Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងពន្លឿនការស្ថាបនាផ្លូវបេតុង និងដាំកូនឈើតាមចញ្ចើមផ្លូវ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ

បានផុស

នៅ

ផ្លូវបេតុងដែលមានប្រវែងជិត២ពាន់ម៉ែត្រ ពីវិមានឯករាជ្យ ឆ្ពោះទៅជិតរូបសំណាកដំរីដែក ដែលស្ថាបនាសាងសង់អស់ជាច្រើនខែ នៅពេលនេះសម្រេចបានច្រើនភាគរយហើយ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៥។ ការលើកឡើងនេះ បន្ទាប់ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដើរត្រួតពិនិត្យសកម្មភាពក្រុមជាងកំពុងសាងសង់ចាក់គម្របលូ និងដាំស្មៅតាមផ្លូវថ្មើរជើង និងដាក់ដាំដើមត្របែកព្រៃតាមចិញ្ចើមផ្លូវ កាលពីល្ងាចថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថង សាវុន បានលើកឡើងថា ដើម្បីពន្លឿនក្នុងការស្ថាបនាសាងសង់ផ្លូវបេតុងនៅកណ្តាលក្រុងសែនមនោរម្យជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តមណ្ឌលគិរីបាន ពន្លឿនក្រុមបច្ចេកទេសក្នុងការសាងសង់ស្ថាបនាអាចឆាប់រួចរាល់នៅពេលខាងមុខ និងដាក់ដាំដើមឈើត្របែកព្រៃដើម្បីភាពស្រស់ស្អាត និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវផងដែរ។ លោកបានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការបើកបរ បង្កើនសុខុមាលភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ហើយឆ្លងកាត់ផ្លូវបេតុងលាតសន្ធឹងដ៏ធំល្វឹងល្វើយទៅកណ្តាលក្រុងសែនមនោរម្យ ដូច្នេះក្នុងនាមរដ្ឋបាលខេត្ដ កំពុងតែជំរុញពន្លឿនទៅដល់ក្រុមបច្ចេកទេស និងស្ថាបនាឲ្យឆាប់រួចរាល់នៅពេលខាងមុខ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៥នេះ និងបានប្រសិទ្ធនាម ផ្លូវបេតុងសមិទ្ធផលថ្មីនេះ ជាវិថី«៧មករា»ផងដែរ។

អ្នកស្រី សំអាត ជាប្រជាពលរដ្ឋ ដើរលំហាត់ប្រាណនៅទីតាំងផ្លូវបេតុងថ្មីនេះ ក៏បានលើកឡើងផងដែរថា បើទោះបីជាផ្លូវបេតុងថ្មីដែលស្ថាបនាដោយរដ្ឋបាលខេត្តមណ្ឌលគិរីមិនទាន់រួចរាល់មួយរយភាគរយ ប៉ុន្តែក្នុងនាមប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យមានការសប្បាយរីករាយដោយឃើញសមិទ្ធផលថ្មីនៅកណ្ដាលក្រុងសែនមនោរម្យ។ អ្នកស្រីសង្ឃឹមថា ក្រោយពីសាងសង់រួចរាល់ នឹងធ្វើឲ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរងាយស្រួល ជាពិសេសគឺធ្វើដំណើរលំហាត់ប្រាណនៅពេលរសៀល ដោយថែមទាំងឲ្យពលរដ្ឋស្រូបយកខ្យល់អាកាសបរិសុទ្ធ និងសោភ័ណ្ឌភាព ទេសភាពតាមដងផ្លូវបេតុងថ្មីនេះ។ ក្នុងនាមប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យមួយរូបក៏សូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអំពាវនាវបន្ថែមទៅដល់រដ្ឋបាលខេត្តមេត្តាព្យាយាមស្ថាបនាសមិទ្ធផលផ្សេងផ្សេងបន្ថែមទៀតនៅក្រុងសែនមនោរម្យដើម្បីជាសក្ដានុពលក្នុងខេត្ត ក៏ដូចជា អាចទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តនៅក្នុងខេត្តរបស់យើងបន្ថែមទៀត៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ វិនាទី មុន

អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងពន្លឿនការស្ថាបនាផ្លូវបេតុង និងដាំកូនឈើតាមចញ្ចើមផ្លូវ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមហ៊ុនបារាំង VINCI ចង់វិនិយោគលើវិស័យថាមពល និងទឹកស្អាតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហេតុអ្វីអាស៊ី គឺជាគោលដៅនៃការយកពន្ធបដិការរបស់លោក ត្រាំ

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជា បញ្ជូនទ័ពមួកខៀវប្ដូរវេន២៤៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្ដាល

កងការពារអាកាស
ព័ត៌មានជាតិ១៨ នាទីutes មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម