ព័ត៌មានជាតិ
ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្តមកកម្សាន្តតាមវាលខ្នងភ្នំ និងរមណីយដ្ឋានផ្សេងៗ ក្នុងរដូវកាលបៃតង នាខេត្តមណ្ឌលគិរី
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានបន្តមកលេងកម្សាន្តនៅតាមវាលខ្នងភ្នំ និងរមណីយដ្ឋានផ្សេងៗ ក្នុងរដូវកាលបៃតង «Green Season» នាខេត្តមណ្ឌលគិរី។

មណ្ឌលគិរី នៅតែជាខេត្តអាទិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តជាហូរហែ មិនថា ថ្ងៃធម្មតា ឬក៏ ថ្ងៃបុណ្យជាតិធំៗ នោះឡើយ ព្រោះថា ខេត្តមួយនេះ ប្រជាពលរដ្ឋស្គាល់ច្បាស់ថាជាខេត្តសម្បូរទៅដោយភ្នំតូច ធំ ទាប ខ្ពស់ ធម្មជាតិពិតៗ លាយឡំផ្កាព្រៃចម្រុះពណ៌ និងអាកាសធាតុក៏ត្រជាក់ ជាពិសេសនាដើមរដូវដែលបានទាក់ទាញភ្ញៀវមកកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ ទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញនេះ ភ្ញៀវទេសចរជាច្រើន បានលើកឡើងថា ថ្វីបើខែនេះ ជារដូវវស្សា ធ្លាក់ភ្លៀងញឹកញាប់ និងលំបាកបន្តិចក្នុងការធ្វើដំណើរទស្សនាកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ក៏ពិតមែន ប៉ុន្តែដោយសាររដូវនេះជា «Green Season» គឺមានទេសភាពស្អាតប្លែក ខ្នងភ្នំវាលធំ លាតសន្ធឹងគ្របដណ្ដប់ដោយស្មៅខៀវស្រស់បៃតងគួរជាទីចាប់ចិត្តសម្រាប់ដំណើរកម្សាន្ត។ ជាពិសេសជាងគេ គឺ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋានប្រចាំខេត្តមណ្ឌលគិរី។ បើសិនជាពួកគេមកលេងខេត្តមណ្ឌលគិរី ហើយមិនបានមកទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ហាក់ដូចជាស្ដាយក្រោយ។

ក្រុមភ្ញៀវទេសចរដដែល ក៏បានបញ្ជាក់ថា ពេលបានមកលេងខេត្តមណ្ឌលគិរី ឃើញមានសម្បត្តិធនធានធម្មជាតិស្រស់បំព្រង ធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ អស់ទុក្ខកង្វល់។ បន្ថែមនោះ ពួកគេ ក៏បានធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋានផ្សេងៗ ហាក់មានសុវត្ថិភាពគ្រប់គ្រាន់ ព្រោះហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមណ្ឌលគិរីនេះ ងាយស្រួលធ្វើដំណើរ។ យ៉ាងណា បើទោះបីខែនេះ មានភ្លៀងរលឹមញឹកញាប់ក៏ពិតមែន ពួកគេមិនរុញរាទេ នៅតែបន្តដំណើរទៅមុខទៀត ដើម្បីចង់ឃើញទិដ្ឋភាពជាក់ស្ដែងនារដូវ «Green Season» នៅខេត្តមណ្ឌលគិរី៕
អត្ថបទ ៖ រៀម សុខហេង

















-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


