ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តជប៉ុន បង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រ
ក្រុមអ្នកវិទ្យាសាស្រ្តក្នុងប្រទេសជប៉ុន បានបង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលនេះជាការបង្កើតដ៏សំខាន់សម្រាប់បរិស្ថាន ជាពិសេសក្នុងបរិបទសកលបច្ចុប្បន្ន ដែលគេព្រួយបារម្ភពីការបំពុលសមុទ្រ និងគ្រោះថ្នាក់ដល់សត្វសមុទ្រដោយសារតែប្លាស្ទិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកវិទ្យាសាស្ត្របានសិក្សាពីប្លាស្ទិកដែលអាចរលាយបានជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាសមកពីវិទ្យាស្ថានស្រាវជ្រាវ RIKEN និងសាកលវិទ្យាល័យក្រុងតូក្យូ បាននិយាយថា ប្លាស្ទិកដែលពួកគេបង្កើតថ្មី គឺរលាយលឿនជាងមុន ហើយមិនបន្សល់ទុកដានអ្វីឡើយ។
បើតាមរ៉យទ័រ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនដដែល បានធ្វើការពិសោធន៍របស់ខ្លួន ដោយដាក់ប្លាស្ទិករបស់ខ្លួនទៅក្នុងទឹកប្រែ ហើយវាបានរលាយបាត់ពិតមែន ក្រោយពីដាច់រហែកចេញពីគ្នារយៈពេលប្រហែល ១ ម៉ោង ក្រោយដាក់ចូលទឹក។

ទោះបីជាក្រុមអ្នកវិទ្យាសាស្រ្តដដែល មិនបានប្រកាសអំពីផែនការធ្វើពាណិជ្ជកម្មលើការបង្កើតថ្មីរបស់ខ្លួនក៏ដោយ អ្នកដឹកនាំគម្រោង លោក Takuzo Aida បាននិយាយថា ការងាររបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីឧស្សាហកម្មវេចខ្ចប់។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងប្រជែងគ្នាស្វែងរកដំណោះស្រាយថ្មីចំពោះវិបត្តិសំណល់ប្លាស្ទិក ដែលជាបញ្ហាត្រូវបានគេលើកឡើងក្នុងព្រឹត្តិការណ៍យល់ដឹងដូចជាទិវាបរិស្ថានពិភពលោកនៅថ្ងៃទី ៥ ខែមិថុនា ជាដើម។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិព្រមានថា ការបំពុលប្លាស្ទិកអាចកើនឡើង ៣ ដងនៅឆ្នាំ ២០៤០ ដោយមនុស្សអាចបោះវាចោលចន្លោះពី ២៣-៣៧ លានតោន ទៅក្នុងមហាសមុទ្រ ជារៀងរាល់ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


