ព័ត៌មានជាតិ
រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»
ជនជាតិដើមភាគតិច រស់នៅក្នុងខេត្តរតនគិរី ស្ទើរគ្រប់ទីកន្លែងនៅតាមភូមិនីមួយៗ តែងតែរៀបចំពិសីសែន “បណ្តេញព្រាយស៊ីកូន” ក្នុងករណីស្រ្តីរៀបការហើយថ្មីថ្មោង ឬយូរខែ យូរឆ្នាំ ប៉ុន្តែពុំមានកូន។ លើសពីនេះ បើទោះបីរៀបការហើយមានកូនក៏ដោយ ប៉ុន្តែបើកូននោះស្លាប់ទៅវិញ ហើយលែងមានកូនទៀត នោះសាម៉ីខ្លួននឹងទៅរកគ្រូទាយ ហើយចាស់ទុំក្នុងភូមិនឹងរៀបចំពិធីបែបសាសនានេះដើម្បីបណ្តេញព្រាយទៅឱ្យឆ្ងាយ។ ទោះបីបច្ចុប្បន្ន ប្រទេសជាតិមានការរីកចម្រើនលើបច្ចេកវិទ្យាក្តី ប៉ុន្តែអ្នកភូមិជនជាតិដើមភាគតិច នៅតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ពីដូនតារហូតដល់សព្វថ្ងៃនេះ។

អ្នកស្រី ឡាំ យូង ជនជាតិដើមភាគតិចគ្រឹង អាយុ ៦០ ឆ្នាំ គឺជាចាស់ទុំមួយរូបដែលមានបទពិសោធចេះធ្វើពិធីបណ្តេញព្រាយស៊ីកូនតាំងពីនៅក្មេងមកម្ល៉េះតពីឪពុកម្តាយ ខណៈបច្ចុប្បន្នបន្តធ្វើពិធីនេះជូនទាំងកូនប្រសារផង និងអ្នកភូមិដែលជួបបញ្ហាពុំមានកូន។ បើតាមអ្នកស្រី ដើម្បីរៀបចំពិធីបែបសាសនានេះតម្រូវឱ្យរៀបចំដូចជា មាន់ ១ ក្បាល និងជ្រូក១ ក្បាល ស្រាពាង ១ ពែអង្រុត ១ និងអំបោះឆៅ(អំបោះពណ៌ស) ដើម្បីឱ្យត្រឹមត្រូវទើបអាចកាត់គ្រោះចង្រៃនេះបាន ។
អ្នកស្រីរៀបរាប់ថា៖«របៀបធ្វើ គឺយកសត្វរស់ទាំងអស់នោះទៅចងនៅមុខផ្ទះ រួចរៀបចំដាក់សម្លៀកបំពាក់ និងអង្ករមួយចានដាក់ថាស នៅមុខទ្វារផ្ទះចាស់ទុំ ហើយសាម៉ីខ្លួនទៅអង្គុយនៅក្នុងពែនោះ។ ចាស់ទុំ និងបងប្អូនចាប់ផ្តើមឱ្យអ្នកជម្ងឺទៅអង្គុយក្នុងពែអង្រុតនោះ ដើម្បីបាចអង្ករបណ្តេញគ្រោះចង្រៃ ហើយអ្នកភូមិបានសែនជាសំណែនដូចជា មាន់ ជ្រូក ស្រាពាង នោះព្រាយនឹងឈប់ស៊ីកូន»។

បន្ទាប់ពីការសែនជ្រូក មាន់ មានជីវិត និងសែនស្រាពាងរួចហើយ ត្រូវយកសត្វរស់ទាំងនោះ ទៅសម្លាប់យកឈាមហើយច្រូចសែនជាមួយពែតូចចំនួន ១ និងយកសត្វជ្រូកនិងមាន់ទៅដាក់ស្ងោរឱ្យឆ្អិន ទៅរៀបចំដាក់សែនម្តងទៀតជាការស្រេច។ កម្មវិធីនេះក៏មានត្រណមរយៈពេល១ថ្ងៃ១យប់ មិនឱ្យអ្នកជម្ងឺចេញពីផ្ទះ ប្រសិនបើបើខុសត្រណមនេះ ពិធីបណ្តេញខ្មោចព្រាយនេះនឹងត្រូវសែនជាលើកទី២ ។
ជនជាតិដើមភាគតិច អ្នកស្រី លៀន ខៃ បានថ្លែងប្រាប់ថា ក្រោយរៀបការមួយរយៈមកហើយអត់មានកូន អ្នកស្រី ក៏បានទៅមើលគ្រូទាយ។ អ្នកស្រីថា៖« គ្រូទាយប្រាប់ថា «មានព្រាយស៊ីកូន» បន្ទាប់មកខ្ញុំក៏ទៅពឹងរកចាស់ទុំឱ្យរៀបចំពិធីបណ្តេញព្រាយ ក្រោយមកខ្ញុំមានកូនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ»។ បើតាមអ្នកស្រី លៀន ខៃ មួយរយៈដែលអត់មានកូននោះ ក៏ធ្លាប់ទៅពិនិត្យនៅឯមន្ទីរពេទ្យដែរ ប៉ុន្តែទំនៀមទម្លាប់ប្រពៃណីក្នុងភូមិក៏ត្រូវធ្វើដូចគ្នា ព្រោះជាជំនឿ
តគ្រប់ជំនាន់មកហើយ។

តាមជំនឿរបស់ជនជាតិដើមភាគតិច ស្ត្រីដែលអត់មានកូន ហើយពុំបានរៀបចំពិធីសាសនាបណ្តេញព្រាយស៊ីកូនទេ នោះនឹងពុំមានកូនជារៀងរហូតឬឈានទៅមានជម្ងឺអាចស្លាប់ក៏មានដែរ។ ទំនៀមទម្លាប់នេះ ជនជាតិដើមភាគតិច បានប្រារព្ធធ្វើតៗគ្នា ពុំដែលខាននោះទេ ជាពិសេសទៅលើស្ត្រីមានគូស្រករពុំមានកូន តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ននេះ។ បើទោះបីជាវិទ្យាសាស្ត្ររីកចម្រើន ក៏ជនជាតិដើមភាគតិច ខេត្តរតនគិរី នៅប្រកាន់ខ្ជាប់អំពីប្រពៃណីការសែនព្រេននេះមិនដែលបោះបង់នោះទេ៕
អត្ថបទ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


