Connect with us

ព័ត៌មានជាតិ

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

បានផុស

នៅ

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើសម្ភារ​ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជាបានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ត្រៀម​ខ្លួន​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​​ប្រសិន​មានការ​ស្នើសុំ​តម្រូវ​ការ​ឡាន​ ដើម្បី​ដឹក​ពលរដ្ឋភៀសសឹក​ពី​តំបន់​ដែល​មាន​ការ​បាញ់​ប្រហារ ​មកកាន់​ទីទួល​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» លោក​ឧកញ៉ា​ សួរ វីរៈ បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា​-ថៃ នា​ពេល​នេះ​ ក្រុម​ហ៊ុន​បាន​ទទួល​ការងារ​ចំនួន​ពីរ​ដែល​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​ ការ​ងារ​ទី​១ គឺ​រាល់​ទំនិញ​ដែល​ពលរដ្ឋ​ចង់​ផ្ញើ​ទៅ​កង​ទ័ព​របស់​យើង​ដែល​កំពង់​ឈរ​ គឺពលរដ្ឋ​អាច​ផ្ញើ​នៅ​គ្រប់​ទីតាំង​ទាំង​អស់​របស់​វីរៈប៊ុន​ថាំ​នៅ​ទូទាំង​ប្រទេស​ដើម្បី​យើង​អាច​ប្រមូល​អំណោយ​ទាំង​អស់​នោះ​ជូន​ដល់​វិរៈកងទ័ព​កម្ពុជា​ដែល​កំពង់​ឈរ​ជើង​ការ​ពារ​តាម​បន្ទាត់​ព្រំដែន​។

លោកបន្ថែម​ថា «ក្នុង​ចំណោម​អំណោយ​ទាំង​អស់​នោះ​មួយ​ចំនួន​អាច​ទៅ​ដល់​កងទ័ព និង​មួយ​ចំនួន​ទៀត​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​ ព្រោះ​ពលរដ្ឋ​ដែល​ចេញ​ពី​ផ្ទះ​សម្បែង​មក​នៅ​ទីតាំង​ភៀស​ខ្លួន​ក៏​នៅ​មាន​​ភាព​ខ្វះខាត​ដូច​គ្នា​ដែរ​។ ជុំ​វិញ​បញ្ហា​នេះ ក្រុមហ៊ុន ក៏​បាន​កំពុង​ពិភាក្សា​ជា​មួយ​កង​ទ័ព​​ថាតើ​ឥវ៉ាន់​ទាំង​អស់​នោះ​ប្រសិន​បើ​មិន​ទៅ​ដល់​កង​ទ័ព យើង​និង​ធ្វើ​ការ​បែងចែក​ខ្លះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​ត្រូវ​ការ​អំណោយ​ប្រភេទ​ណា​មួយ​ដែល​ចាំ​បាច់»។

លោក​ក៏​បាន​អះអាង​ដែរ​ថា៖ «សម្រាប់​ការ​ដឹក​ជញ្ជូន​ក្រុមហ៊ុន​ក៏​ត្រៀម​ខ្លួន​ចូល​ជា​មួយ​រាជរដ្ឋាភិបាល​ប្រសិន​ជា​មាន​ការ​ស្នើសុំ​ឡាន​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់​មាន​ការ​បាញ់​ប្រហារ​ មក​ទីទួល​ដែល​មាន​សុវត្ថិភាព​»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក​ស្រី មាលី សុជាតា ថ្លែង​ថា ពលរដ្ឋខ្មែរស្លូតត្រង់ជិត ៨ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅសុខសាន្ត, សាលារៀនជាង ៦រយ​ត្រូវបិទទ្វារ, សិស្សានុសិស្សជាង ១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រ គ្រូបង្រៀនជាង ៦ពាន់នាក់​មិន​បានបង្រៀនសិស្ស ព្រោះតែការឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ វិនាទី មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករ​ខ្មែរដែល​វិល​ត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ

សេដ្ឋកិច្ច២៣ នាទីutes មុន

អ្នកជំនាញ៖ បើឈឺចាប់ការឈ្លានពានពីបរទេស ចាប់ផ្ដើមគាំទ្រផលិតផលក្នុងស្រុក

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ពលករមីយ៉ាន់ម៉ាមួយចំនួនត្រូវថៃធ្វើបាប ព្រោះច្រឡំថាជាជនជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម