ជីវិតកម្សាន្ដ
នាយ ពាក់មី រៀបចំកម្មវិធីវេចនំអន្សមជាង ២ពាន់នំ ដោយមានអ្នកភូមិចូលរួមប្រមាណជា ៥០០នាក់
នៅថ្ងៃនេះ នាយ ពាក់មី បានចូលរួមលើកតម្កើងនំខ្មែរ ដោយរៀបចំកម្មវិធីវេចនំអន្សមតាមគ្រោងទុកសរុប ២០២៤ ដែលត្រូវនឹងភ្ជុំបិណ្ឌឆ្នាំ ២០២៤ ដោយមានញាតិមិត្តចាស់ក្មេង ក្នុងភូមិស្រុករបស់ខ្លួនផ្ទាល់ អាចច្រេីនជាង ៥០០នាក់ ។ នេះបើតាមការអះអាងរបស់ លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបញ្ជាក់មុននេះ។



តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់តារាកំប្លែងរូបនេះ បានបញ្ជាក់ដែរថា ការវេចនំ នឹងចាប់ផ្តើមនៅម៉ោង ១១ថ្ងៃត្រង់នេះ ពោលគឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពោលគឺត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ ។ សម្រាប់ការរៀបចំកម្មវិធីវេចនំដែរ គឺរៀបចំឡើងនៅផ្ទះឯស្រុកកំណើតរបស់នាយ ពាក់មី ផ្ទាល់ ដែលស្ថិតក្នុងខេត្តស្វាយរៀង។


ជាមួយនឹងការផ្តួចផ្តើមនេះ លោកក៏ទទួលបានការគាំទ្រ និងកោតសរសើរចំពោះសកម្មភាពរបស់តារាកំប្លែងល្បីឈ្មោះរូបនេះផងដែរ ដោយយល់ឃើញថា អ្វីដែលលោកធ្វើ មិនត្រឹមតែជាការបង្ហាញពីផ្នែកមួយប្រពៃណីធ្វើនំរបស់ខ្មែរនោះទេ ក៏ជាការរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដល់អ្នកជំនាន់ក្រោយផងដែរ។



គួរជម្រាបថា នំអន្សមគឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញតាំងពីយូរ ជាទូទៅគេធ្វើដើម្បីថ្វាយជាទីសក្ការៈ ឬដល់ជីដូនជីតានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ សម្រាប់ហូប ឬលក់ដូរជាដើម។ យ៉ាងណាមិញនំអន្សមខ្មែរ មានច្រើនប្រភេទដូចជា៖ នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំគម។ល។
ចំពោះអត្ថន័យរបស់ «នំអន្សម»
វចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់វេចដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ គឺអន្សមចេក (អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល) , អន្សមជ្រូក (អន្សមដាក់សាច់ជ្រូកជាស្នូល), អន្សមដូង ,អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយ និងអន្សមអាំង អន្សមដែលចម្អិនដោយអាំង នំអន្សមទាំងនេះគឺអាស្រ័យតាមការចំណូល និងការចូលចិត្តរបស់បងប្អូន ដែលពេញនិយមប៉ុណ្ណោះ ។
ជំនឿតាមបែបសាសនា
មូលហេតុដែលប្រជាជនខ្មែរនាំគ្នាវេចនំអន្សម តាមជំនឿសាសនា ដោយយោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ។ ក្នុងសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ។ ម្ល៉ោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ មានក្នុងពិធីបុណ្យទាន អមជាមួយនឹង នំគម ដែលជានំប្រពៃណីខ្មែរផងដែរ ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ ។
«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត ។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ។ បើយើងមើលទៅផ្នែកសឹកសង្គ្រាមនាសម័យដើមនោះ នំអន្សម គឺជាស្បៀងបម្រុងមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់កងទ័ព ក្នុងពេលជាប់ដៃគ្នាប្រយុទ្ធជាមួយសត្រូវទៀតផង ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ