ព័ត៌មានជាតិ
ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្តបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា
បណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្តិភាពនៅក្នុងខេត្តសៀមរាបថា ទោះបីជាពលរដ្ឋបានចំណាកស្រុកពីតំបន់មួយទៅតំបន់មួយ ក៏ពិតមែន ក៏ប៉ុន្តែពលរដ្ឋនៅតែទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានបណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាធម្មតានៅតាមគ្រប់បញ្ជរវីងនៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗជាធម្មតា។

លោក ចន ណារិទ្ធ បញ្ជាក់ដូច្នេះ នាល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភៀសសឹកពីតំបន់ដែលរងការឈ្លានពានពីប្រទេសថៃ។

លោក ចន ណារិទ្ធ បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យតេជោ-ធិបតី នឹងផ្តល់ការគាំពារជូនពលរដ្ឋគោលដៅគ្រប់កាលៈទេស ទាំងអស់ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។

ក្នុងដំណើរចុះអង្កេត និងវាយតម្លៃក្នុងការផ្តល់ការគាំពារជូនគ្រួសារដែលបានភៀសសឹកមកកាន់កន្លែងសុវត្តិភាព, លោក ចន ណារិទ្ធ និងសហការរី ក៏បាននាំយកនៅអង្ករ និងវត្ថុប្រើប្រាស់ចាំបាច់មួយចំនួន ជូនគ្រួសារដែលបានភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់ ផងដែរ៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


