ព័ត៌មានអន្ដរជាតិ
SIPRI៖ ចិនសម្ងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មីបាន១០០គ្រាប់កាលពីឆ្នាំ២០២៤
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានរាយការណ៍នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥នេះថា ប្រទេសចិនទំនងជាបង្កើនក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនបាន១០០គ្រាប់ថ្មីបន្ថែមទៀតនៅឆ្នាំ២០២៤ ដែលនាំឲ្យចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសរុបឡើងដល់ប្រមាណ ៦០០គ្រាប់។

SIPRI បានចង្អុលបង្ហាញថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងពង្រីកឃ្លាំងគ្រាប់នុយក្លេអ៊ែររបស់ខ្លួនលឿនជាងប្រទេសណាណាទាំងអស់។ ទន្ទឹមនោះ SIPRI បានឲ្យដឹងទៀតថា ស្តុកនុយក្លេអ៊ែរសកលទាំងមូលបានធ្លាក់ចុះបន្តិចមកត្រឹម ១២ ២៤១គ្រាប់ ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវនេះបានបង្ហាញពីការព្រួយបារម្ភថា «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់កំពុងតែកើតឡើង»។
កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០គ្រាប់គិតត្រឹមខែមករាឆ្នាំ២០២៥ ដូចគ្នាទៅនឹងឆ្នាំមុន។ យ៉ាងណាមិញ កូរ៉េខាងជើង មានសម្ភារៈ និងធាតុផ្សំគ្រប់គ្រាន់សម្រាប់ផលិតរហូតដល់ ៤០គ្រាប់បន្ថែមទៀត។
ចំណែកឯរុស្ស៊ីវិញនៅរក្សាឃ្លាំងអាវុធធំបំផុតជាងគេលើពិភពលោក ក្នុងចំនួន ៥ ៤៥៩គ្រាប់។
សហរដ្ឋអាមេរិកមានក្បាលគ្រាប់ចំនួន ៥ ១៧៧គ្រាប់។ របាយការណ៍បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកនិងរុស្ស៊ី បើរួមគ្នា មានប្រហែល ៩០ភាគរយនៃចំនួនសរុបរបស់ពិភពលោក។ SIPRI ក៏បន្ថែមថា អ៊ីស្រាអែលមានក្បាលគ្រាប់ចំនួន ៩០គ្រាប់ ទោះបីជាប្រទេសនេះមិនទទួលស្គាល់ជាសាធារណៈថាមានពួកគេក៏ដោយ៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


