ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ក្នុងបរិបទពន្ធ ត្រាំ
ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានបើកកិច្ចសន្ទនាសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំកាលពីថ្ងៃអាទិត្យ ដោយសម្លឹងរកការសម្របសម្រួលពាណិជ្ជកម្មក្នុងតំបន់ ចំពេលមានការព្រួយបារម្ភពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្តីថ្លែងការណ៍ចេញផ្សាយក្រោយកិច្ចប្រជុំ បានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មត្រីភាគី បានយល់ព្រម «សហការគ្នាយ៉ាងជិតស្និទ្ធសម្រាប់កិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ និងកម្រិតខ្ពស់» លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-ជប៉ុន-ចិន ដើម្បីលើកកម្ពស់ «ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun បានមានប្រសាសន៍ថា៖ «វាចាំបាច់ដើម្បីពង្រឹងការអនុវត្ត RCEP (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់) ដែលក្នុងនោះប្រទេសទាំង ៣ បានចូលរួម និងបង្កើតក្របខ័ណ្ឌសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមរយៈការចរចាពាណិជ្ជកម្មសេរីកូរ៉េ-ចិន-ជប៉ុន»។

គេមើលឃើញថា រដ្ឋមន្រ្តីនៃប្រទេសទាំង៣ បានជួបប្រជុំគ្នា ត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ មុនវិធានការពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) របស់លោក ត្រាំ ចូលជាធរមាននៅថ្ងៃពុធនេះ (២ មេសា) ខណៈពន្ធ ២០ ភាគរយ លើទំនិញចិន និង ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូល បានចូលជាធរមានរួចហើយ។ លោក ត្រាំ ថ្មីៗនេះ រំពឹងថាបានប្រកាសពន្ធ ២៥ ភាគរយ លើរថយន្តនាំចូល ដោយកំណត់ចូលជាធរមាននៅថ្ងៃទី ៣ មេសា ផងដែរ។
គួរគូសបញ្ជាក់ថា កូរ៉េខាងត្បូង ចិន និងជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក និងចំពោះគ្នាទៅវិញទៅមក ទោះបីជាពួកគេមានជម្លោះលើភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តក៏ដោយ។ RCEP ដែលចូលជាធរមានក្នុងឆ្នាំ ២០២២ គឺជាក្របខណ្ឌពាណិជ្ជកម្មក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ ដែលមានគោលបំណងកាត់បន្ថយរបាំងពាណិជ្ជកម្ម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


