Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ផ្តាំនិស្សិតអាហារូបករណ៍កម្ពុជាដែលកំពុងរៀននៅសិង្ហបុរី ឱ្យខិតខំរៀនសូត្រដើម្បីមានជំនាញពិតមកអភិវឌ្ឍន៍ប្រទេស

បានផុស

នៅ

បណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍កម្ពុជាដែលកំពុងសិក្សានៅប្រទេសសិង្ហបុរី ឱ្យខិតខំក្រេបយកចំណេះដឹងទាំងក្នុងសាលា និងមជ្ឈដ្ឋានខាងក្រៅ ដើម្បីមានចំណេះជំនាញពិតប្រាកដយកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនៅក្នុងអំឡុងទស្សនកិច្ចនៃ កម្មវិធី Lee Kuan Yew Exchange Fellowship នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីអប់រំកម្ពុជា នៅប្រទេសសិង្ហបុរី ដោយលោកបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសំណេះសំណាលជាមួយតំណាងយុវជន និងនិស្សិតកម្ពុជា ចំនួន ៨រូប ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរី លើជំនាញរដ្ឋបាលសាធារណៈ ជំនាញគោលនយោបាយសាធារណៈ ជំនាញវិទ្យាសាស្រ្តសាសនា និងជំនាញការអប់រំសាសនាគ្រិស្ត។​

ក្នុងជំនួបខាងលើ លោក ហង់ជួន ណារ៉ុន បាននិយាយថា៖ “តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមជូនពរដល់និស្សិតទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានផ្ដល់អនុសាសន៍ដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាថ្មីៗ ទាំងនៅក្នុងសាលា និងពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួនក្លាយជាបញ្ញវន្តដែលមានចំណេះដឹងច្បាស់លាស់ និងជំនាញពិតប្រាកដ ជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ”។

ក្នុងឱកាសនេះ លោកក៏បានផ្តាំដល់និស្សិតគ្រប់រូបយកចិត្តទុកដាក់មើលថែសុខភាពឱ្យបានល្អ ហើយលោកក៏បានចែករំលែកបទពិសោធជាមួយពួកគេ និងស្វែងយល់អំពីស្ថានភាពការសិក្សារៀនសូត្រ បទពិសោធដែលទទួលបានពីការរស់នៅសិង្ហបុរី ក៏ដូចជាការប្រឈមនានា។

រដ្ឋមន្ត្រីអប់រំក៏បានបញ្ជាក់ដែលថា ឆ្នាំ២០២៥នេះ បានឈានចូលខួបគម្រប់ ៦០ឆ្នាំហើយនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងសិង្ហបុរី។ ជាមួយគ្នានេះ តាមរយៈការផ្តល់អាហារូបករណ៍នេះ លោករំពឹងថាទំនាក់ទំនងដ៏ល្អផូរផង់នេះនឹងបន្តរីកចម្រើនជានិរន្តរ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

Sokha Hotels

ព័ត៌មានពេញនិយម