កីឡា
ព្រំ សំណាង និង ធឿន ធារ៉ា ជាកីឡាករគុនខ្មែរល្បីខ្លាំងនៅមីយ៉ាន់ម៉ា
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា និង ព្រំ សំណាង ត្រូវបានប្រជាជនមីយ៉ាន់ម៉ាចាប់អារម្មណ៍ខ្លាំងជាងគេក្នុងចំណោមកីឡាករគុនខ្មែរល្បីៗនាពេលបច្ចុប្បន្ន។

លោក គីម តូមី អ្នកផ្គូផ្គង់ប្រដាល់ម្នាក់បានឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលចំពោះប្រទេសមីយ៉ាន់ម៉ាដែលបានស្គាល់និងចាប់អារម្មណ៍កីឡាករប្រដាល់គុនខ្មែរយ៉ាងខ្លាំង។ ពួកគេកត់សំគាល់កីឡាប្រដាល់គុនខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយទូទាំងតំបន់ និងពិភពលោកបានយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយ។

លោកបានបញ្ជាក់ថា នៅពេលគុនខ្មែរមានកេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់មីយ៉ាន់ម៉ា Lethwei និងប្រជាជនមីយ៉ាន់ម៉ាបានកត់ចំគាល់ពីក្បាច់ពិសេសៗ និងភាពខ្លាំង-ខ្សោយរបស់គុនខ្មែរ។ បើនិយាយពីកីឡាករវិញគឺ ព្រំ សំណាង និង ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា។
កីឡាករជើងខ្លាំងគុនខ្មែរទាំងពីរត្រូវបានប្រជាជនមីយ៉ាន់ម៉ាចាប់អារម្មណ៍ខ្លាំងដោយសារមួយរយៈពេលចុងក្រោយ ព្រំ សំណាង និង ធឿន ធារ៉ា ត្រូវបានអ្នកគាំទ្រផ្គូផ្គងឲ្យជួបស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc។ ជាពិសេស ព្រំ ណាង បានផ្ទុះសង្គ្រាមពាក្យសំដីជាមួយ Leduc ជាច្រើនខែមកហើយមុនពេលអ្នកទាំងពីរត្រូវបានរៀបចំឲ្យជួបគ្នានាខែវិច្ឆិកា ចុងឆ្នាំ២០២៣នេះ។

នៅពេល ព្រំ សំណាង ហាក់មិនសូវពេញចិត្តនឹងតម្លៃខ្លួនប្រកួតជាមួយ Leduc បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនចង់ឲ្យកីឡាករ ធឿន ធារ៉ា ជំនួសវិញដែលជាហេតុធ្វើឲ្យអ្នកគាំទ្រនៅប្រទេសមីយ៉ាន់ម៉ាស្គាល់កាន់តែច្រើន។
ម្យ៉ាងវិញ ធឿន ធារ៉ា និង ព្រំ សំណាង ជាកីឡាករគុនខ្មែរដែលល្បីនៅសង្វៀនថៃ Thai Fight រហូតដល់អ្នកទាំងពីរឈ្នះខ្សែក្រវាត់នៅសង្វៀននោះដូចគ្នា ដូច្នេះហើយបានជាកីឡាករទាំងពីរកាន់តែល្បីនៅតំបន់អាស៊ាន។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប្រដាល់មីយ៉ាន់ម៉ា Lethwei និងលោក គីម តូមី នាពេលខាងមុខនឹងមានកីឡាករប្រដាល់មីយ៉ាន់ម៉ាច្រើនមកប្រកួតនៅកម្ពុជា ហើយក៏មានកីឡាករកម្ពុជាទៅប្រកួតនៅមីយ៉ាន់ម៉ាវិញដែរ ហើយអាចនឹងមានកម្មវិធីប្រកួតធំនៅក្នុងតំបន់ថែមទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់