិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ សម្បត្តិ ពេល​ផ្ដួល Mario

កីឡាករ​ ពេជ្រ​ សម្បត្តិ​ បាន​ឲ្យ​ដឹង​ថា​ អាជីព​ជា​អ្នក​ប្រដាល់​មាន​តែ​ការ​តស៊ូ​ព្យាយាម​ប៉ុណ្ណោះ​ទើប​អាច​ជោគជ័យ​ទៅ​បាន។​ ប្រសិន​បើ​មក​ហាត់​បាន​ ២-៣​ថ្ងៃ​ឈឺ​ខ្លួន​ឈប់​ទៅ​វិញ​ ឬ​ឡើង​ប្រកួត ​ខ្លាច​គេ​ ខ្លាច​សន្លប់​ ​គឺ​មិន​អាច​ទៅមុខ​​រួច​នោះ​ឡើយ។​

សម្បត្តិ ពេល​ឈ្នះ​ពិន្ទុ​ Kabutov

ជើង​ខ្លាំង​ដើម​កំណើត​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​អ្នក​ជំនាន់​ក្រោយ​ៗ​មាន​ជីវភាព​ខ្វះខាត​ហើយ​មិន​ប្រាកដ​ជា​មួយ​វិស័យ​ប្រដាល់​ទេ​ សូម​កុំ​ចំណាយ​ពេល​អ្វី​ល្អ​ជាង​គួរ​ងាក​ទៅ​រក​ករងារ​ផ្សេង​វិញ​។​ ​ការ​ហ្វឹកហាត់​ប្រដាល់​​មិន​ស្រួល​ទេ​ហត់​ជាង​ធ្វើ​ការងារ​សំណង់​ឆ្ងាយ​ណាស់។​ ការងារ​សំណង់​ធ្វើ​ហើយ​អត់​ឈឺ​ខ្លួន​ ប៉ុន្តែ​​ប្រដាល់​ទាំង​ហាត់​ និង​ឡើង​ប្រកួត​គឺ​ឈឺ​ខ្លួន។​ បើ​គិត​ច្បាស់​ចាំ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​កុំ​បាន​តែ​មួយឆាវ​ៗ​នាំ​ឲ្យ​ខាត​ពេលវេលា។

សម្បត្តិ ពេល​ឈ្នះ​ពិន្ទុ​ Kabutov

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ និង​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង​ក្នុង​​អាជីព​មួយ​នេះ។​ បន្ទាប់​ពី​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ប្រមាណ​ជិត​ ៥ឆ្នាំ​មក​នេះ​ រូប​គេ​បាន​​ផ្លាស់ប្ដូរ​ជីវភាព​ខ្លាំង​មានរថយន្ត​​ ​ផ្ទះ​ និង​ ថវិកា​ចាយ​វាយ​គ្រប់គ្រាន់​ ព្រម​ទាំង​មាន​កេរ្តិ៍ឈ្មោះ​ល្បី។​ អ្នក​គាំទ្រ​បាន​ដឹង​ពី​សមត្ថភាព​ជា​កីឡាករ​មិន​ចេះ​ថយ​ និង​តែង​តែ​ប្រកួត​អស់​ៗ​ពី​សមត្ថភាព​ដោយ​មិន​ខ្លាច​សន្លប់​ក្រោយ​ថ្វីដៃ​គូ​ប្រកួត។​ រូប​គេ​ជា​កូន​សិស្ស​បណ្ដុះ​ដោយ​ផ្ទាល់​ដៃ​របស់​លោក​ ពេជ្រ​ សុផាន់៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម