ព័ត៌មានជាតិ
ជំនួយការអប្បមាទទូទាំងប្រទេសនៅមណ្ឌលប្រឡង ប្រព្រឹត្តិខុសមានកម្រិតពិន័យបែបណា?
ដើម្បីឱ្យការងាររបស់ជំនួយការអប្បមាទទូទាំងប្រទេស ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់តួនាទីនិងភារកិច្ច និងកម្រិតវិន័យរបស់ជំនួយការអប្បមាទទូទាំងប្រទេស ក្នុងដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។

១. តួនាទីជំនួយការអប្បមាទទូទាំងប្រទេសក្នុងដំណើរការប្រឡង
ជំនួយការអប្បមាទទូទាំងប្រទេស មានតួនាទីជាសេនាធិការឱ្យប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងលើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល។
ជំនួយការអប្បមាទទូទាំងប្រទេស ត្រូវជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិតដែលមានភាពហ្មត់ចត់ ស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ វាងវៃ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
២. ភារកិច្ចជំនួយការអប្បមាទទូទាំងប្រទេសក្នុងដំណើរការប្រឡង
– គោរពតាមច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា
– គោរពតាមការណែនាំរបស់ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល
– ត្រួតពិនិត្យមើលស្ថានភាពជុំវិញមណ្ឌលប្រឡង ច្រកចេញចូលមណ្ឌល ទៅចូលបន្ទប់ អនុរក្សកំពុងហៅឈ្មោះបេក្ខជនចូលបន្ទប់ប្រឡង ក្នុងបរិវេណមណ្ឌលប្រអង្គ និងបន្ទប់ប្រឡង
– នៅពេលត្រួតពិនិត្យនៅក្នុងបន្ទប់ប្រឡងក្នុងពេលដំណើរការសំណេរ ជំនួយការអប្បមាទទូទាំង ប្រទេសត្រូវឈរខាងក្រៅបន្ទប់ ហើយមើលទៅក្នុងបន្ទប់ប្រឡង តាមទ្វារ និងបង្អួច
-ចូលរួមត្រួតពិនិត្យ និងសង្កេតមើលការបើកហិប និងកញ្ចប់វិញ្ញាសា
-រាយការណ៍ជាបន្ទាន់ និងជាបន្តបន្ទាប់អំពីដំណើរការប្រឡងតាមឋានានុក្រមរបស់ខ្លួន
-ចូលរួមរៀបចំរបាយការណ៍វាយតម្លៃស្តីពីដំណើរការសំណេរ ដែលប្រព្រឹត្តទៅនៅក្នុងមណ្ឌលសំណេររបស់ខ្លួន ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល
៣. សិទ្ធិរបស់ជំនួយការអប្បមាទទូទាំងប្រទេស
– ចូលរួមតាមដានរាល់សកម្មភាពក្នុងមណ្ឌលប្រឡង តែមិនត្រូវចូលក្នុងបន្ទប់ប្រឡង -រាយការណ៍ពីភាពមិនប្រក្រតីដល់អ្នកមានសមត្ថកិច្ច ជាពិសេស ប្រធានអប្បមាទទូទាំងប្រទេស ប្រចាំមណ្ឌល ប្រធាន អនុប្រធានមណ្ឌល អនុរក្ស និងឃ្លាំមើលចំណាត់ការ
– រាយការណ៍ ឬសុំយោបល់ពីប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដោយផ្ដល់ព័ត៌មានពី ចំណុចល្អ និងចំណុចខ្វះខាតដែលខ្លួនបានឃើញ
-ធ្វើការក្រោមការគ្រប់គ្រង និងសម្របសម្រួលរបស់ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលនីមួយៗ
– មិនមានសិទ្ធិយកទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡង
– មិនមានសិទ្ធិយកកាបូប ឬសំពៀតចូលក្នុងមណ្ឌលប្រឡង។
៤. កាតព្វកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស
– គោរពច្បាប់ សេចក្តីណែនាំ និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា
– គោរព និងអនុវត្តភារកិច្ចតាមការបែងចែករបស់ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល -ពាក់ប័ណ្ណសម្គាល់ និងប៉ានដៃសម្គាល់ ដែលផ្តល់ដោយប្រធានអប្បមាទទូទាំងប្រទេស ជាប្រចាំ ហាមថតចម្លង ឬឱ្យគេខ្ចីនូវប័ណ្ណសម្គាល់ជំនួយការអប្បមាទទូទាំងប្រទេស ឬឱ្យគេមកជំនួស បើបាត់ប័ណ្ណសម្គាល់ ត្រូវផ្តល់ព័ត៌មានមកប្រធានអប្បមាទទូទាំងប្រទេស
– រួមចំណែករក្សាសណ្តាប់ធ្នាប់ ភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរួមរបស់ជំនួយការ អប្បមាទទូទាំងប្រទេស
-ធ្វើស្វ័យប្រកាសពីទំនាស់ផលប្រយោជន៍ (មានសាច់ញាតិ បងប្អូន មិត្តភក្តិជិតស្និទ្ធ) ដែលអាចកើតមានឡើងនៅក្នុងមណ្ឌលប្រឡង។
៥. កម្រិតវិន័យសម្រាប់ជំនួយការអប្បមាទទូទាំងប្រទេស
ក្នុងករណីជំនួយការអប្បមាទទូទាំងប្រទេសប្រព្រឹត្តខុសបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំស្តីពីតួនាទី និងភារកិច្ច របស់ជំនួយការអប្បមាទទូទាំងប្រទេសក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជំនួយការអប្បមាទទូទាំងប្រទេសនោះ ត្រូវបញ្ឈប់តួនាទីជាជំនួយអប្បមាទទូទាំងប្រទេសបន្តទៀតទេ។ បន្ទាប់មកប្រធានអប្បមាទទូទាំងប្រទេស ត្រូវពិភាក្សាវាយតម្លៃ និងកំណត់កម្រិតវិន័យ ចំពោះជំនួយការអប្បមាទទូទាំងប្រទេស ដែលមានកំហុសតាមកម្រិត និងនីតិវិធីដូចខាក្រោម។
ក. ត្រូវចាត់ទុកថាជាកំហុសកម្រិតថ្នាក់ទី ១
-មិនគោរពពេលវេលា
– មិនពាក់ប័ណ្ណសម្គាល់ខ្លួន និងប៉ានដ
– បង្កសំឡេង ឬភាពអ៊ូអររំខាន
-ធ្វើសកម្មភាពក្រៅដែនកំណត់ ក្រៅសមត្ថកិច្ច និងក្រៅភារកិច្ចដែលខ្លួនត្រូវបំពេញ -មិនរាយការណ៍ពីសកម្មភាពមិនប្រក្រតីដែលខ្លួនបានឃើញ ឬបានឮ។
អំពើខាងលើនេះបើប្រព្រឹត្តលើកទី១ ត្រូវទទួលការព្រមានពីប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល លើកទី២ ត្រូវបញ្ឈប់តួនាទីជាជំនួយការអប្បមាទទូទាំងប្រទេស។
ខ. ត្រូវចាត់ទុកថាជាកំហុសកម្រិតថ្នាក់ទី ២
– យកទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡង
– ទាមទារ ឬទទួលមើលវិញ្ញាសាពីអនុរក្ស ឬបេក្ខជន (លើកលែងវិញ្ញាសាកត់លើក្តារខៀន)
-ថត ឬកត់ត្រាវិញ្ញាសាពីលើក្រដាស ឬពីលើក្តារខៀនដែលខ្លួនបានឃើញ
– រកឃើញទំនាស់ផលប្រយោជន៍ (មានសាច់ញាតិ បងប្អូនមិត្តភក្កិជិតស្និទ្ធ) ក្នុងមណ្ឌលប្រឡង។
អំពើខាងលើនេះត្រូវបានចាត់ទុក ការប៉ុនប៉ងធ្វើឱ្យបែកធ្លាយវិញ្ញាសា។ ក្នុងករណីប្រព្រឹត្តកំហុសនេះ ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ត្រូវបញ្ឈប់ភ្លាមពីតួនាទីជាជំនួយការអប្បមាទទូទាំងប្រទេស និងកត់ត្រាក្នុងសំណុំលិខិតផ្ទាល់ខ្លួន។
គ. ត្រូវចាត់ទុកថាជាកំហុសកម្រិតថ្នាក់ទី៣
– ធ្វើឱ្យបែកធ្លាយវិញ្ញាសាដែលខ្លួនបានដឹង ឬឃើញពេលកំពុងសង្កេតនិងត្រួតពិនិត្យ
-នាំយកសំណៅវិញ្ញាសាឱ្យបេក្ខជន ឬឱ្យអ្នកទី៣
– ញុះញង់ឱ្យគេប្រព្រឹត្តបទល្មើសទៅនឹងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា
– ស្វែងរកផលប្រយោជន៍ ឬបង្កើតបណ្តាញដើម្បីស្វែងរកផលប្រយោជន៍ពីការងារ។
អំពើខាងលើនេះត្រូវបានចាត់ទុកថាជាការធ្វើឱ្យបែកធ្លាយវិញ្ញាសា និងត្រូវបញ្ឈប់តួនាទីជាជំនួយការភ្លាមៗ។ រាយការណ៍បញ្ជូនទៅក្រុមប្រឹក្សាវិន័យប្រចាំមណ្ឌលដើម្បីមានចំណាត់ការបន្តតាមច្បាប់ជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា