ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះច្រើនជាងការរំពឹងទុក ខណៈពន្ធ ត្រាំ បន្ថែមសម្ពាធ
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅតីមាសទី១ដើមឆ្នាំនេះ ដែលបង្ហាញពីភាពផុយស្រួយនៃការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ ចំពេលគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបន្ថែមសម្ពាធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យបឋមពីរដ្ឋាភិបាលជប៉ុន ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន បានធ្លាក់ចុះ ០,៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅត្រីមាសចន្លោះពីខែមករា ដល់ខែមីនា ពោលគឺច្រើនជាងការធ្លាក់ចុះ ០,២ ភាគរយ ដែលគេរំពឹងទុក ក៏ដូចជាធៀបនឹងនឹងកំណើន ២,៤ ភាគរយ នៅត្រីមាសទី៤ ចុងឆ្នាំមុន។
ការធ្លាក់ចុះនេះ គឺដោយសារតែការនៅទ្រឹងនៃការប្រើប្រាស់ឯកជន និងការធ្លាក់ចុះនៃការនាំចេញ ដែលវាបង្ហាញថា សេដ្ឋកិច្ចជប៉ុនរងផលប៉ះពាល់ដោយកម្សោយតម្រូវការពីក្រៅប្រទេស តាំងពីមុនលោក ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា មកម្ល៉េះ។
សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life លោក Yoshiki Shinke បាននិយាយយ៉ាងដូច្នេះថា៖ «សេដ្ឋកិច្ចជប៉ុន ខ្វះកត្តាជំរុញកំណើនដោយសារភាពទន់ខ្សោយក្នុងការនាំចេញ និងការប្រើប្រាស់»។

ការប្រើប្រាស់ឯកជន ដែលរួមចំណែកជាង ៥០ ភាគរយ នៃទិន្នផលសេដ្ឋកិច្ចជប៉ុន គឺនៅថេរក្នុងត្រីមាសទី១ ខណៈការចំណាយមូលធន បានកើនឡើង ១,៤ ភាគរយ។ យ៉ាងណាមិញ ការនាំចេញបានធ្លាក់ចុះ ០,៦ ភាគរយ ដែលជំរុញដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ចំពេលដែលការនាំចូលកើនឡើងឡើង ២,៩ ភាគរយ។ ផ្ទុយទៅវិញ តម្រូវការក្នុងស្រុកបានកើនឡើង ០,៧ ភាគរយ។
ទិន្នន័យនេះ បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលអ្នកបង្កើតគោលនយោបាយជប៉ុនប្រឈមមុខនៅពេលពន្ធគយរបស់សហរដ្ឋអាមេរិក បង្កការរំពឹងទុកពីផលប៉ះពាល់លើការនាំចេញ ជាពិសេសវិស័យរថយន្តរបស់ប្រទេសនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


