ព័ត៌មានអន្ដរជាតិ
Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ
បើទោះបីជាប្រទេសថៃនិងកម្ពុជាកំពុងតែជួបភាពតានតឹងក៏ដោយ ប៉ុន្តែនាយករដ្ឋស្តីទីលោក Phumtham Wechayachai និងភរិយា នៅថ្ងៃទី២៨កក្កដានេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មឲ្យព្រះមហាក្សត្រដូចធម្មតា គ្មានការរំសាយចោលដូចការចុះផ្សាយពីសារព័ត៌មានថៃព្រោងព្រាតឡើយ។ ប៉ុន្តែក្នុងពិធីដ៏ឱឡារិកនោះដែរ គ្មានព្រះវត្តមានស្ដេច មហា វ៉ាជីរ៉ាឡុងកន ដូចឆ្នាំមុនៗនោះទេ។

យោងទៅតាមការចុះផ្សាយពីសារព័ត៌មាន news.ch7 បានបង្ហាញអំពីសកម្មភាពនាយករដ្ឋស្តីទីថៃរួមទាំងមន្រ្តីក្រោមឱវាទសុទ្ធសាធ កំពុងតែអុជធូបទៀននៅមុខព្រះបរមរូបព្រះមហាក្សត្រ (រូបថត) ព្រមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន រួចថ្វាយបង្គំនៅមុខព្រះបរមរូបស្ដេចថៃតែប៉ុណ្ណោះ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក Phumtham បានអញ្ជើញជាអធិបតីក្នុងពិធីស្បថចូលកាន់តំណែងជាមន្ត្រីរាជការល្អ និងជាអំណាចរបស់ប្រទេស អមជាមួយគណៈរដ្ឋមន្ត្រី មន្ត្រីនយោបាយ មន្ត្រីជាន់ខ្ពស់មកពីគ្រប់ស្ថាប័នរដ្ឋាភិបាល រួមទាំងជនស៊ីវិល យោធា ប៉ូលិស សាកលវិទ្យាល័យរដ្ឋ សហគ្រាសរដ្ឋ និងវិស័យសាធារណៈ ដែលបានចូលរួមក្នុងពិធីធ្វើជាសាក្សី។
ទោះជាយ៉ាងណាក៏ដោយ ដោយយោងទៅតាមសារព័ត៌មានធំៗក្នុងប្រទេសថៃ កាលពីប៉ុន្មានថ្ងៃមុនបានដកស្រងចេញពីព្រះបរមរាជវាំងថា ពិធីបុណ្យចម្រើនព្រះជន្មឲ្យព្រះមហាក្សត្រអាចនឹងត្រូវអាក់ខានក្រោមហេតុផល ចំពេលប្រទេសថៃ និងកម្ពុជាកំពុងតែជួបភាពតានតឹងព្រំដែន។
ជាការកត់សម្គាល់ថែមទៀតនោះ ក្នុងពិធីដ៏អធិកអធមក្នុងប្រទេសថៃទាំងមូល បែរជាគ្មានព្រះវត្តមានព្រះមហាក្សត្រជាប្រមុខ ដែលពិធីនេះធ្វើឡើង ត្រឹមរូបថតតាំងលម្អនៅមុខរាជវាំងតែប៉ុណ្ណោះ។ អវត្តមានស្ដេច មហា វ៉ាជីរ៉ាឡុងកន នេះដែរបានធ្វើឲ្យប្រជារាស្រ្តមានចំងល់យ៉ាងខ្លាំង ដែលឆ្នាំមុនៗទ្រង់តែងបង្ហាញព្រះវត្តមានក្នុងថ្ងៃចម្រើនព្រះជន្មជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថាក់ស៊ីន អួតក្ដែងៗមុខអ្នកកាសែតថា UNSC មិនជ្រៀតជ្រែកទេ ហើយគឃ្លើនឲ្យយោធាឆ្ពោះទៅមុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


