ព័ត៌មានអន្ដរជាតិ
ក្រោយស្បថចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង
ក្រោយពេលស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌កាលពីថ្ងៃទី៥ កក្កដា ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហាញជំហរផ្ទាល់ខ្លួនក្នុងការដឹកនាំថា នឹងជំរុញអំណាចទន់ (Soft Power) របស់ថៃ ឲ្យដើរតាមគន្លងរបស់កូរ៉េខាងត្បូង ដូចដែល លោកស្រីបានសន្យាកន្លងមក។

នាយករដ្ឋមន្ត្រីដែលត្រូវព្យួរតំណែងរូបនេះបានបញ្ចាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីពេលនេះមានសភាពអាក្រក់បន្តិច ដែលលោកស្រីឈប់បំពេញតួនាទីនាយករដ្ឋមន្ត្រីក្នុងការគ្រប់គ្រងប្រទេសថៃ។ ប៉ុន្តែខ្លួនចង់តស៊ូដើម្បីតំណែងរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យបានពេញទំហឹង។
តាមរយៈបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ កូនពៅលោក ថាក់ស៊ីនបាននិយាយថា «ខ្ញុំបានមកធ្វើការក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នេះជាលើកដំបូងរបស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រី ដូច្នេះខ្ញុំត្រូវណែនាំខ្លួនឯង។ ខ្ញុំចង់ធ្វើរឿងមួយនោះគឺ ក្រសួងវប្បធម៌គួរតែរីកចម្រើន និងក្លាយជាអស្ចារ្យដូចប្រទេសកូរ៉េខាងត្បូង ដែលមានក្រសួងវប្បធម៌ជាក្រសួងសំខាន់ក្នុងការបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋតាមគោលនយោបាយអំណាចទន់ ដែលធ្លាប់និយាយជាមួយប្រជាជន។ ក្រសួងវប្បធម៌ នឹងជាគន្លឹះក្នុងការជំរុញអាជីពថ្មី ឬឱកាសថ្មីសម្រាប់បងប្អូនជនជាតិថៃរបស់យើង»។
យ៉ាងណាក៏ដោយ ផែថងថាន ស៊ីណាវ៉ាត្រ បាននិយាយថា លោកស្រីរីករាយ និងមានកិត្តិយសដែលបានធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌លើកនេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham Vejjayachai ក៏បានលើកឡើងអំពីគោលនយោបាយ ដោយសង្កត់ធ្ងន់យ៉ាងច្បាស់ថា លោកបានកំណត់ពេលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៣ខែ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


