សេដ្ឋកិច្ច
ការនាំចេញ-ចូលរបស់ចិន កើនឡើងជាថ្មី ដោយបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញនៃតម្រូវការ
ទិន្នន័យគយចិន បានបង្ហាញថា ការនាំចេញ និងការនាំចូលរបស់ប្រទេសចិន បានមានកំណើនជាថ្មីឡើងវិញកាលពីខែមេសា ដោយបង្ហាញពីសញ្ញាស្ទុះងើបឡើងវិញនៃតម្រូវការទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃព្រហស្បតិ៍នេះ។
ទិន្នន័យនេះបង្ហាញពីប្រសិទ្ធភាពនៃវិធានការគាំទ្រគោលនយោបាយក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ថាកំពុងទទួលបានភាពទាក់ទាញ និងជួយធ្វើឱ្យវិនិយោគិន និងទំនុកចិត្តអ្នកប្រើប្រាស់ មានស្ថិរភាព។

ការនាំចេញពីប្រទេសចិន បានកើនឡើង ១,៥ ភាគរយនៅខែមេសា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខែមីនា វាបានធ្លាក់ចុះរហូតដល់ ៧,៥ ភាគរយ ដែលនោះគឺជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែវិច្ឆិកា។
ទិន្នន័យគយដដែលបន្តថា ការនាំចូលសម្រាប់ខែមេសា បានកើនឡើង ៨,៤ ភាគរយ ក្រោយធ្លាក់ចុះដល់ ១,៩ ភាគរយនៅខែមីនា។
លោក Zhang Zhiwei ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយថា៖ «ការនាំចេញ គឺជាចំណុចភ្លឺស្វាងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំនេះ។ តម្រូវការក្នុងស្រុកដែលខ្សោយ បាននាំឱ្យមានសម្ពាធបរិត្តផរណា ដែលជំរុញការប្រកួតប្រជែងការនាំចេញរបស់ប្រទេសចិន»។

គួរគូសភ្ជាប់ថា ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ ប្រហែល ៥ ភាគរយ ប៉ុន្តែអ្នកវិភាគជាច្រើន បាននិយាយថា វាអាចនឹងជាបញ្ហាប្រឈមមួយដើម្បីសម្រេចបានគោលដៅនេះ បើគ្មានការជំរុញឱ្យខ្លាំងបន្ថែមទៀត។
ក្រុមហ៊ុននាំចេញរបស់ចិន ប្រឈមមុខនឹងពេលវេលាដ៏លំបាកកាលពីឆ្នាំមុន ដោយសារការកើនឡើងអត្រាការប្រាក់ ដែលដាក់បន្ទុកលើតម្រូវការនៅក្រៅប្រទេស។ អ្នកវិភាគនិយាយថា ក្រុមហ៊ុននាំចេញរបស់ចិន កំពុងបន្តកាត់បន្ថយតម្លៃ ដើម្បីរក្សាការលក់នៅក្រៅប្រទេស ចំពេលដែលតម្រូវការក្នុងស្រុកចុះខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


