Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា វាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន រួមគ្នាបម្រើប្រជាពលរដ្ឋ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ប្រធានក្រុមការងារគណ​បក្សចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលខិតខំ​ប្រឹង​ប្រែងរួមគ្នាជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះ និងថ្នាក់ដឹកនាំ​គណបក្ស​ប្រជា​ជនកម្ពុជាគ្រប់​លំដាប់​ថ្នាក់ក្នុងខេត្តក្រចេះ បម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោ​បាយគណបក្ស ក៏ដូចជា​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារ​គណ​បក្ស​ចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់​ពីការយកចិត្ត​ទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យ​សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយតម្លៃបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើង​នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាស អញ្ជើញជា​អធិបតីភាព​បើកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈកម្មា​ធិការគណបក្សខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា បានគូសបង្ហាញពីភាពសកម្មរបស់សមាជិក សមាជិកាបក្សប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ ដែលបានសហការគ្នាក្នុងរូបភាពជាធ្លុងមួយ នៃការចុះជួយមូលដ្ឋានចំណុចនេះ​ជា​រឿង​ដ៏សំខាន់ដែលបានអនុវត្តន៍តាមទិសស្លោករបស់គណបក្ស គឺភាពរឹងមាំ និងភាពឈ្នះ​របស់​គណបក្សប្រជាជនកម្ពុជា គឺពឹងលើអំពើល្អរបស់សមាជិកគណបក្ស។

ជាក់ស្តែងសមាជិករបស់គណបក្សបានចុះអន្តរាគមន៍ភ្លាមៗទៅដល់មូលដ្ឋានដែលបង្ហាញពីការយកចិត្តខ្ពស់ ចំពោះប្រជាពលរដ្ឋដែលជាសំលេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ​ការ​ផ្តល់​នូវទំនុកចិត្ត និងភាពកក់ក្តៅរបស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញក្រុមការងារបន្តការបម្រើ​ប្រជា​ពល​រដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គឺជា​គោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជា​មូលដ្ឋាន​ដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងទទួលបានការជឿទុកចិត្ត​ខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ផ្សេងទៀត, ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ​យ៉ាងឆាប់រហ័ស។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយមានភាពចាស់ទុំជាង​គេផ្នែក​នយោបាយ និងមានការគាំទ្រដ៏ច្រើនលើស​លុបពីបងប្អូនប្រជាពលរដ្ឋ និងជាគណបក្ស ដែលនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយបានធ្វើឱ្យ​ប្រទេស​មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស មូលដ្ឋានគ្រឹះរបស់គណបក្ស គឺកសាងអំពើល្អ ធ្វើអំពើល្អ ពិសេសការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

គណបក្សប្រជាជនកម្ពុជា តែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ និយាយជារួមគឺសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បានគូសបញ្ជាក់អំពីយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាលទី១ និងកម្មវិធីនយោ​បាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង៦ និងវិធានការគន្លឹះ៥ ដែលបានដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តភ្លាមៗកាលពីឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមលោកផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋា​ភិបាលចុះ​មូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អ នៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយ​ការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានា​ជាច្រើនជូនប្រជា​ពលរដ្ឋ​ក្នុងទូទាំងខេត្ត។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះ​ពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋកាន់​តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។

ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់​បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។

បន្ថែមពីនេះ ប្រធានក្រុមការងារក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវហ៊ានតែនិយាយពីចំណុចខ្វះខាត ដើម្បីឈានទៅរកដំណោះស្រាយភ្លាមៗ ទាន់ពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីផ្តល់នូវជំនឿចិត្តដល់ប្រជា​ពលរដ្ឋឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់គោលដៅរួមរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនដោយភាពស្មោះត្រង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​៖ សង្គម​សម័យ​ទំនើប ចង់​​ជោគ​​ជ័យ ​​ត្រូវ​​សិក្សា​ជាប់ជាប្រចាំ និង​ត្រៀម​ខ្លួន​សម្រាប់​​​​ការ​ផ្លាស់ប្ដូរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម