Connect with us

សេដ្ឋកិច្ច

ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរជាង ៣៥០០ នាក់ ក្នុងមួយថ្ងៃ

បានផុស

នៅ

មន្ទីទេសចរខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវទេសចរចអន្តរជាតិបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណចន្លោះពី ៣៥០០-៣៨០០ នាក់ ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរអង្គរប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរនៅឆ្នាំនេះ មានការកើនឡើងច្រើន​តែនៅក្នុងខែ ១១ មគ្គុទេសក៏ទេសចរមមាញឹកច្រើន និងការកក់បន្ទប់ ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តសៀមរាបមានកំណើនខ្ពស់ក្នុងខែវិច្ឆិកានេះ។

យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ៧៧ ម៉ឺននាក់ បានទិញសំបុត្រ​ចូលទស្សនារមណី​យដ្ឋាន​អង្គរគិតជាទឹក​ប្រាក់​​​ប្រមាណជិត ៣៦ លានដុល្លារ កើនឡើង ២៩,០៧ % ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់៕

អត្ថបទ ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម