Connect with us

ជីវិតកម្សាន្ដ

លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង

បានផុស

នៅ

ក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ លោកណាវ៉ាត់ ជាថ្មីម្តងទៀតបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការបញ្ចេញមតិរបស់លោកអំពីម្ចាស់ជ័យលាភី Miss Grand International 2024 (MGI) គឺបវរកញ្ញាឥណ្ឌានាង Rachel Gupta ដែលទើបនឹងដកខ្លួនចេញពីតំណែងក្ដៅៗ។

រូបភាព៖2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ដំណឹងដែលមេធំ MGI ប្រកាសដកតំណែង Rachel Gupta ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង។ ភ្លាមៗនោះដែរ អ្នក​ទាំង​ពីរ​បានចេញមុខវាយប្រហារគ្នាយ៉ាង​តានតឹង​ទៅ​វិញ​ទៅ​មក​ ដោយឥតសំចៃមាត់ឡើយ។

ក្នុង​កិច្ច​សម្ភាសន៍ដដែលនោះ លោកបាន​ធ្វើ​ការ​ភ្ញាក់ផ្អើល​ម្តង​ទៀត​ពេល​បញ្ចេញ​មតិ​ពី​រាជិនីសម្រស់​ឥណ្ឌាដោយន័យត្រង់ៗថា នាង Rachel ពិតជាមានក្លិនក្លៀកខ្លាំង ក្លិនគឺពិតជាមានមែន។ អាកប្បកិរិយា​របស់​លោក រឹតតែ​ខឹងសម្បារ​នៅពេល​និយាយដល់នាង ​ហើយថែមទាំងឆ្លៀត​សើចចំអកទៅលើរូបរាងរបស់នាងយ៉ាងសប្បាយក្អាកក្អាយ។

ទោះបីជាយ៉ាងណាក៏ដោយ មហាជនជាច្រើនយល់ឃើញថា ការរិះគន់ជាសាធារណៈរបស់លោកលើរូបរាងមនុស្សស្រី ឬសូម្បីតែលើកឡើងពីបញ្ហារសើប គឺជាការមិនគោរព រំលោភលើឯកជនភាពផ្ទាល់ខ្លួន និងមិនស័ក្តិសមសម្រាប់តំណែងជាប្រធានស្ថាប័នសម្រស់អន្តរជាតិឡើយ។

កន្លងមក ប្រធាន MGI រូបនេះ ក៏បានបង្កការខឹងសម្បារផងដែរ នៅពេលដែលលោកបង្ហោះរូបថតជាសាធារណៈ ដែលបង្ហាញពីការផ្លាស់ប្តូររូបរាងរបស់ Rachel ជាពិសេសបវរកញ្ញាឥណ្ឌា ដែលត្រូវបានគេសង្ស័យថាធ្វើការវះកាត់កែសម្ផស្សមុនពេលចូលប្រកួតលើឆាក។

លោក Nawat បានបញ្ចេញជាសាធារណៈនូវរូបថត មុន និងក្រោយរបស់ Rachel ដោយសង្ស័យថានាងវះកាត់ពង្រីកដើមទ្រូង, រូបភាព៖2sao.vn

នាពេលនោះ លោកបាននិយាយឡូងៗថា នាងមិនបាននិយាយប្រាបត្រង់ និងមិនបានទទួលការអនុញ្ញាតពីស្ថាប័ន។ នៅពេលពួកយើងសួរ នាងបែរជាឆ្លើយថា មកពីនាងញ៉ាំប្រូតេអ៊ីនច្រើន ហើយថែមទាំងអះអាងទៀតថា មិនមានការវះកាត់កែសម្ផស្សទេ។

ចំពោះ Rachel Gupta វិញ នាង​បាន​និយាយ​ថា នាង​បាន​សម្រេច​ចិត្ត​លាលែង​ពី​កម្មវិធី Miss Grand International 2024 ហើយ​ប្រគល់​មកុដ​វិញ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ រូប​សម្រស់​ឥណ្ឌាក៏​បាន​និយាយ​ថា​នាង​ត្រូវ​​គេ​រិះគន់​ឥត​ឈប់​ឈរ​ចំពោះ​រូបរាង​ផ្ទាល់ខ្លួន បង្ខំឲ្យស្រកទម្ងន់ ថែមទាំងជេរប្រមាថ និងបញ្ចេញមតិអវិជ្ជមានអំពីរាងកាយ ដោយមនុស្សមកពីស្ថាប័ន Miss Grand ។

ថ្វីបើយ៉ាងណាក៏ដោយ Rachel Gupta មិន​មែន​ជា​បវរកញ្ញាទី​មួយ​ ដែល​ទទួល​បាន​ការ​អត្ថាធិប្បាយ​បែបឈ្លើយនិងគញមានសុជីវធម៌​ពី​លោកណាវ៉ាត់ឡើយ។

រម្លឹកទៅកាន់នៅឆ្នាំ ២០២២ បវរកញ្ញា Doan Thien An ត្រូវបានប្រធាន Miss Grand រិះគន់ចំពោះការបង្ហាញខ្លួនរបស់នាង នៅពេលនាងតំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី Miss Grand International ។ ជាក់ស្តែងក្រោយកម្មវិធី MGI នៅវគ្គផ្តាច់ព្រ័ត្រ នៅពេលសួរអំពីមូលហេតុដែលបវរកញ្ញារូបនេះមិនជាប់ក្នុង Top 10 លោកណាវ៉ាត់ បាននិយាយថា Thien An គឺជាបេក្ខនារីតែមួយគត់ដែលមានរាងកាយផ្នែកខាងលើ​វែងពេក និងត្រគាកធំ ដូច្នេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរាងកាយទេ។

ក្រៅ​ពី​នោះ លោក​បាន​លើក​ឡើង​ថា ចំណាត់​ថ្នាក់​កំពូល​ទាំង​២០ ជាសមិទ្ធិផល​ដ៏​មាន​ស្ថិរភាព និង​ល្អ​បំផុត​សម្រាប់​វៀត​ណាម៕

បវរកញ្ញា Doan Thien An, រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតម្ចាស់មកុដ MGI ធ្វើ​សន្និសីទ​កាសែត​បរិហារពីលោកណាវ៉ាត់ខ្ទេចខ្ទីគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កាណាដាត្រៀមវិធានការសងសឹក លើការដំឡើងពន្ធដែកថែបដល់ ៥០% របស់ ត្រាំ

ព័ត៌មានជាតិ៦ នាទីutes មុន

ផ្លូវ​លំជនបទ​ក្រាលកៅស៊ូ​ក្នុង​ខេត្ត​សៀមរាប​ សម្រេច​បាន​វឌ្ឍនភាព​សាងសង់​​​​ជា​បន្តបន្ទាប់

ជីវិតកម្សាន្ដ៨ នាទីutes មុន

លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង

កីឡា១២ នាទីutes មុន

គុន​ខ្មែរ​បោះ​ជំហាន​ទៅ​រៀបចំ​​​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​រដ្ឋទី៣ នៅសហរដ្ឋ​អាមេរិក

ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាការតព្វកិច្ចរបស់ខ្មែរគ្រប់រូប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម