Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ ​អ៊ីរ៉ង់ ​បង្ហាញ​ខ្លួន​​លើក​ដំបូង ​ចាប់​តាំង​ពី​មាន​សង្គ្រាម​ជាមួយ ​អ៊ីស្រាអែល

បានផុស

នៅ

មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃ ៥ ខែកក្កដា បានចូលរួមក្នុងពិធីសាសនាមួយនៅទីក្រុងតេអេរ៉ង់ នេះក៏ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីសង្គ្រាម​ផ្ទុះឡើងជាមួយ ​អ៊ីស្រាអែល។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ចូលរួមក្នុងពិធី Ashura នៅទីក្រុង Tehran កាលពីថ្ងៃសៅរ៍
រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពី aljazeera មេដឹកនាំវ័យ៨៥ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ ដែលបានចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ បង្ហាញពីមនុស្សរាប់សិបនាក់ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯវិហារអ៊ីស្លាមដើម្បីប្រារព្ធ Ashura ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុតនៃប្រតិទិនមូស្លីម Shia ។

នៅក្នុងខ្សែវីដេអូ គេឃើញលោក Khamenei គ្រវីដៃ និងងក់ក្បាលទៅកាន់ហ្វូងមនុស្សដែលកំពុងស្រែកច្រៀង ហើយក្រោកឈរឡើងនៅពេលគាត់ចូលទៅដល់ក្នុងវិហារអ៊ីស្លាម។ ទូរទស្សន៍​រដ្ឋ​បាន​និយាយ​ថា ​ឃ្លិបនេះ​បាន​ថត​នៅ​វិហារ Imam Khomeini នៅ​កណ្តាល​ក្រុង​តេអេរ៉ង់ផ្ទាល់តែម្ដង។

កាលពីពេលកន្លងមក លោក Khamenei បានចៀសវាងការបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីការចាប់ផ្តើមប្រយុទ្ធគ្នារវាង អ៊ីរ៉ង់ និង ​អ៊ីស្រាអែល។ អ្វីដែលសំខាន់ អវត្ដមានរបស់លោកក្នុងអំឡុងពេលសង្រ្គាម បានស្នើឲ្យមានសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់មេដឹកនាំអ៊ីរ៉ង់ ដែលបាននិយាយចុងក្រោយលើបញ្ហារដ្ឋទាំងអស់។

ដោយឡែក សហរដ្ឋអាមេរិកដែលបានចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២២ ខែមិថុនា បានផ្ញើការព្រមានទៅកាន់លោក Khamenei ក្នុងនោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គមថា ទីក្រុងវ៉ាស៊ីនតោនដឹងថាមេដឹកនាំអ៊ីរ៉ង់នៅឯណា ប៉ុន្តែមិនមានគម្រោងសម្លាប់គាត់ យ៉ាងហោចណាស់សម្រាប់ពេលនេះទេ ។

ក្រោយមក នៅថ្ងៃទី ២៦ ខែមិថុនា នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Khamenei បានច្រានចោលការអំពាវនាវរបស់លោកត្រាំ សម្រាប់ការចុះចាញ់របស់អ៊ីរ៉ង់ ហើយនិយាយថា ទីក្រុងតេអេរ៉ង់បាន «ទះកំផ្លៀងអាមេរិក» ដោយការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតានាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយ​វាយ​អ៊ីរ៉ង់ យន្តហោះ​អ៊ីស្រាអែលឆ្លៀត​ចូល​ទម្លាក់​គ្រាប់​ដែល​នៅ​សល់ លើ​តំបន់​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម