ព័ត៌មានជាតិ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ អាឡូហាអន្តរជាតិ (ALOHA Metal Arithmetic International) ដែលមានសិស្សានុសិស្សអន្តរជាតិចូលរួម ៤០ប្រទេស។កម្មវិធី ALOHA Mental Arithmetic គឺជាការបង្រៀនពីរបៀបគិតលេខដោយប្រើម៉ាស៊ីនគិតលេខ ABACUS ដើម្បីជួយបណ្តុះសមត្ថភាពនៃការចងចាំ និងអភិវឌ្ឍខួរក្បាលកុមារ តាមរយៈការហ្វឹកហាត់ក្បួនគិតលេខបែបរហ័ស និងស៊ីជម្រៅដោយផ្តោតលើប្រសិទ្ធភាព ភាពត្រឹមត្រូវ ការផ្ចង់អារម្មណ៍។ កម្មវិធី អាឡូហា នព្វន្ធគណិត ត្រូវបានបែងចែកជាពីរផ្នែក គឺ៖ ផ្នែកសម្រាប់កុមារតូចៗ (អាយុ ៥ ទៅ ៧ ឆ្នាំ) មាន ១០កម្រិត និងផ្នែកសម្រាប់កុមារធំ (អាយុ ៨ ទៅ ១៣ឆ្នាំ) មាន ៨ កម្រិត។

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កាលពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២៥ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត ALOHA Metal Arithmetic International នៅកម្ពុជានាឱកាសនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ ដែលបានយកអស់កម្លាំងកាយចិត្ត រៀបចំការប្រឡងកម្រិតអន្តរជាតិនៅកម្ពុជាដោយជោគជ័យ និងបានរៀបចំកម្មវិធីដំណើរទស្សនកិច្ចនានាពាក់ព័ន្ធនឹងវិស័យអប់រំសម្រាប់សិស្សានុសិស្សអន្តរជាតិមកពីជាង ៤០ប្រទេស ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។
លោកគូសបញ្ជាក់ថា៖« ការប្រកួតប្រជែងគណិតវិទ្យានៅកម្ពុជានេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងការវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សឱ្យសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា»។

ជាមួយគ្នានេះដែរ លោកបានកោតសរសើរចំពោះទេពកោសល្យ និងសមត្ថភាពរបស់សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ដែលចូលរួមក្នុងការប្រកួតប្រជែងគណិតវិទ្យាយ៉ាងស្វិតស្វាញ ដោយគូសបញ្ជាក់ថា ទោះជាលទ្ធផលនៃការប្រកួតជោគជ័យ ឬបរាជ័យ តែភាពក្លាហានរបស់ក្មួយៗក្នុងការចូលរួមប្រកួត សាកល្បងសមត្ថភាពខ្លួនឯង ស្វែងរកចំណេះដឹង និងបណ្ដុះស្មារតីប្រកួតប្រជែងប្រកបដោយសុខភាពល្អ និងភាពវាងវៃ នឹងជម្រុញទឹកចិត្តក្មួយៗឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសផ្នែកគណិតវិទ្យា ដើម្បីអាចឈានទៅកម្រិតកាន់តែខ្ពស់។
លោករដ្ឋមន្រ្ តីជឿជាក់យ៉ាងមុតមាំថាក្មួយៗទាំងអស់នឹងទទួលបានបទពិសោធដ៏មានតម្លៃពីកម្មវិធីនេះ ដែលជាទុនដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍចំណេះដឹងសម្រាប់អនាគតនៃការសិក្សាដ៏វែងឆ្ងាយខាងមុខទៀត។
តាងនាមក្រសួងអប់រំ លោកឧបនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះ ស្ថាបនិក ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារអាឡូហាអន្តរជាតិ មាតាបិតា អ្នកអាណាព្យាបាល និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងឧត្តមភាពអប់រំ និងសូមឱ្យការប្រកួតប្រជែងជាអន្តរជាតិមួយនេះ ក្លាយជាស្ពានផ្សារភ្ជាប់វប្បធម៌ ទំនាក់ទំនង សាមគ្គីភាព ការយល់ដឹងពីគ្នា ការគោរពគ្នាទៅវិញទៅមក និងការបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃរវាងគ្នា។

ពិធីបិទការប្រឡងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក Shri Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡាស៊ីប្រចាំកម្ពុជា តំណាងស្ថាតទូត រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន តំណាង Aloha International មាតាបិតា អ្នកអាណាព្យាបាល ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រឡង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


