ជីវិតកម្សាន្ដ
តារាប៉ុន្មានរូប ស្លៀកឈុតស្អាតបំផុតលើកម្រាលព្រំក្រហម Grammys ឆ្នាំ២០២៥
ពានរង្វាន់ Grammy Awards ឆ្នាំ ២០២៥ បានឈានចូលមកដល់ជាផ្លូវការហើយ ជាមួយនឹងឈ្មោះដ៏ធំបំផុតនៅក្នុងឧស្សាហកម្មតន្ត្រី កំពុងដើរលើកម្រាលព្រំក្រហមនៅឯ Crypto.com Arena ក្នុងទីក្រុង Los Angeles ។
នៅយប់នេះ Taylor Swift, Beyoncé, Chappell Roan, Kendrick Lamar, និង Sabrina Carpenter ស្ថិតក្នុងចំណោមតារាកំពូលដែលកំពុងប្រជែងយករង្វាន់ដ៏ធំបំផុតមួយចំនួន។ ចំណែកឯតារាផ្សេងទៀតក៏បានជាប់ឈ្មោះថា ជាកំពូលមានការស្លៀកពាក់ស្អាតដាច់គេនិងពូកែរៀបចំខ្លួនបំផុតដែរ។
១. Chappell Roan

Chappell Roan ជាបេក្ខភាព៦សម័យកាលនៅកម្មវិធី Grammys យប់នេះ នាងបានប្រែក្លាយជាស្ទីលតែងខ្លួនក្នុងបែបដិតពេញទាំងរាងកាយ។ នាងបានបង្ហាញខ្លួនក្នុងឈុតពណ៌ខៀវ និងលឿងអមដោយស្រោមដៃពណ៌ខៀវដែលត្រូវគ្នា និងខ្សែពណ៌ខ្មៅដ៏ទាក់ទាញលើស្មា។
២. Kelsea Ballerini

តារាចម្រៀងប្រចាំប្រទេសរូបនេះ បានមកដល់ក្នុងឈុតតូចពណ៌ខ្មៅបុរាណតែសិចស៊ីឃើញដល់ជម្រៅដើមទ្រូង។ នាងបានបញ្ចប់រូបរាងជាមួយនឹងក្រវិលប្រាក់ ស្បែកជើងពណ៌ខ្មៅ និងស្បែពណ៌សប្រវែង ចំឯកឯម៉ូសក់វិញនាងមួលបែបទឹករលធម្មតាប៉ុណ្ណោះ។
៣. Charli XCX

Charli XCX បានជាប់ឈ្មោះសម្រាប់ពានរង្វាន់ចំនួនប្រាំពីរនៅយប់នោះ នាងបានស្លៀករ៉ូបពណ៌ប្រផេះវែងអន្លាយដ៏គួរឲ្យភ្ញាក់ផ្អើល។ ដោយសារតែសក់ពណ៌ខ្មៅពីកំណើតបានក្លាយជាជានិមិត្តរូបរបស់នាងថាជាមនុស្សទាក់ទាញ ខណៈនាងជ្រើសរើសស្បែកជើងកវែងពណ៌ខ្មៅខ្ពស់ ដោយមានម៉ូដកាត់ខាងមុខបន្តិចៗ។
៤. Taylor Swift

រូបតំណាងប៉ុបបានបង្ហាញខ្លួនក្នុងរ៉ូបតូចពណ៌ក្រហមភ្លឺរលោងសាមញ្ញាធម្មតាប៉ុណ្ណោះ។ ក្នុងមួយឈុតនោះ តារាស្រីជួរមុខបានបង្ហាញខ្លួនក្នុងឈុតក្រហមសុទ្ធសាធមិនថាស្បែកកែងជើង ក្រវិល និងក្រែមលាបមាត់នោះទេ។
៥. Cardi B
តារារ៉េប Cardi B មើលទៅមានពន្លឺចែងចាំងក្នុងឈុតពណ៌ខ្មៅ និងមាសលាយគ្នា ជាមួយនឹងខ្សែក និងរោមសត្វភ្លឺចិញ្ចាច។ ងាកមកកាន់គ្រឿងលំអវិញ នាងបានពាក់សុទ្ធតែគ្រឿងប្រាក់ដែលមានតម្លៃស៊ីនឹងឈុតរដែលនាងស្លៀកចូលរួមកម្មវិធី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


