សេដ្ឋកិច្ច
កម្ពុជាអាចទូរទាត់ប្រាក់រៀលឆ្លងដែន ជាមួយប្រទេសចំនួន ៤
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀល ដោយមិនចាំបាច់ដូរទៅជាដុល្លារនោះទេ។

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងពិធី ផ្សព្វផ្សាយប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅខេត្តក្រចេះនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។
លោក យឹម លាត មានប្រសាសន៍ថា ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេលចាយវាយ។

លោក លោក យឹម លាត បន្តថា ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី ធ្វើឡើងស្របតាមស្ថានភាពតម្រូវការ និងការពង្រឹងសុវត្ថិភាព។ ការបោះផ្សាយក្រដាសប្រាក់ថ្មីធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែកនៅលើទីផ្សារ ដែលត្រូវប្រមូលយកទៅកំទេចចោលដោយមិនបញ្ចេញឱ្យចរាចរវិញនោះទេ។
តាមរយៈការប្តូរក្រដាសថ្មីនេះ ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀលសម្រាប់សន្សំ ជាដើម។
លោក លោក យឹម លាត បានបន្ថែមថា ប្រព័ន្ធបាគង អាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមាន ភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

លើសពីនេះ ការដាក់ ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ។
លោក លោក យឹម លាតបញ្ជាក់ថា៖ «បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅ ជាដុល្លារអាមេរិកសិននោះទេ»។
ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល និងប្រព័ន្ធបាគង នៅខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណៈជនឱ្យមានការយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជីថល។
លើសពីនេះ វាជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និងប្រើប្រាស់ប្រាក់រៀលជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈកម្មវិធីខាងលើនេះ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


