សេដ្ឋកិច្ច
កម្ពុជាមានមាសបម្រុងជាង៥០តោន
កម្ពុជាមានមាសបម្រុងទុកជាង៥០តោន ដើម្បីធានាតម្លៃលុយរៀលខ្មែរ និងរក្សានូវការទុកចិត្តពីអ្នកវិនិយោគមកប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់អគ្គទេសាភិបាលរងធនាគារជាតិលោក ស៊ុំ សន្និសិទ្ធ ក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថាមាសដែលមានប្រមាណ៥០តោននេះត្រូវបានប្រមូលចាប់តាំងពីរដ្ឋាភិបាលអាណត្តិដំបូងត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៣មកម្លេះ។
លោកថា៖ «បរិមាណនោះមានឡើងមានចុះតាមភាពជាក់ស្ដែងនៃការធ្វើប្រតិបត្តិការក៏ប៉ុន្ដែជាលេខមូលយើងមាន៥០តោន»។

ការរក្សាមាសទុកដើម្បីរក្សាតម្លៃរូបិយប័ណ្ណជាតិត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានាក្នុងពិភពលោក ទោះជាយ៉ាងសហរដ្ឋអាមេរិកបានធ្វើផ្ទុយពីនេះ។ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុងរដ្ឋសភាលោក ឈាង វុន មានប្រសាសន៍ថាកម្ពុជាមិនអាចធ្វើដូចអាមេរិកបានទេ ការមិនមានមាសដើម្បីធានានឹងចំនួនលុយដែលបានបោះពុម្ភវានឹងធ្វើឱ្យប៉ះពាល់ដល់ការដោះដូរលុយក្នុងប្រទេស និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគមកក្នុងប្រទេសនោះ។
លោកថា៖ «បើសិនណាយើងមិនអាចធានានូវទំនុកចិត្តហ្នឹងបានទេ! គេអត់មករកស៊ីនៅស្រុកយើងទេ។ សេដ្ឋកិច្ចយើងនឹងស្លាប់»។

មាសត្រូវបានចាត់ទុកជាលោហៈធាតុកម្រ និងមានតម្លៃទទួលស្គាល់ទូទាំងពិភពលោកពីតម្លៃរបស់វា។ វាត្រូវបានប្រើជាទុនបម្រុងសម្រាប់គ្រប់គ្រងហានិភ័យក្នុងប្រទេសក្នុងគ្រាមានវិបត្តិដូចជាសង្រ្គាម ការប្រែប្រួលរូបិយប័ណ្ណ អតុល្យភាពពាណិជ្ជកម្ម និងវិបត្តិបំណុលជាដើម។ តាមរយៈការទុកលោហៈដ៏មានតម្លៃនេះ ប្រទេសមួយអាចកាត់បន្ថយផលប៉ះពាល់នៃការរំខានផ្នែកសេដ្ឋកិច្ច និងរក្សាស្ថិរភាពរបស់ខ្លួននៅពេលប្រឈមមុខណាមួយ។ មាសមិនដូចជារូបិយប័ណ្ណជាក្រដាសទេដោយសារតម្លៃរបស់វាត្រូវបានគេទទួលស្គាល់ជាសាកល៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


