វប្បធម៌ ជំនឿ
បកស្រាយពីសុបិនឃើញប្រភពទឹក មានអត្ថន័យបែបនេះសោះ!
កាលបើសុបិនឃើញប្រភពទឹក គឺចង់បញ្ជាក់បានថា អ្នកនឹងជួបប្រផ្នូល ឬរឿងរ៉ាវអ្វីមួយក្នុងជីវិតសព្វថ្ងៃនេះ។
ដូចគ្នាដែរ ប្រភពទឹកក៏បង្ហាញពីលេខសំណាងរបស់អ្នកទៅ នឹងការផ្សងព្រេងណាមួយ ឬពាក់ព័ន្ធនឹងលេខសំណាងផងដែរ។
សុបិនឃើញប្រភពទឹកឡើងខ្ពស់

បានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានទ្រព្យសម្បត្តិ មានលុយកាក់ហូរចូលមកឥតឈប់ ។ ជាពិសេសប្រសិនបើអ្នកណាម្នាក់ក្នុងផ្ទះមានជំងឺតម្កាត់ នឹងឆាប់ជាឯង ឬរោគសញ្ញានឹងប្រសើរឡើងបន្តិចម្តងៗ ហើយថែមទាំងមានសុខភាពល្អថែមទៀតផង។ ដោយសារទឹកតំណាងឲ្យភាពត្រជាក់ត្រជំ ភាពសុខសប្បាយរុងរឿងនៃជីវិតរបស់អ្នក ដែលបានសុបិនឃើញ។
សុបិនឃើញប្រភពទឹកដ៏ធំមួយ

ទស្សន៍ទាយសុបិនថា អ្នកអាចជួបរឿងមិននឹកស្មានដល់។ ប៉ុន្តែវាជារឿងមិននឹកស្មានដល់ ដែលមកក្នុងទម្រង់នៃដំណឹងល្អ។ សូមកុំភ័យ ឬបារម្ភនឹងរឿងនោះឲ្យសោះ គ្រាន់តែឲ្យអ្នកតាំងចិត្តរឹងមាំ ហើយហ៊ានទទួលយកអ្វីៗគ្រប់យ៉ាងដែលចូលមកដល់ក្នុងឆាកជីវិតមួយនេះ។
សុបិនឃើញប្រភពទឹកបរិសុទ្ធ

បានន័យថា ក្នុងអំឡុងពេលនេះ ភារកិច្ចការងាររបស់អ្នកដែលកំពុងជួបប្រទះឧបសគ្គ ឬការកកស្ទះ របស់ទាំងនោះនឹងបាត់ទៅ វិញ ហើយអ្នកនឹងរកឃើញភាពជោគជ័យពីអ្វីដែលអ្នកកំពុងតែធ្វើ។ ចូរចងចាំថា ឲ្យតែយើងខិតខំព្យាយាមតស៊ូជម្នះរាល់បញ្ហានៅ ចំពោះមុខ នោះនឹងឃើញលទ្ធផល គ្រាន់តែយូរនិងឆាប់ប៉ុណ្ណឹងឯង។
ចំពោះលេខសំណាង ដើម្បីមើលប្រភពទឹកមានដូចជា៖ ២២, ២៦, ២៩, ២២៩, ២៣៦និង ២០៩៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញសត្វ ខ្លា តំណាងឲ្យភាពត្រជាក់ត្រជំ ច្រើនជាងបញ្ហាកើតមានក្នុងជីវិត
ចុចអាន៖យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ