ព័ត៌មានអន្ដរជាតិ
WB៖ ថៃដើរយឺតជាងគេលើនវានុវត្តន៍អាជីវកម្ម ធៀបនឹងដៃគូសំខាន់ៗនៅអាស៊ាន
របាយការណ៍របស់ធនាគារពិភពលោក (WB) បានបង្ហាញថា ប្រទេសថៃដើរយឺតជាងគេ ធៀបនឹងគូប្រជែងសំខាន់ៗនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើផ្នែកនវានុវត្តន៍ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សម្រាប់អាជីវកម្ម ដែលបង្កបញ្ហាប្រឈមសម្រាប់ការប្រកួតប្រជែង និងកំណើនសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

របាយការណ៍ «តាមដានសេដ្ឋកិច្ចថៃ» របស់ធនាគារពិភពលោក បាននិយាយថា ខែកុម្ភៈ ឆ្នាំ ២០២៥ អាជីវកម្មថៃប្រើប្រាស់នវានុវត្តន៍ ឬការបង្កើតថ្មី សម្រាប់ប្រតិបត្តិការរបស់ខ្លួន ក្នុងអត្រាទាបជាងដៃគូក្នុងតំបន់។ មានតែក្រុមហ៊ុនថៃ ១១,៩ ភាគរយ ប៉ុណ្ណោះ ដែលបញ្ជូលនវានុវត្តន៍ទៅក្នុងដំណើរការផលិតរបស់ខ្លួន ធៀបនឹង ៤០,៩ ភាគរយ នៅហ្វីលីពីន ៣៧,៩ ភាគរយ នៅវៀតណាម និង ៣៧,៣ ភាគរយ នៅម៉ាឡេស៊ី។ មែនទែនទៅ ហ្វីលីពីន និងវៀតណាមនាំមុខគេក្នុងតំបន់ទាក់ទងនឹងការចូលរួមក្នុងការបង្កើតថ្មីសម្រាប់អាជីវកម្ម ដោយបានវ៉ាដាច់ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី យ៉ាងខ្លាំង។
របាយការណ៍ដដែល ក៏បានបង្ហាញផងដែរពីការវិនិយោគទាបនៅប្រទេសថៃ ផ្នែក R&D ដែលបង្កជាឧបសគ្គរចនាសម្ព័ន្ធដល់ការប្រកួតប្រជែងអាជីវកម្ម។ របាយការណ៍គូសបញ្ជាក់ទៀតថា គម្លាតនៃការបង្កើតថ្មី អាចរួមចំណែកដ៏សំខាន់ ដែលបង្កការបិទអាជីវកម្មនៅថៃក្នុងឆ្នាំ ២០២៤ ដែលនៅពេលនោះ មាន SMEs ជិត ២៤ ០០០ បានលុបឈ្មោះចេញពីបញ្ចី ហើយរោងចក្រជាង ១ ២៣៤ កន្លែង ត្រូវបានបិទ។
ការបិទទាំងនោះ បានប៉ះពាល់ដល់កម្មករជាង ៣៥ ០០០ នាក់ ដោយរោងចក្របិទទ្វារភាគច្រើនស្ថិតនៅក្នុងវិស័យផលិតកម្ម ដែលការប្រកួតប្រជែងនៅតែជាកង្វល់ដ៏ធ្ងន់ធ្ងរ។

ទីផ្សារការងាររបស់ប្រទេសថៃ ជាពិសេសក្នុងចំណោម SMEs នៅតែបន្តប្រឈមមុខនឹងកំណើនហានិភ័យទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសផលប៉ះពាល់នៃរលកថ្មីនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។ សម្ពាធទាំងនេះ កំពុងរំខានដល់ការលក់ និងការបន្តផលិតកម្មរបស់ថៃ។
ក្នុងពេលដំណាលគ្នានោះ វិស័យផលិតកម្មថៃ មិនទាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបង្កើតថ្មី ឬនវានុវត្តន៍នៅឡើយទេ ដែលធ្វើឱ្យវាមិនអាចឆ្លើយតបនឹងតម្រូវការអតិថិជន ដែលកំពុងវិវត្តនៅគ្រប់កម្រិត។
ការណ៍នេះហើយ រួមចំណែកដល់ការធ្លាក់ចុះនៃការលក់ ការកាត់បន្ថយទិន្នផលផលិតកម្ម និងការធ្លាក់ចុះនៃកម្រិតការងារ ដែលបណ្តាលឱ្យមានការបិទអាជីវកម្មទ្រង់ទ្រាយធំកាលពីឆ្នាំមុន និងរហូតដល់ដើមឆ្នាំ ២០២៥។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) លោក Danucha Pichayanan បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់មួយនៅក្នុងទីផ្សារការងារ គឺតម្រូវការសម្រាប់នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធានាដល់ការបន្តជីវិតរបស់ SMEs ដែលបច្ចុប្បន្ន ផ្ដល់ការងារជាង ១២,៩ លាន កន្លែង នៅទូទាំងប្រទេសថៃ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


