Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចង់ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយអ៊ីស្រាអ៊ែល

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងច្រើនថែមទៀតជាមួយប្រទេសអ៊ីស្រាអ៊ែល ក្នុងពេលសម្ដេចជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញដល់លោកស្រីឯកអគ្គរដ្ឋទូត Orna SAGIV បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីបង្ហាញក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែលកាលពីកន្លងទៅ។

ក្នុងឱកាសនៃជំនួប, លោកស្រីឯកអគ្គរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះលោកស្រីក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

ក្នុងជំនួបពិភាក្សានោះសម្ដេចបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកវិទ្យាជាដើម។

ទំនាក់ទំនងការទូតរវាងកម្ពុជា-អ៊ីស្រាអ៊ែល បង្កើតឡើងក្នុងឆ្នាំ១៩៦០ និងត្រូវបានកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ ទំនាក់ទំនងនេះក៏ត្រូវបានបង្កើតឡើងវិញផងដែរនៅឆ្នាំ១៩៩៣បន្ទាប់ពីកម្ពុជាបង្កើតរាជាណាចក្រទី២ឡើងវិញ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសផ្ទាល់រៀងខ្លួននោះទេដោយកម្ពុជាធ្វើការទំនាក់ទំនងអ៊ីស្រាអ៊ែលតាមទូតនៅអេស៊ីប ហើយអ៊ីស្រាអ៊ែលទាក់ទងកម្ពុជាតាមរយៈទូតរបស់ខ្លួននៅប្រទេសថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម