ព័ត៌មានជាតិ
ផ្លូវបេតុង ១ ខ្សែ នៅឃុំចុងផ្លាស់ រងការខូចខាតកន្លងទៅ ពេលនេះក្រុមហ៊ុនសាងសង់គោរពកិច្ចសន្យាជួសជុលឡើងវិញ
ផ្លូវបេតុង ១ ខ្សែ ប្រវែង ៤០១ ម៉ែត្រ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយស្ថាបនារួចរាល់ដោយក្រុមហ៊ុន អេច ប៊ីរីសសន៍ នៅចន្លោះពាក់កណ្ដាល ឆ្នាំ ២០២៤ រងការខូចខាតជាច្រើនកន្លែង តែពេលនេះក្រុមហ៊ុនគោរពតាមកិច្ចសន្យា បានស្ថាបនាជួសជុលប៉ះប៉ូវផ្លូវឡើងវិញហើយ។

ក្រុមជាងបច្ចេកទេសស្ថាបនាជួសជុលផ្លូវ បានឲ្យដឹងថា ពួកគាត់កំពុងតែធ្វើការជួសជុលប៉ះប៉ូវផ្លូវបេតុងខាងលើដែលរងការខូចខាត នាពេលកន្លងមក។ ចំពោះផ្លូវដែលកំពុងតែជួសជុលនេះ មានប្រវែង ៤០១ ម៉ែត្រ ប៉ុន្តែផ្លូវដែកជួសជុលជាក់ស្ដែងគឺមិនដល់ ៤០១ ម៉ែត្រ នោះទេ ដោយក្នុងនោះជាងជួសជុលតែនៅចំណុចរងការខូចខាតតែប៉ុណ្ណោះ។


ក្រុមជាង បានបញ្ជាក់ថា ការជួសជុលផ្លូវបេតុង ១ ខ្សែនេះ កន្លងទៅ ក្រុមហ៊ុន បានធ្វើការស្ថាបនាសាងសង់ តែក្រោយមកក៏រងការខូចខាតតាមចំណុចទីតាំងមួយចំនួន។ ក្នុងនោះ ដោយភាគីក្រុមហ៊ុន គោរពទៅតាមកិច្ចសន្យាថែទាំផ្លូវនេះ ក៏បានធ្វើការជួសជុលសងជូនរដ្ឋបាលឃុំចុងផ្លាស់ ដើម្បីកែសម្រួល និងងាយស្រួលធ្វើចរាចរណ៍ឡើងវិញផងដែរ។

សូមបញ្ជាក់ថា ផ្លូវបេតុង(អាមេ) ១ ខ្សែ ប្រវែង ៤០១ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ជាគម្រោងសាងសង់ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ ក្នុងឆ្នាំ ២០២៣ ដាក់ដេញថ្លៃកន្លងទៅ សាងសង់ស្ថាបនាក្នុងឆ្នាំ ២០២៤ បានទៅលើក្រុមហ៊ុនសាងសង់ អេច ប៊ីរីសសន៍ ក្នុងតម្លៃ ២៦០.៥៥០.០០០ រៀល ក្នុងនោះ ក៏មានទុនចូលរួម ១០០ ០០០ រៀល ផងដែរ។ ក្រោយការសាងសង់ និងដាក់ឲ្យដំណើរការចរាចរណ៍មក បានប្រហែលជាប៉ុន្មានខែប៉ុណ្ណោះ ផ្លូវនេះ ក៏រងការខូចខាត ហើយថ្មីៗ នេះ ក្រុមហ៊ុន អេច ប៊ីរីសសន៍ បានបើកការដ្ឋានជួសជុលប៉ះប៉ូវផ្លូវនេះឡើងវិញជូនរដ្ឋបាលឃុំ ដើម្បីងាយស្រួលធ្វើចរាចរណ៍។

ទន្ទឹមនឹងការជួសជុលផ្លូវនេះ ប្រជាពលរដ្ឋនៅតំបន់ខាងលើ ក៏បានសំណូមពរអាជ្ញាធរ បើសិនជាមានការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅឆ្នាំក្រោយៗ ទៀត សូមពិនិត្យទៅលើក្រុមហ៊ុនឲ្យបានល្អិតល្អន់ច្បាស់លាស់បន្តិច មុនផ្តល់សិទ្ធសាងសង់ផ្លូវ ព្រោះផ្លូវ ១ ខ្សែ ត្រូវការចំណាយថវិការដ្ឋច្រើន ជាពិសេសកុំឲ្យមានការស្ថាបនាដូចក្រុមហ៊ុនកន្លងទៅដោយសាងសង់រួចបានតែប៉ុន្មានខែ ស្រាប់តែខូចខាតឡើងវិញ ហើយត្រូវចំណាយពេលជួសជុលម្តងទៀតបែបនេះ៕
អត្ថបទ ៖ រៀម សុខហេង








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ