Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីអំពាវនាវឱ្យគ្រប់ភាគីចូលរួមប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា ពិសេសការរំលោភបំពានលើកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព ហើយសំដៅធ្វើយ៉ាងណាលើកស្ទួយសុខុមាលភាព​ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។

សម្តេចធិបតី ក៏បានអះអាងពីបញ្ហាប្រឈមមួយចំនួន ដែលកុមារកម្ពុជានៅតែជួបប្រទះ ដូចជាអំពើហិង្សា ការកេងប្រវ័ញ្ច ការជួញដូរ ការប្រើប្រាស់សារធាតុញៀន កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា ជាដើម។ នៅចំពោះមុខបញ្ហាទាំងនេះ សម្តេច បានបញ្ជាក់ពីការទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេល និងចំគោលដៅ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគាំពារ និងលើកកម្ពស់​សុខុមាលភាពកុមារកម្ពុជា ពិសេសការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលកំពុងដើរតួនាទីជាយន្តការសម្របសម្រួលនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។

ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរំលោភបំពាន ពិសេសទាក់ទងនឹងអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបបានអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០២៥-២០៣០ ដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ។

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ច ការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធផល ព្រមទាំងបង្កើនការអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

សម្ដេចធិបតីអំពាវនាវឱ្យគ្រប់ភាគីចូលរួមប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

នាយករដ្ឋមន្ត្រី​ជប៉ុន Shigeru Ishiba ​នឹ​ងលាលែង​ ​ក្រោយ​កាន់​អំណាច​​ប្រមាណ​១០ខែ​​

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញគ្រប់ភាគីរួមគ្នាប្រឆាំងរាល់អំពើរំលោភបំពានចំពោះកុមារគ្រប់រូបភាព

សន្តិសុខសង្គម៣១ នាទីutes មុន

ឆេះរោងចក្រស្បែកជើង ០១ កន្លែង នៅសង្កាត់ចោមចៅទី ០៣ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨ គ្រឿង

ព័ត៌មានជាតិ៣៥ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលត្រូវការអង្គការសង្គមស៊ីវិលដែលជួយកម្ពុជាពិតដោយបេះដូង

Sokha Hotels

ព័ត៌មានពេញនិយម