កីឡា
ទីបំផុតមានក្លិបគុនខ្មែរដំបូងគេ នៅប្រទេសចិន ដោយមានសិស្សហាត់ខ្ទង់រយនាក់
ជាដំណើរអភិវឌ្ឍគុនខ្មែរយ៉ាងល្អ ដោយមានក្លិបប្រដាល់គុនខ្មែរមួយ និងជាក្លិបគុនខ្មែរដំបូងគេ បានលេចរូបរាងឡើងនៅក្នុងប្រទេសចិន ហើយមានសិស្សចូលហាត់ដល់ខ្ទង់ ១០០ នាក់ជាង។

យោងតាមសហព័ន្ធប្រដាល់គុនខ្មែរ បានឱ្យដឹងថា កាលពីថ្ងៃ អង្គារ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្លិបប្រដាល់គុនខ្មែរដំបូងគេនៅប្រទេសចិន ដែលមានកីឡាករជាង ១០០ នាក់។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមជាកត្តិយសពីសំណាក់ លោក ទុន ថុនា អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងលោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ ព្រមទាំងលោកប្រធានសមាគមប្រដាល់គុនចិនប្រចាំទីក្រុងទុងគួន និងសហការីផងដែរ។
គួរបញ្ជាក់ថា ក្លិបប្រដាល់នេះមានទីតាំងស្ថិតនៅទីក្រុងទុងគួន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែកនៅថ្ងៃស្អែកទី ១៦ ខែកក្កដា នឹងបន្តសម្ពោធក្លិបគុនខ្មែរ ៤ ទៀតនៅទីក្រុងឈុងឆីង ប្រទេសចិន និងនៅថ្ងៃទី ១៧ ខែកក្កដា នឹងបន្តសម្ពោធក្លិបគុនខ្មែរចំនួន ២ ផ្សេងទៀតនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន ប្រទេសចិន៕


អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


