Connect with us

ព័ត៌មានជាតិ

ការសាងសង់ផ្ទះបុរាណបែបប្រៃណីជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ថយចុះបន្តបន្ទាប់

បានផុស

នៅ

ស្របពេលដែលសម័យកាលមានការផ្លាស់ប្តូរ បងប្អូនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី បានងាកមកចាប់អារម្មណ៍សាងសង់ផ្ទះដែលធ្វើពីស័ង្កសី ថ្ម ឬឈើ ជំនួសឱ្យការសាងសង់ផ្ទះស្នាក់នៅបែបប្រពៃណី ដែលធ្លាប់ធ្វើអំពីឬស្សីប្រក់ស្បូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ប្តូរនេះ ដោយសារបងប្អូនជនជាតិភាគតិចតាមតំបន់មួយចំនួនយល់ឃើញថាផ្ទះដែលធ្លាប់ធ្វើអំពីឬស្សីប្រក់ស្បូវដែលជាផ្ទះតជំនាន់ពីដូនតានោះមានសភាពទ្រុឌទ្រោម ស្របពេលពួកគេក៏មានជីវភាពធូរធាផងនោះ ក៏សម្រេចរុះរើផ្ទះចាស់នេះ ហើយធ្វើជំនួសមកវិញនូវផ្ទះថ្មី ធ្វើពីឈើប្រក់ស័ង្កសី ឬសាងសង់ជាសំណង់ថ្ម ។ ចំណែកផ្ទះតជំនាន់ពីដូនតារបស់ជនជាតិមួយនេះត្រូវគេមើលឃើញថា មានការថយចុះជាបន្តបន្ទាប់សម្រាប់ក្នុងនាពេលបច្ចុប្បន្ននេះ ពោលផ្ទះប្រក់ស្បូរបែបប្រពៃណីគឺនៅសល់តិចតួចណាស់នៅក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។

លោក បេវ ជាជនជាតិដើមភាគតិចព្នង

លោក បេវ អាយុ ៤៣ ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្ននៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានប្រាប់(កម្ពុជាថ្មី) នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ ថា កាលពីនៅវ័យកុមារ គាត់បានរស់នៅក្នុងផ្ទះរបស់ក្រុមគ្រួសារធ្វើអំពីឬស្សីប្រក់ស្បូវផ្ទាល់ដីហើយមានកន្លែងសម្រាកអមសងខាង និងមានផ្លូវទៅមកនៅកណ្តាល ហើយរដូវត្រជាក់ដែលផ្ទះមួយនេះផ្ដល់ភាពកក់ក្ដៅសម្រាប់ពួកគេយ៉ាងមានក្ដីសុខផងដែរនាជំនាន់នោះនោះ។ ប៉ុន្តែលោកថា៖« ពេលខ្ញុំធំដឹងក្តីក្រោយមកផ្ទះដែលធ្លាប់រស់នៅនេះ មានសភាពទ្រុឌទ្រោមពុកផុយ ហើយក្រុមគ្រួសារក៏បានរុះរើនិងធ្វើជំនួសមកវិញផ្ទះធ្វើអំពីឈើ១ខ្នង ប្រក់ស័ង្កសី ដែលមិនឆាប់ពុកផុយមានភាពរឹងមាំ និងមានអាយុកាលយូរជាងមុន»។

យ៉ាងណាមិញ ដោយមើលឃើញថាផ្ទះបុរាណតពីដូនតានេះចេះតែបាត់បង់ទៅៗ លោកបានសម្រេចចិត្តសាងសង់ផ្ទះប្រក់ស្បូវបែបប្រពៃណីដែលធ្លាប់រស់នៅតាំងពីក្មេងវ័យ ដើម្បីចង់រំឭកស្នាដៃខ្លួនបានចេះពីលោកឪពុក ហើយការសាងសង់ផ្ទះរៀងមូលធ្វើអំពីឬស្សីប្រកស្បូវនេះគឺដើម្បីចង់សម្រាកកម្សាន្តលេងម្តងៗផងពេលរដូវចុះត្រជាក់ខ្លាំង។ លោកបញ្ជាក់ថា៖«ពីព្រោះផ្ទះប្រក់ស្បូវនេះចំណុចពិសេសរបស់វានោះគឺពេលដែលចុះត្រជាក់ខ្លាំងគឺពួកគេចាប់ផ្តើមដុតភ្នួកភ្លើងចំកណ្តាលផ្លូវដើរ ដើម្បីផ្តល់ភាពកក់ក្តៅសម្រាប់ពួកគេផងដែរ»។

បើតាមលោក បេវ ជនជាតិដើមភាគតិចព្នង ការសាងសង់ផ្ទះបុរាណមួយនេះមិនងាយស្រួលនោះទេគឺត្រូវប្រើពេល៤៥ថ្ងៃ ពោលគឺមួយខែកន្លះទើបសាងសង់រួច ព្រោះវាមានក្បាច់ច្រើនលើសពីនោះគឺត្រូវតម្បាញឬស្សីធ្វើជញ្ជាំងបាំងជុំវិញតែម្ដង។ លោកបន្ថែមថា៖«បើទោះបីការសាងសង់នេះរៀងលំបាក និងប្រើពេលយូរប៉ុណ្ណា ដោយសារការស្រលាញ់ និងមានគោលបំណងចង់អភិរក្សកុំឱ្យមានការបាត់បង់ទៅថ្ងៃអនាគតនូវផ្ទះវប្បធម៌ប្រពៃណីដែលជាអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ហើយចង់ឱ្យក្មេងជំនាន់ក្រោយបានឃើញបានស្គាល់ផ្ទះអត្តសញ្ញាណពីដូនតារបស់យើងជាប្រវត្តិសាស្រ្តនេះ ទើបខ្ញុំសម្រេចចិត្តសាងសង់វាឡើង»។

លោក សុខ ទីឃាវុឌ្ឃ

ជាមួយគ្នានេះលោក សុខ ទីឃាវុឌ្ឃ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទះឫស្សីប្រក់ស្បូវរាងមូល ដែលជាលំនៅដ្ឋានរបស់បងប្អូនជនជាតិដើមភាគតិចដែលមានប្រវត្ដិតាំងពីយូរលង់ណាស់មកហើយនោះ នៅពេលបច្ចុប្បន្ននេះមិនសូវមានច្រើននោះទេនៅក្នុងខេត្ត ដោយសម័យបច្ចុប្បន្នគឺជាសម័យបច្ចេកវិទ្យា។ លោកថា៖« ដោយមានការអភិវឌ្ឍឥតឈប់ឈរ មិនថាប្រជាពលរដ្ឋខ្មែរកណ្តាល ក៏ដូចជាប្រជាពលរដ្ឋជាជនជាតិដើមភាគតិច នៅភូមិភាគឦសាន ពួកគេមានជីវភាពធូរធាហើយពួកគេគិតថាអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសាងសង់លំនៅដ្ឋាន ប្ដូរពីផ្ទះដែលសាងសង់បែបបុរាណមានសភាពទ្រុឌទ្រោមឱ្យប្រែក្លាយទៅជាលំនៅដ្ឋានធ្វើអំពីឈើប្រក់ស័ង្កសី និងខ្លះទៀតសាងសង់សំណង់រឹង អំពីថ្ម»។

លោកបានបញ្ជាក់ទៀតថា ផ្ទះបុរាណដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនេះ មិនមែនបាត់បង់ទាំងស្រុងនោះទេ នៅតាមតំបន់សហគមន៍មួយចំនួនពួកគេនៅតែប្រកាន់ភ្ជាប់ថែរក្សា ដើម្បីឱ្យក្មេងជំនាន់ក្រោយបានមើលបានស្គាល់ជាពិសេសអាចទាក់ទាវភ្ញៀវទេសចរមកទស្សនា និងថតរូបជាអនុស្សាវរីយ៍ហើយអាចរកចំណូលបានពីភ្ញៀវទេសចរទាំងនោះផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ២៥ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ២៨ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី ​កំណត់គោលដៅលើ​ហិរញ្ញវត្ថុ និងថាមពល

សន្តិសុខសង្គម៤០ នាទីutes មុន

សមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាប និងឃាត់ខ្លួន​ជន​សង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជិត៥០០នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម